អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ធ្វើយ៉ាងណាដើម្បីកុំឱ្យអ្នកបង្កើតកំហុសដដែលៗ?

ធ្វើយ៉ាងណាដើម្បីកុំឱ្យអ្នកបង្កើតកំហុសដដែលៗ?

ប្រ​ភព៖​​ blog.waypedia.com

មនុស្សគ្រប់គ្នា តែងមានទម្លាប់ចាស់ៗ ជាច្រើនដែលចង់ផ្លាស់ប្ដូរ តែពួកគេហាក់ដូចជាមិនអាចកែប្រែបាន១០០ភាគរយនោះទេ នូវអ្វីដែលគេចង់កែប្រែនោះ។ ការផ្លាស់ប្ដូរទម្លាប់នោះ អាចជារឿងពិបាក ហើយវាត្រូវការពេលវេលាយូរទៀត ផង ។ តើអ្នកគួរធ្វើយ៉ាងណាទៅទើបអាចកែប្រែកំហុសឲ្យបានលឿន ហើយទទួលបានលទ្ធផលដែលអ្នកចង់បាន?

១) ត្រូវតែសិក្សាពីកំហុសដែលធ្លាប់មាននោះ៖ ការបង្កើតកំហុសពេលខ្លះក៏ជារឿងល្អដែរ ព្រោះថា អ្នកអាចទទួលបានចំណេះដឹងដែលមិនងាយនឹងបំភ្លេចបានពីវា។ ត្រូវរៀនសិក្សាឲ្យច្បាស់ពីកំហុសដែលអ្នកធ្លាប់ធើ្វនោះ តើវាល្អទេ បើអ្នកនៅតែធ្វើវាឲ្យកើតមានឡើងរហូតនោះ? បើអ្នកស្វែងរក ផ្លូវមួយ ចាកចេញពីកំហុសពីមុន ដែលអ្នកធ្លាប់ធ្វើបានហើយ នោះ អ្នកត្រូវព្យាយាមអនុវត្តទម្លាប់ថ្មី ឲ្យញឹកញាប់ដើម្បីកុំឲ្យទម្លាប់ចាស់ នៅតែកើតមានទៀត។

២) ត្រៀមខ្លួនផ្លាស់ប្ដូរទម្លាប់ចាស់ៗ៖ អ្នកគួរស្វែងរកទម្លាប់ចាស់ៗ ណាដែលអ្នកមិនចង់ឲ្យកើតមានទៀត។ បន្ទាប់មកជ្រើសរើស ទម្លាប់ថ្មីដែលធ្វើឲ្យជីវិតអ្នកល្អជាងពេលមុន។ ពេលអ្នកចាប់ផ្ដើមអនុវត្តទម្លាប់ថ្មីហើយនោះ ចូរអ្នកកុំបារម្ភ ថា កំហុសចាស់កើតមានឡើងទៀតអី ព្រោះថា អ្នកបានផ្ដល់ឱកាសឲ្យខ្លួន ឯង កែប្រែវាបានរួចរាល់ហើយ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wikihow.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930