អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​ប្រទេស​ទាំង​៥​ក្នុង​លោក​ ដែល​មាន​គំនិតច្នៃប្រឌិត​ខ្ពស់​បំផុត​ ហើយ​អូស្ត្រាលី​ស្ថិត​ក្នុង​លំដាប់​កំពូល​

​ប្រទេស​ទាំង​៥​ក្នុង​លោក​ ដែល​មាន​គំនិតច្នៃប្រឌិត​ខ្ពស់​បំផុត​ ហើយ​អូស្ត្រាលី​ស្ថិត​ក្នុង​លំដាប់​កំពូល​

ទីក្រុងស៊ីដនីរបស់​ អូស្រ្តាលី

ប្រ​ភព៖​​ en.wikipedia.org

ការសិក្សា​​​ឆ្នាំ ២០១៥​នេះ​​បាន​បង្ហាញ​ អំពី​ប្រទេស​ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​បំផុត​នៅ​​លើ​ពិភពលោក។​ ​ការ​សិក្សា​នេះ​ធ្វើឡើង​ដោយ ​វិទ្យាស្ថានMartin Prosperity Institute ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កាណាដា។ ​វិទ្យាស្ថានMartin Prosperity Institute​ បាន​សិក្សា​លើ​ប្រទេស​ចំនួន​១៣៩​នៅ​​លើ​ពិភពលោក​។

ខាងក្រោម​នេះ គឺ​ជា​ប្រទេស​​ចំនួន​៥ ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​បំផុត​ក្នុង​លោក៖

១) អូស្ត្រាលី
២) សហរដ្ឋអាមេរិក​
៣) នូវែលហ្សេឡង់​
៤) កាណាដា
៥) ដាណឺម៉ាក​

​​មាន​ចំណុច​៣​​សំខាន់​ ដើម្បី​វាយតម្លៃ​ថា ប្រទេស​ណាមួយ​មាន​កម្រិត​ច្នៃប្រឌិត​ខ្ពស់​បំផុត។ ទី១​ គឺ​គេ​សិក្សា​ទៅ​លើ​​ផ្នែក​បច្ចេកវិទ្យា ​​ដើម្បី​បញ្ជាក់​ប្រទេស​ទាំងនោះ​មាន​ការអភិវឌ្ឍន៍​ ឬ យល់ដឹង​ពី​បច្ចេកវិទ្យា​ដល់​កម្រិត​ណា។ ​​​ទី២​គឺ​ទេពកោសល្យ ដែល​ចំណុច​នេះ​គេ​ត្រូវ​មើល​ទៅ​លើ​សមត្ថភាព​របស់​យុវជន​ ​ទាំង​​ផ្នែក​សិក្សា​​ និង ​ផ្នែក​ការងារ​​ជាក់ស្តែង​។ ចុងក្រោយ​គឺ​​ការ​អធ្យាស្រ័យ​។ ការ​អធ្យាស្រ័យ​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​ចំណុច​ស្នូល​ផង​ដែរ​ ​ក្នុង​ការ​វាយតម្លៃ​ថា​ ប្រទេស​ណាមួយ​មាន​កម្រិត​ច្នៃប្រឌិត​​បែប​ណា​ ហើយ​វា​ត្រូវ​បាន​គេ​មើល​ទៅ​លើ ឥរិយាបថ​របស់​ប្រជាជន​ក្នុង​ប្រទេស​នីមួយៗ​​ ថា​តើ​មាន​ការ​អធ្យាស្រ័យ​ និង អត់ឱន ឬ មួយ​ក៏​​អាច​សម្រប​ខ្លួន​បាន​​ប៉ុណ្ណា​ជា​មួយ​នឹង​ ជាតិ​សាសន៍​ដទៃ​ ជនភៀសខ្លួន​ អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ និង ​ជនជាតិភាគតិច​ជាដើម​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តើអ្នកត្រៀមខ្លួនហើយឬនៅ? ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 កាន់តែធំអស្ចារ្យមិនដែលធ្លាប់មាន!

ការវិវដ្តកាន់តែទំនើប និងកាន់តែងាយស្រួលជាមួយទូរទឹកកក LG InstaView ThinQ™ Amazon Alexabuilt

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031