អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​បច្ចុប្បន្ន​ តើ​អ្នកគួររៀនភាសាអ្វី?

​បច្ចុប្បន្ន​ តើ​អ្នកគួររៀនភាសាអ្វី?

ប្រ​ភព៖​​ www.ws-dl.blogspot.com

យើងគ្រប់គ្នាសុទ្ធតែធ្លាប់សួរខ្លួនឯងដែរទេថាតើអ្នកគួររៀនភាសាអ្វី។ អ្នកអាចនឹងចង់រៀនចង់ចេះច្រើនភាសា ប៉ុន្តែពេលទំនេររបស់អ្នកមិនមែនច្រើននោះទេ។ ដូច្នេះហើយ អ្នកត្រូវធ្វើការសម្រេចចិត្តតើអ្នកគួររៀនភាសាមួយណា។ ខាងក្រោមនេះផ្តល់ជាគំនិតតើអ្នកគួររៀនភាសាអ្វី។
១) អ្នកមិនត្រូវគិតពីចំនួនមនុស្សដែលនិយាយភាសានោះឡើយ៖ អ្នកប្រហែលជាចង់រៀនភាសាមួយដែលមនុស្សភាគច្រើនគេចេះនិងនិយាយដូចជា ៖ភាសាចិន ភាសាបារាំង ភាសាអង់គ្លេសជាដើម។ ទោះបីជាភាសាចិនមានមនុស្សនិយាយច្រើនជាងភាសាបារាំង តើអ្នកគួរតែរៀនភាសាចិនតែម្តង? វាមិនប្រាកដនោះទេ។
២)រកភាសាណាដែលស្រដៀងនឹងភាសាដែលអ្នកចេះហើយ៖ វាអាចជាចំណុចមួយដែលអ្នកត្រូវគិតប្រសិនជាអ្នកចង់ចេះភាសាមួយថ្មីទៀត។ ឧទាហរណ៍ថា អ្នកចេះភាសាអង់គ្លេស ភាសាបន្ទាប់ដែលអ្នកគួររៀនគឺភាសាអេស្ប៉ាញ ពីព្រោះថាអ្នកអាចនឹងរៀនវាបានឆាប់រហ័ស។
៣) ចង់ឲប្រវតិ្តរូបរបស់អ្នកល្អ?៖ វាជារឿងពិតដែលអ្នកចេះភាសាកាន់តែច្រើន មេដឹកនាំកាន់តែចង់បានអ្នក។ ប៉ុន្តែ អ្នកត្រូវដឹងពីការប្រើប្រាស់របស់ភាសានោះ។ ភាសាអេស្ប៉ាញអាចជាភាសាមួយល្អប្រសិនជាអ្នករស់នៅអឺរ៉ុប ប៉ុន្តែវាគ្មានប្រយោជន៍ប្រសិនជាអ្នករស់នៅអាស៊ី។
៤) តើអ្នកនឹងប្រើប្រាស់ភាសានោះដែរទេ? ៖ តើអ្នកគួររៀនភាសាអ្វី? វាអាស្រ័យនោះទេ។ អ្នកគួរតែសួរខ្លួនឯងតើអ្នកនឹងប្រើប្រាស់ភាសានោះដោយរបៀបណា សម្រាប់ការដើរកំសានឬសម្រាប់ការងារ។ តើអ្នកគ្រាន់តែស្រឡាញ់ភាសាឬមួយក៏អ្នកចង់ដឹងពីវប្បធម៍របស់ភាសានោះ។
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031