អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​ប្រជាប្រិយភាព​របស់​ Trump ចាប់​​​ផ្ដើម​ធ្លាក់​ចុះ​​ដល់​ចំណុច​ទាប​បំផុត

​ប្រជាប្រិយភាព​របស់​ Trump ចាប់​​​ផ្ដើម​ធ្លាក់​ចុះ​​ដល់​ចំណុច​ទាប​បំផុត

ប្រ​ភព៖​​ Independent

​​យោង​តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​ The Independent ​របស់​អង់គ្លេស​ដែល​ចេញ​ផ្សាយ​ថ្ងៃ​នេះ​ បាន​ឱ្យ​ដឹង​ថា​ ​ប្រធានាធិបតី​ថ្មី​ដែល​ទើប​នឹង​ជាប់​ឆ្នោត​មាន​វ័យ​ ៧០​ឆ្នាំ​​លោក​ Trump ​​​ឡើង​កាន់​តំណែង​​ជា​ប្រធានាធិបតី​ដែល​មាន​ប្រជាប្រិយភាព​តិច​​បំផុត​នៅ​ប្រវត្តិសាស្ត្រ​​នយោបាយ​សម័យ​ទំនើប។

​​ពាក្យ​ថា​ នយោបាយ​ ត្រូវ​បាន​ប្រភព​ដដែល​ប្រៀប​ធៀប​ទៅ​នឹង​ តន្ត្រី​ប្រជាប្រិយ​ (Pop Music) ដែល​ប្រជាប្រិយភាព​​​ឡើង​មួយ​ឆាវ​ហើយ​ក៏​ធ្លាក់​ទៅ​វិញ។ ​​​ប្រជាប្រិយភាព​លោក​ Trump ​បាន​និង​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​បន្ទាប់​ពី​កាន់​តំណែង​បាន​ប្រមាណ​ ២​សប្ដាហ៍​មក​នេះ។

យោង​តាម​ការ​ស្ទង់មតិ​ថ្មី​ដែល​ធ្វើ​ឡើង​ដោយ​ Gallup បាន​បង្ហាញ​ថា​ ​ប្រជាប្រិយភាព​កំពុង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ហើយ។ ​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ ៥៣%​​​មិន​អនុញ្ញាតិ​ (disapproved) ចំពោះ​ការ​កាន់​តំណែង​របស់​ Trump​ ខណៈ​មាន​តែ​​ ​៤២%​ ​ប៉ុណ្ណោះ​អនុញ្ញាតិ (approved)។

យោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ Gallup ​បាន​តាម​ដាន​ភាគរយ​​នៃ​ចំនួន​ប្រជាជន​អាមេរិក​​អនុញ្ញាតិ​ និង​មិន​អនុញ្ញាតិ​​ចំពោះ​ការ​បំពេញ​​​ការងារ​​របស់​ប្រធានាធិបតី​ជា​រៀង​រាល់​ថ្ងៃ​ដោយ​ផ្អែក​ទៅ​លើ​ការ​សម្ភាសន៍​តាម​ទូរស័ព្ទ​ ជ​​មួយ​មនុស្ស​ពេញ​វ័យ​ប្រមាណ​ ១៥០០​នាក់៕​​ ​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930