អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ប្រ​ភព៖​​ www.seventeen.com

តើអ្នកដែលឆ្ងល់ដែរឬទេ ថាហេតុអ្វីបានជាអ្នកខ្លះក៏រៀនពូកែម្ល៉េះនៅក្នុងថ្នាក់ ហើយទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏មិនអាចពូកែលើសពួកគេបានដែរ។ វាច្បាស់ណាស់ថាពួកគេប្រាកដជាមានទម្លាប់ល្អៗដែលអ្នកសឹងតែមិនដែលកត់សម្គាល់ឃើញ ដែលទម្លាប់ទាំងនោះបានជួយពួកគេឲ្យក្លាយទៅជាអ្វីដែលអ្នកឃើញសព្វថ្ងៃនេះឯង។ ហើយទម្លាប់ទាំងអស់នោះទៀតសោតគឺរួមមានទម្លាប់ខាងក្រោមនេះផងដែរ៖
១) បរិយាកាសសិក្សា៖ អ្នកដែលរៀនពូកែទាំងនោះដឹងច្បាស់ណាស់ថាពួកគេរៀនឆាប់ចូលជាមួយនឹងបរិយាកាសបែបណា ព្រោះថាពេលរៀនម្ដងៗ អ្នកមិនត្រឹមតែប្រើប្រាស់ខួរក្បាលតែមួយមុខនោះទេ គឺអ្នកក៏ត្រូវការអារម្មណ៍ស្រស់ស្រាយផងដែរ ដែលធ្វើឲ្យការសិក្សារបស់អ្នកកាន់តែមានភាពរលូន។ អ្នកមិនបាច់ធ្វើតាមអ្នកដទៃនោះទេ តែអ្វីដែលអ្នកគួរធ្វើនោះគឺធ្វើការសិក្សាពីខ្លួនឯងបន្ថែម ថាអ្នកចូលចិត្តរៀននៅក្នុងបរិយាកាសបែបណាដែរ ហើយតើវាអាចនឹងផ្ដល់សមិទ្ធផលឲ្យអ្នកបានដល់កម្រិតណា។
២) ចេះបែកគំនិត៖ ការខំរៀនគឺល្អហើយ តែបើអ្នករៀនដោយមិនចេះបែកគំនិត មិនចេះពង្រីកអ្វីដែលអ្នករៀននោះទេ អ្នកក៏មិនងាយលូតលាស់ទៅមុខដែរ។ ឧទាហរណ៍ថាបើថ្ងៃនេះអ្នករៀនពីមេរៀនអ្វីមួយ គ្រូបង្រៀនរបស់អ្នកក៏មិនមែនអាចបង្រៀនអ្នកបានអស់ដែរ ដូចនេះអ្នកត្រូវរៀនចេះបែកគំនិតខ្លួនឯង ស្រាវជ្រាវពីចំណេះដឹងផ្សេងៗដែលទាក់ទងមួយនឹងអ្វីដែលអ្នកទើបតែរៀនដែលធ្វើឲ្យអ្នកយល់រឹតតែស៊ីជម្រៅ។
៣) ហ្វឹកហាត់ខួរក្បាល៖ ការគិតតិចពេកក៏មិនល្អ រីឯការគិតច្រើនពេកក៏មិនល្អដូចគ្នា តែអ្វីដែលជាការចាំបាច់នោះគឺការហ្វឹកហាត់ខួរក្បាល។ ដួចជាការរាំឬច្រៀងដែរ ប្រសិនបើអ្នកចង់ក្លាយជាអ្នកពូកែច្រៀងឬរាំគឺអ្នកត្រូវហ្វឹកហាត់ ចំណែកការសិក្សាក៏មិនមានភាពខុសគ្នាប៉ុន្មានដែរ គឺវាត្រូវការការហ្វឹកហាត់ដូចគ្នា ដើម្បីឲ្យអ្នកមានភាពសាំក៏ដូចជាមានភាពរឹងមាំជាងមុន។
៤) អានឲ្យបានច្រើន៖ ហេតុអ្វីបានជាអ្នកមិនជំនួសពេលដែលអ្នកចំណាយពេលធ្វើអ្វីអត់ប្រយោជន៍មកជាការអានសៀវភៅវិញទៅ? អ្នកដែលរៀនពូកែភាគច្រើនមានទម្លាប់ចូលចិត្តអានសៀវភៅ មិនថាជាសៀវភៅប្រលោមលោក ប្រវត្តិសាស្ត្រ ឬចំណេះដឹងនានា។ ការអានជួយបានច្រើនណាស់ ជាពិសេសបើអ្នកអាននៅក្នុងភាសាណាដែលអ្នកកំពុងដែលរៀន ឧទាហរណ៍ថាអ្នករៀនភាសាអង់គ្លេស បើអ្នកអានសៀវភៅសៀវភៅអង់គ្លេសច្រើន នោះចំណេះដឹងផ្នែកភាសារបស់អ្នកក៏មានការកើនឡើងគួរកត់សម្គាល់ផងដែរ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930