អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ថា គេង​ទាំង​មាន​ភ្លើង​ភ្លឺ​ៗ នៅ​ជិត​ខ្លួន​អាច​ប៉ះពាល់​ដល់​សុខភាព

អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ថា គេង​ទាំង​មាន​ភ្លើង​ភ្លឺ​ៗ នៅ​ជិត​ខ្លួន​អាច​ប៉ះពាល់​ដល់​សុខភាព

ប្រ​ភព៖​​ www.sleepbettershop.com

តាមការបង្ហាញរបស់ គេហទំព័រ អង្គការមិនមែនរដ្ឋាភិបាល National Sleep Foundation ដ៏ល្បីរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ៖ « អ័រម៉ូន Melatonin ជាអ័រម៉ូន ដែលជួយ ឲ្យអ្នកសម្រាក ហើយវាកើតឡើង នៅពេលអ្នកត្រៀមខ្លួន ចូលគេង ។ តែបើមានពន្លឺភ្លើងនៅជុំវិញអ្នក ជាពិសេសពន្លឺពណ៌ខៀវចេញពីទូរស័ព្ទដៃនោះ នឹងចូលទៅទប់ស្កាត់អ័រម៉ូនកុំឲ្យកើតមានជាមិនខាន។»

ជាការពិតណាស់ ពន្លឺភ្លើងទាំងនោះ វានឹងបង្កើន អ័រម៉ូន ដែលធ្វើឲ្យអ្នកកាន់តែធុញថប់ នៅពេលយប់ ហើយវាអាចបង្កជាជំងឺជាច្រើន ផងដែរ ដូចជា ការឡើងទម្ងន់ ជំងឺបេះដូង មិនត្រឹមតែប៉ុណ្ណោះវា អាចឲ្យអ្នកកើតជំងឺគេងមិនលក់រាំ រៃ ធ្ងន់ធ្ងរទៀតផង។

ដូចនេះ បើសិនជាអាច អ្នកគួរ តែបិទភ្លើង ឲ្យងងឹតទាំងស្រុងមុនពេលចូលគេង ព្រោះវា អាចឲ្យអ្នកឆាប់គេងបានលឿន ងើបឡើង មានអារម្មណ៍ស្រស់ស្រាយ រួមទាំងចៀសផុតពីជំងឺដែលអាចកើតឡើងដោយយថាហេតុនេះ ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30