អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ចំណុច​ទាំង​៤​ដែល​អ្នក​គួរ​តែ​លុប​ចេញ​ពី​ CV របស់​អ្នក​ឥឡូវ​នេះ​ភ្លាម

ចំណុច​ទាំង​៤​ដែល​អ្នក​គួរ​តែ​លុប​ចេញ​ពី​ CV របស់​អ្នក​ឥឡូវ​នេះ​ភ្លាម

ប្រ​ភព៖​​ www.young-germany.de

ការស្វែងរកការងារនិមួយៗពិតជារឿងមួយដ៏លំបាក តែនៅពេលដែលអ្នកសរសេរ CV វានឹងក្លាយទៅជារឿងមួយទៀតដែលរឹតតែលំបាក ព្រោះវាបង្ហាញអំពី ប្រវត្តិសិក្សារបស់អ្នក ក៏ដូចជាបទពិសោធន៍ការងារដែលអ្នកធ្លាប់ឆ្លងកាត់ផងដែរ។ ដូចនេះអ្នកក៏ត្រូវតែដឹងថាអ្នកគួរសរសេរអ្វី ឬមិនគួរសរសេរអ្វីនៅក្នុង CV របស់អ្នកដូចជាចំណុចខាងក្រោមនេះជាដើម៖
១) បទពិសោធន៍ការងារដែលមិនពាក់ព័ន្ធ៖ មានបទពិសោធន៍ការងារច្រើនពិតជារឿងមួយដ៏គួរឲ្យស្ញប់ស្ញែង តែអ្នកក៏គួរតែពិចារណាផងដែរថា តើវាមានភាពពាក់ព័ន្ធជាមួយដែរឬទេ? បើវាមិនមានភាពពាក់ព័ន្ធជាមួយគ្នានោះទេ អ្នកគួរតែកុំដាក់វាអ្វីល្អជាជាង ព្រោះវារឹតតែរំខាន ដោយសារតែបទពិសោធន៍ទាំងអស់ហាក់បីដូចជាគ្មានបានផ្ដល់ប្រយោជន៍ដល់ការងារថ្មីរបស់អ្នកនោះទេ។
២) មិនបង្ហាញពីរឿងផ្ទាល់ខ្លួនច្រើនពេក៖ អ្នកមិនបាច់ប្រាប់ទៅដល់ម្ចាស់ក្រុមហ៊ុន រហូតដល់អ្នកមានគ្រួសារឬ នៅលីវ អ្នកកាន់ជំនឿអ្វីនោះទេ ថ្វីត្បិតតែព័ត៌មានធ្លាប់បានគេត្រូវការ តែឥឡូវនេះ ព័ត៌មានទាំងអស់លែងក្លាយជាភាពចាំបាច់ទៀតហើយ។
៣) ការសរសេរច្រើនពេក៖ អ្នកគួរតែសរសេរចំណុចណាដែលអ្នកគិតថាសំខាន់ ហើយអាចជួយឲ្យអ្នកឲ្យទទួលបានការងារដែលអ្នកកំពុងតែដាក់ពាក្យធ្វើ។ ព្យាយាមកុំសរសេរច្រើនហើយឥតប្រយោជន៍ សុខចិត្តសរសេរខ្លីហើយមានន័យគ្រប់គ្រាន់វិញ ទើបទទួលបានការចាប់អារម្មណ៍ខ្ពស់។
៤) គ្មានការរៀបចំល្អ៖ ទោះបីជាអ្នកមានប្រវត្តិសិក្សាល្អ ឬបទពិសោធន៍ការងារល្អក្ដី ប្រសិនបើ CV របស់អ្នកគ្មានការរៀបចំទម្រង់ឲ្យបានល្អនោះទេ គ្រាន់តែគេឃើញ CV របស់អ្នកក៏គេលេងចង់មើលទៅហើយ ដូចនេះការរៀបចំរចនាល្អគឺជារឿងមួយដែលមិនអាចខ្វះបាន៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.businessinsider.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31