អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ចំណុចពិសេស​​៤​យ៉ាង​របស់​​កូរ៉េ​ខាង​ត្បូង ​ដែល​ប្រទេស​ផ្សេង​​មិន​ងាយ​ធ្វើ​បាន

ចំណុចពិសេស​​៤​យ៉ាង​របស់​​កូរ៉េ​ខាង​ត្បូង ​ដែល​ប្រទេស​ផ្សេង​​មិន​ងាយ​ធ្វើ​បាន

ប្រ​ភព៖​​ www.tumblr.com

មុន​នឹង​អភិវឌ្ឍ​ខ្លួន​ក្លាយ​មក​ជា​ប្រទេស​ដ៏​លេចធ្លោ​មួយ​ក្នុង​តំបន់អាស៊ី ដែល​ល្បីល្បាញ​ទាំង​ទៅលើ​ផ្នែក​បច្ចេកវិទ្យា គ្រឿង​សម្អាង ការ​វះកាត់​កែ​សម្ផស្ស​ជា​ដើម ទឹកដី​ឯករាជ្យ​ដ៏​តូច​របស់​កូរ៉េ​ខាងត្បូង​ជាមួយ​ផ្ទៃដី៩៩,៧២០​គីឡូម៉ែត្រ​ការ៉េ​មួយ​នេះ ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​ជប៉ុន និង​ទើប​នឹង​ទទួល​បាន​ឯករាជ្យ​របស់​ខ្លួន​នៅ​ឆ្នាំ១៩៤៥ បន្ទាប់​ពី​បរាជ័យ​របស់​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើក​ទី២។ គោលនយោបាយ​ប្រជាធិបតេយ្យ​របស់​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង បាន​រុញច្រាន​ទឹកដី​មួយ​នេះ​ឲ្យ​ឈាន​មុខ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ​ខុស​ពី​គោលនយោបាយ​ផ្ដាច់ការ​របស់​ពួក​ខាងជើង។

មើល​ឃើញ​ពី​ភាព​ជោគជ័យ​នេះ​ហើយ តើ​ទឹកដី​ប៉ែក​ខាងត្បូង​នៃ​កូរ៉េ​មួយ​នេះ មាន​ប្រៀប​ជាង​ប្រទេស​ដទៃ​ត្រង់​ចំណុច​ណាខ្លះ ?
១) វប្បធម៌​បច្ចេកវិទ្យា៖ តើ​អ្នក​ដឹង​ទេ​ថា ទូរស័ព្ទ​ម៉ាកSamsung​ដែល​មាន​ភាព​ទាក់ទាញ​ខុស​ប្លែក​ពី​ផលិតផល​ម៉ាក​ទូរស័ព្ទ​ផ្សេង​ទៀត ជាមួយ​នឹង​រូបរាង​ថ្មី​កោង​របស់​វា មាន​ដើម​កំណើត​ចេញ​ពី​ទឹកដី​ខាងត្បូង​នៃ​កូរ៉េ​មួយ​នេះ ? រួម​ទាំង​រថយន្ត​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប ទាន់​សម័យ​របស់Hyundai ដែល​មាន​ភាព​ល្បីល្បាញ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​រថយន្ត​ទៀត​នោះ ក៏​មាន​ប្រភព​មក​ពី​ប្រទេស​មួយ​នេះ​ដែរ។ នៅ​ទីនោះ​ថែម​ទាំង​មាន​ផ្សារ​ទំនើប​និម្មិត​ដំបូង​របស់​ពិភពលោក ដែល​អតិថិជន​ប្រើប្រាស់​បច្ចេកវិទ្យា​ស្កេន​កូដ QR codes​ដើម្បី​ទិញ​ទំនិញ​ទៀត​ផង។

នា​ឆ្នាំ២០១៣ វត្តមាន​នៃ​បច្ចេកវិទ្យា​អ៊ីនធឺណិត​បាន​បញ្ជ្រាប​ចូល​ពេញ​ផ្ទៃ​ប្រទេស​នេះ មាន​ខ្ពស់​រហូត​ដល់​ទៅ៨២.៧% និង​មាន​ប្រជាជន​ប្រមាណ​៧៨.៥%​មាន​ទូរស័ព្ទ​smartphones​ប្រើប្រាស់។
២) សម្ទុះ​ដ៏​លឿន​នៃ​ការ​រីក​សាយភាយ​ការ​ប្រើប្រាស់​ប័ណ្ណឥណទាន៖ អ្នក​អាច​នឹង​ធ្លាប់​តែ​យល់ថា​សហរដ្ឋអាមេរិក​ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​និយម​ប្រើប្រាស់​ប័ណ្ណឥណទាន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ យ៉ាងណាមិញ យោង​តាម​របាយការណ៍​ក្នុង​ឆ្នាំ២០១១ ប្រជាជន​អាមេរិក​មាន​ប័ណ្ណឥណទាន​ចំនួន៧៧.៩​ក្នុង​១នាក់ ប៉ុន្តែ​ប្រជាជន​កូរ៉េ​ខាងត្បូង​មាន​រហូត​ដល់​ទៅ១២៩.៧​ក្នុង​១នាក់​ឯណោះ និង​កាល​ពី​ឆ្នាំ២០១២ ប្រទេស​នេះ​បាន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​ជា​កំពូល​អ្នក​ប្រើប្រាស់​ប័ណ្ណឥណទាន​ច្រើន​ជាងគេ​របស់​ពិភពលោក ដោយ​ផ្អែក​តាម​ទិន្នន័យ​ពី​ធនាគារ​របស់​កូរ៉េ (Bank of Korea)។ ម្យ៉ាងទៀត នៅ​តាម​ហាងទំនិញ​ណា​ដែល​បដិសេធ​មិន​ប្រើប្រាស់​ប័ណ្ណឥណទាន​ក៏​នឹង​ត្រូវ​បាន​ចាត់​ទុក​ជា​រឿង​ខុសច្បាប់​មួយ​ដែរ។
៣) ភាព​ងប់ងុល​នឹង​ការងារ៖ អត្តចរិត​របស់​ប្រជាជន​នេះ​ដែល​មាន​ចំពោះ​ដំណើរការណ៍​ទទួល​យក​ការ​អប់រំ​ក្នុង​សាលា​និង​ការ​ធ្វើការ​ក្នុង​ក្រុមហ៊ុន អាច​បញ្ជាក់​បាន​ដោយ​របាយការណ៍​ពី​អង្គការ​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍន៍ Organization for Economic Co-operation and Development (OECD) ដែល​បង្ហាញ​ថា​ប្រទេស​នេះ​មាន​កម្រិត​នៃ​ការ​អប់រំ​ខ្ពស់​បំផុត ជាមួយ​នឹង​៩៨%​នៃ​ប្រជាជាតិ​ទាំងមូល​បាន​បញ្ចប់​ការ​សិក្សា​ពី​អនុវិទ្យាល័យ និង​៦៣%​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ។

ចំពោះ​អត្តចរិត​ងប់ងុល​នឹង​ការងារ​វិញ ប្រជាជន​កូរ៉េ​ខាងត្បូង​ធ្វើការ​ចំនួន៤៤.៦​ម៉ោង​ក្នុង​១សប្ដាហ៍ ស្រប​ពេល​ដែល​ម៉ោង​ធ្វើការ​ជា​មធ្យម​កំណត់​ដោយ​OECD​មាន​ត្រឹមតែ៣២.៨​ម៉ោង​ប៉ុណ្ណោះ នេះ​បើ​យោង​តាម​ទិន្នន័យ​ឆ្នាំ​២០១២​ពី​ក្រសួង​នៃ​យុទ្ធសាស្ត្រ​ផែនការ​និង​ហិរញ្ញវត្ថុ​របស់​កូរ៉េ​ខាងត្បូង (South Korea’s Ministry of Strategy and Finance)
៤) ការ​វះកាត់​កែ​សម្ផស្ស៖ ត្រង់​ចំណុច​ដ៏​មាន​ប្រៀប​ជាងគេ​របស់​កូរ៉េ​នេះ អ្នក​អាច​បញ្ជាក់​បាន​នៅ​លើ​សម្ផស្ស​របស់​តារា​ប្រុស​ស្រី​ល្បីៗ​របស់​កូរ៉េ​ខាងត្បូង​បាន។ មិន​ថា​ជា​អ្នក​កើត​មក​ជាមួយ​រូបរាង​ធម្មជាតិ​ដែល​មាន​ថ្គាម​ធំ ថ្ងាស​ធំ ឬ​ធ្មេញ​វែង​នោះ​ទេ គ្មាន​គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​កូរ៉េ​ខាងត្បូង​មួយ​ណា​ដែល​បដិសេធ​ថា​មិន​អាច​កែ​ប្រែ​ធម្មជាតិ​ទាំងនេះ​របស់​អ្នក​ឡើយ។

ម្យ៉ាងទៀត ប្រៀប​នឹង​ការ​វះកាត់​ពង្រឹង​ស្បែក​មុខ​តឹង​ឲ្យ​ក្មេង​ជាង​មុន​នៅ​សហរដ្ឋអាមេរិក​ជាមួយ​នឹង​តម្លៃ១០,០០០​ដុល្លារ នៅ​កូរ៉េ​ខាងត្បូង​អ្នក​នឹង​ទទួល​បាន​សេវាកម្ម​ដូច​គ្នា​ជាមួយ​នឹង​តម្លៃ​ត្រឹមតែ​២,០០០​ដុល្លារ​ឬ​៣,០០០​ដុល្លារ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.edition.cnn.com & www.cia.gov

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031