អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​គេហទំព័រ​៥​ ដែល​បង្រៀន​វគ្គ​ពិសេសៗ​​ដោយ​មិន​គិត​ថ្លៃ​!

​គេហទំព័រ​៥​ ដែល​បង្រៀន​វគ្គ​ពិសេសៗ​​ដោយ​មិន​គិត​ថ្លៃ​!

ប្រ​ភព៖​​ sothon-in.com

តើ​អ្នក​ចង់​សិក្សា​អ្វី​បន្ថែម​ខ្លះ​សម្រាប់​ឆ្នាំ​ថ្មី​? ពេល​ខ្លះ​អ្នក​អាច​មិន​សូវ​មាន​ពេល​ច្រើន ក្នុង​ការ​ស្វែង​រក​សាលា​រៀន​ និង​គ្រូ​ដែល​អ្នក​ពេញ​ចិត្ត។ តែ​ពេល​​នេះ អ្នក​អាច​​ស្វែង​រក​ចំណេះ​ដឹង​បាន​ដោយ​ខ្លួន​ឯង ហើយ​មិន​ចាំ​បាច់​ចំណាយ​ពេល​ទៅ​សាលា​ ហើយ​អស់​ថវិកា​ទៀត​ផង​ ដោយ​គ្រាន់​តែ​ស្គាល់​គេហទំព័រ​ទាំង​នេះ​៖

១) Coursera គេហទំព័រ​នេះ​ ផ្ដល់​មុខវិជ្ជា​សិក្សា រហូត​ដល់​ទៅ ១​៥០០​​មុខ​ឯ​ណោះ ដែល​មុខវិជ្ជា​នោះ​គេ​ទទួល​បាន​មក​ពី សាកលវិទ្យាល័យ​ដៃ​គូ​ រហូត​ដល់​ទៅ​១៤៥​។ មុខវិជ្ជា​សិក្សា​ទាំង​នោះ រួម​មាន វីដេអូ និង​លំហាត់​តាម​អ៊ីនធឺណិត​ ​ផង​ដែរ។

២) Alison គេហទំព័រ​នេះ​គឺ​ស័ក្ដិសម​ណាស់​សម្រាប់​អ្នក​ ជំនួញ ដោយ​សារ​ពួក​គេ​បង្ហាញ​ពី​គន្លឹះ​រក​ស៊ី​ជា​ច្រើន​ ដក​ស្រង់​ពី​សៀវភៅ​របស់​​ពី​សហរដ្ឋអាមេរិក​​។ អ្នក​មិន​​បាច់​ភ័យ​នោះ​ឡើយ ព្រោះ​ពួក​គេ​មាន​ភាសា​ដល់​ទៅ ៣​សម្រាប់​ការ​សិក្សា​នោះ មាន​ដូច​ជា​បារាំង​ ​អង់គ្លេស និង​អាល្លឺម៉ង់។

៣) Academic Earth សារៈសំខាន់​នៃ​គេហទំព័រ​នេះ គឺ​ការ​បង្កើត​​ជា​តារាង​​មួយ​ ដេល​ក្នុង​នោះ​ផ្ដុំ​ទៅ​ដោយ​គ្រូ​បង្រៀន​ផ្សេង​ៗ គ្នា​ទៅ​តាម​មុខវិជ្ជា​នីមួយ​ៗ ។

៤) 99U គេហទំព័រ​​នេះ​​វា ដូច​ទៅ​នឹង​កម្មវិធី TED ដែរ តែ​វា​ផ្ដោត​តែ​លើ​ការ​រកស៊ី​ ភាព​ឆ្នៃ​ប្រឌិត ការ​វិវត្ត និង​ការ​អភិវឌ្ឍ​អាជីវកម្ម​។

៥) Udacity វា​ពិត​ជា​ផ្ដល់​ប្រយោជន៍​ខ្លាំង​បំផុត​ ដល់​អ្នក​ចង់​រៀន​ វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ឬ​ក៏​រៀន​កូដ​ ហើយ​អ្នក​នឹង​ឆាប់​ចាប់​បាន បើ​អ្នក​ស្ទាត់​នឹង​មុខវិជ្ជា​គណិតវិទ្យា​​នោះ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ Business Insider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

គន្លឹះ៤​​យ៉ាង​ ​ដើម្បី​​រៀប​ចំ​​ផែនការ​ដែលជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចេះ​និង​ពូកែ​ជាង​មុន

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

អត្ថបទពាណិជ្ជកម្ម​

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930