អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ឪពុក​អ្នកមាន​បង្រៀន​កូន​ ​«​​​​​ទោះ​​ចាយ​លុយយ៉ាងណា​ ក៏​នៅ​តែ​ក្លាយ​ជា​អ្នក​មាន​​»

ឪពុក​អ្នកមាន​បង្រៀន​កូន​ ​«​​​​​ទោះ​​ចាយ​លុយយ៉ាងណា​ ក៏​នៅ​តែ​ក្លាយ​ជា​អ្នក​មាន​​»

ម្សិលមិញ BizKhmer បានចេញផ្សាយខ្លះៗហើយ អំពីសៀវភៅ «ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ» ដែលបង្ហាញសំណួរ ៥អំពីសេរីភាពនៃហិរញ្ញវត្ថុ។ ថ្ងៃនេះ យើងសូមបង្ហាញ ៦មេរៀនទៀតអំពីសៀវភៅថ្មី «ឪពុកអ្នកមានបង្រៀនកូន អោយក្លាយជាអ្នកមានដោយមិនចំាបាច់កាត់ការប្រើប្រាស់កាតឥណទានរបស់អ្នក» ។  ទោះបីជាអ្នកចាយវាយមិនសន្សំសំចៃ ក៏អ្នកនៅតែអាចក្លាយជាអ្នកមានបានដែរ ដោយបង្វែរបំណុលអាក្រក់ឲ្យទៅជាបំណុលល្អ។ សៀវភៅនេះមានមេរៀន ៦ចំណុចសំខាន់ៗ៖

1. តើអ្វីទៅគឺជាតម្លៃនៃការធ្វើជាមនុស្សសន្សំសំចៃ?
2. តើតម្លៃនៃកំហុសជាអ្វី?
3. តើអ្វីទៅជាតម្លៃនៃការអប់រំ?
4. តើអ្វីជាតម្លៃនៃការកាត់កាតឥណទានរបស់អ្នកនោះ?
5. តើអ្វីទៅជាតម្លៃក្នុងការកម្ចាត់បំណុលអាក្រក់?
6. តើអ្វីទៅជាតម្លៃក្នុងការផ្លាស់ប្តូរ?

សៀវភៅនេះនឹងពន្យល់អំពីការប្រើប្រាស់កាតឥណទាន ឬក៏ការចាយលុយរបស់អ្នក ហើយដោះស្រាយបំណុលអាក្រក់របស់អ្នក។ ជាមួយគ្នានេះដែរ សៀវភៅនេះរៀបរាប់ពីភាពខុសគ្នារវាងបំណុលល្អ និងបំណុលអាក្រក់ និងបង្ហាញថាមូលហេតុអ្វី បានជាការប្រើប្រាស់កាតឥណទានមានការទទួលខុសត្រូវ ដែលជាជំហានដំបូងឆ្ពោះទៅរកការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុរបស់អ្នកនៅពេលអនាគត។ មិនត្រឹមតែប៉ុណ្ណោះ សៀវភៅនេះក៏បង្ហាញអ្នកអំពី សារៈសំខាន់អំពីលុយរបស់អ្នកធ្វើការឱ្យអ្នក ហើយដូច្នេះ អ្នកនឹងមិនចង់ចំណាយជីវិតរបស់អ្នកធ្វើឱ្យលុយទៀតទេ។

មូលហេតុចម្បងដែលមនុស្សមានបញ្ហាផ្នែកហិរញ្ញវត្ថុ គឺដោយសារតែពួកគេបានចំណាយពេលវេលាជាច្រើនឆ្នាំនៅក្នុងសាលារៀន ប៉ុន្តែមិនដែលបានរៀនអ្វីសោះអំពីលុយ។ លទ្ធផលនោះ គឺថាប្រជាជនរៀនដើម្បីធ្វើការឱ្យលុយ ប៉ុន្តែមិនដែលឱ្យលុយធ្វើការឱ្យពួកគេវិញទេ។

បើសិនលោកអ្នកចង់អានសៀវភៅនេះ លោកអ្នកអាចរកទិញបាននៅតាមបណ្ណាគារទូទាំងប្រទេសបាន។ សៀវភៅនេះតម្លៃ ១២០០០រៀល។ ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងសៀវភៅនេះ និងសៀវភៅអានផ្សេងៗទៀតសូមចូលទៅកាន់ https://www.facebook.com/Sharing-Book

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031