អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ចម្លើយ​ទាំង​៤​យ៉ាង​​​ដែល​ល្អ​បំផុត​ នៅ​ពេល​គេ​​តម្រូវ​ឲ្យ​អ្នក​ណែនាំ​អំពី​ខ្លួន​អ្នក ​ក្នុង​ពេល​សម្ភាសន៍​ការងារ

ចម្លើយ​ទាំង​៤​យ៉ាង​​​ដែល​ល្អ​បំផុត​ នៅ​ពេល​គេ​​តម្រូវ​ឲ្យ​អ្នក​ណែនាំ​អំពី​ខ្លួន​អ្នក ​ក្នុង​ពេល​សម្ភាសន៍​ការងារ

ប្រ​ភព៖​​ www.entrepreneur.com

នៅពេលទៅសម្ភាសន៍ម្ដងៗ អ្នកសម្ភាសន៍កម្រភ្លេចសំនួរនេះណាស់ ហើយសំនួរនេះទៀតសោតគឺជាសំនួរមួយដែលធ្វើឲ្យបេក្ខជន ឬបេក្ខនារីភាគច្រើនមានអារម្មណ៍ថាពិបាកឆ្លើយ ព្រោះវាហាក់បីដូចជាភ្លាមៗពេក។ តែបន្ទាប់ពីអានអត្ថបទនេះហើយ អ្នកនឹងមានអារម្មណ៍ថាធូរស្បើយក៏ដូចជាមានគំនិតច្រើនជាងមុនផងដែរសម្រាប់សំនួរមួយនេះ៖
១) ប្រភេទទី១៖ ‘ខ្ញុំជាមនុស្សម្នាក់ដែលអាចសម្របបានទៅគ្រប់ស្ថានការណ៍ និងគ្រប់កាលៈទេសៈ ហើយខ្ញុំក៏អាចកែប្រែស្ថានការណ៍ពីខ្មៅងងឹតមកជាភ្លឺវិញបាន។’ ឃ្លានេះនឹងធ្វើឲ្យអ្នកសម្ភាសន៍យល់ឃើញថាអ្នកជាមនុស្សដែលមោះមុតហើយមានភាពតស៊ូនៅក្នុងអាជីពការងារជាខ្លាំង។
២) ប្រភេទទី២៖ ‘ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តបង្កើតអ្វីថ្មីៗ ហើយខ្ញុំអាចមើលឃើញឱកាសល្អៗដែលអ្នកដទៃមើលមិនងាយឃើញ។’ ឃ្លានេះនឹងធ្វើឲ្យអ្នកសម្ភាសន៍របស់អ្នកយល់ថាអ្នកមនុស្សម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេទទួលជោគជ័យបាន។
៣) ប្រភេទទី៣៖ ‘ខ្ញុំជាមនុស្សម្នាក់ដែលមានគំនិតខុសប្លែកពីបុគ្គលិកធម្មតាដោយសារតែខ្ញុំមានគំនិតឆ្នៃប្រឌិតខ្ពស់។’ ឃ្លានេះនឹងធ្វើឲ្យអ្នកសម្ភាសន៍របស់អ្នកយល់ឃើញថា អ្នកនឹងអាចក្លាយទៅជាបុគ្គលិកមួយរូបដែលនឹងផ្ដល់គំនិតថ្មីៗទៅដល់ក្រុមហ៊ុនរបស់ពួកគេក៏ដូចជាធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេមានភាពល្អខុសប្លែកពីគេផងដែរ។
៤) ប្រភេទទី៤៖ ‘ខ្ញុំជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ខ្ពស់ទៅលើការងារដែលខ្ញុំរ៉ាប់រង ហើយខ្ញុំតែងតែធ្វើវាឲ្យហើយតាមពេលវេលាកំណត់រាល់ពេល។’ មួយឃ្លាចុងក្រោយនេះនឹងធ្វើឲ្យអ្នកសម្ភាសន៍របស់អ្នកយល់ឃើញថាអ្នកជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវនិងគោរពពាក្យសម្ដីខ្លួនឯងក៏ដូចជាតម្លៃនៃការងារផងដែរ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930