អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > បែប​បទ​នៃ​ការ​គិត​ទាំង​៤​ដែល​ធ្វើឲ្យ​មាន​កម្លាំង​ចិត្ត​ជានិច្ច​មិន​ថា​ ស្ថិត​​ក្នុង​ឧបសគ្គ​បែប​ណា

បែប​បទ​នៃ​ការ​គិត​ទាំង​៤​ដែល​ធ្វើឲ្យ​មាន​កម្លាំង​ចិត្ត​ជានិច្ច​មិន​ថា​ ស្ថិត​​ក្នុង​ឧបសគ្គ​បែប​ណា

ប្រ​ភព៖​​ www.cosmopolitan.co.uk

នៅក្នុងវិថីជីវិតរបស់អ្នកតែងតែជួបនឹងឧបសគ្គរាប់មិនអស់ ហើយពេលខ្លះ ទ្រាំមិនបានរហូតដល់ចង់បោះបង់ក្ដីសុបិនរបស់អ្នកថែមទៀតផង ព្រោះមិនមែនវាលំបាកពេកនោះទេ តែក៏ព្រោះតែអ្នកបាក់ទឹកចិត្តបាត់ទៅហើយ។ តើធ្វើយ៉ាងណាទើបអ្នកអាចក្លាយជាមនុស្សរឹងមាំបាន និងនៅតែមានកម្លាំងចិត្តរហូត ទោះបីជាអ្នកលំបាកម្ដេចក្ដី៖
១) ត្រលប់ទៅគិតអំពីមូលហេតុ៖ មុននឹងអ្នកអាចឈានជើងមកដល់ចំណុចមួយនេះ អ្នកគួរតែសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកចាប់ផ្ដើមធ្វើវាតាំងពីដំបូង? តើមូលហេតុអ្វីបានជាអ្នកព្យាយាមមកដល់កម្រិតមួយនេះ? សំណួររទាំងអស់នេះ អាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាមានទឹកចិត្តឡើងវិញបាន។
២)  យល់ពីតម្លៃរបស់ខ្លួន៖ មនុស្សភាគច្រើនបរាជ័យដោយសារពួកគេមើលងាយខ្លួនឯង ដោយសារតែពួកគេមិនយល់ពីតម្លៃរបស់ខ្លួនឯង ហើយពួកគេតែងតែគិតថាពួកគេមិនអាចធ្វើរឿងទាំងអស់នោះទៅបានទេ ដោយសារតែពួកគេអសមត្ថភាព ឬដោយសារតែពួកគេមិនពូកែដូចអ្នកដទៃឯទៀត។
៣) គិតពីអ្វីដែលអ្នកចង់បាន៖ ធម្មតាអ្វីដែលអ្នកកំពុងតែធ្វើគឺដើម្បីអនាគតរបស់អ្នក ដូចនេះអ្នកក៏គួរគិតផងដែរថា អ្វីដែលអ្នកចង់ឃើញ ឬចង់បានជាងគេនៅថ្ងៃអនាគត ហើយនេះគឺជាកម្លាំងតស៊ូមួយដ៏ខ្លាំងក្លា ដែលធ្វើឲ្យតស៊ូមិនរាថយ។
៤) ភាពសប្បាយក្នុងពេលបច្ចុប្បន្ន៖ យ៉ាងណាៗក៏ដោយ អ្នកមិនគួរធ្វើការងារដើម្បីបំពេញក្ដីសុបិនរបស់ខ្លួនរហូតដល់ភ្លេចពេលសម្រាក ឬភ្លេចថែទាំសុខភាពរបស់ខ្លួនឯងនោះទេ ហើយបន្ថែមពីលើនោះទៅទៀត អ្នកគួរតែរៀនរស់នៅនៅក្នុងសេចក្ដីសុខ នាបច្ចុប្បន្នភាព៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031