អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > សញ្ញាទាំង៣ដែលបញ្ជាក់ថាអ្នកកំពុងស្ត្រេស្ត(តប់ប្រមល់)ខ្លាំង

សញ្ញាទាំង៣ដែលបញ្ជាក់ថាអ្នកកំពុងស្ត្រេស្ត(តប់ប្រមល់)ខ្លាំង

ប្រ​ភព៖​​ www.adrenalfatiguesolution.com

បច្ចុប្បន្ននេះមិនថាចាស់ឬក្មេងនោះទេ ម្នាក់ៗគឺរវល់រៀងៗខ្លួន មានភារកិច្ចដែលត្រូវបំពេញរៀងៗខ្លួន ដែលម្នាក់ៗជាទូទៅមិនបានចាប់អារម្មណ៍ពីសុខភាពរបស់ពួកគេនោះទេ។ អ្នកអាចគិតថាលុយសំខាន់ តែបើថ្ងៃណាមួយអ្នកបែរជាធ្លាក់ខ្លួនឈឺ ទើបអ្នកយល់ថាលុយទាំងអស់នោះលែងសំខាន់ទៀតហើយ។ ខាងក្រោមនេះជាអាការៈមួយចំនួនដែលបញ្ជាក់ថាអ្នកមានបញ្ហាមិនស្រួលហើយ៖
១) ហត់នឿយជាប្រចាំ៖ ទោះបីជាថ្ងៃខ្លះ អ្នកឈប់សម្រាក ហើយមិនសូវធ្វើអ្វីក៏ពិតមែន ក៏អ្នកមានអារម្មណ៍ថាហត់ដែរ ហើយមិនចង់ទៅណាទៀតនោះទេ។ នេះហើយជាសញ្ញាមួយដែលអ្នកគួរតែសង្កេត ហើយកាត់បន្ថយវាដោយធ្វើការហាត់ប្រាណ ឬកាត់បន្ថយចំនួនការងារដែលអ្នកធ្វើ ហើយបើនៅតែមានអារម្មណ៍ថាមិនធូរស្បើយជាងមុននោះទេ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញតែម្ដងទៅ។
២) ឆាប់មួម៉ៅ៖ អ្នកមានអារម្មណ៍ថាឆាប់ខឹងជាងធម្មតា អ្នកមួម៉ៅសូម្បីតែជាមួយរឿងបន្តិចបន្តួចក៏ដោយ និយាយឲ្យខ្លីទៅ អ្នកខឹងសឹងតែគ្រប់ពេលវេលា ហើយសឹងតែជាមួយមនុស្សគ្រប់គ្នាផងដែរ។ អ្នកអាចឆ្លៀតពេលសម្រាកខ្លះ ឬលំហែកាយនៅកន្លែងណាដែលមានខ្យល់បរិសុទ្ធល្អក៏បានដែរ ដើម្បីធ្វើឲ្យអ្នកមានភាពស្រស់ស្រាយជាងមុន។
៣) ឆាប់បែកញើសច្រើនជាងធម្មតា៖ នេះក៏ជាសញ្ញាគ្រោះថ្នាក់មួយដែរ វាគ្មានដំណោះស្រាយអ្វីច្រើននោះទេ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យអំពីអាការៈរបស់អ្នកវិញទៅទើបល្អ ព្រោះអ្នកអាចនឹងកើតមានជំងឺអ្វីមួយដែលពិបាកនឹងមើលតាមអាការៈនេះតែមួយមុខណាស់៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ

ជួបជាមួយវាគ្មិន ៦រូប កម្មវិធីមហោស្រពកវីនិពន្ធកម្ពុជា ថ្ងៃ​ទី​១៤ មករា​

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031