អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > បើឃើញសញ្ញា​ទាំងនេះ​ ​អាច​ចាត់​​ចូល​ជា​ប្រភេទ​«​មនុស្ស​ប្រុស​មិនល្អ​»​ ដែល​​មនុស្ស​ស្រី​​​គួរ​ប្រយ័ត្ន

បើឃើញសញ្ញា​ទាំងនេះ​ ​អាច​ចាត់​​ចូល​ជា​ប្រភេទ​«​មនុស្ស​ប្រុស​មិនល្អ​»​ ដែល​​មនុស្ស​ស្រី​​​គួរ​ប្រយ័ត្ន

ប្រ​ភព៖​​ pixabay.com

មនុស្ស​ប្រុស​មួយ​ចំនួន​មិន​ដឹង​ឡើយ ថា​ខ្លួន​ឯង​ ស្ថិត​ក្នុង​ប្រភេទ​ដែល​គេ​ចាត់​ទុក​ជា​មិត្ត​ប្រុស​មិន​ល្អ ។ ហេតុនេះ​ ទើប​មនុស្យ​ប្រុស​មួយ​ចំនួន មិន​អាច​មាន​សង្សារ​មួយ​បាន​យូរ​នឹង​គេ​។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ប៉ាន់ស្មាន​​​ ខ្លួន​ឯង ៖

១) មាន​ប្រវត្តិ​ស្នេហា​ច្រើន​ពេក​៖ មនុស្ស​ស្រី​ពូកែ​ពិនិត្យ​ណាស់ បើ​អ្នក​មាន​ស្នេហា​ច្រើន​​ពេក កាល​ពី​មុន​នោះ នាង​នឹង​មិន​សូវ​ទុក​ចិត្ត​អ្នក​ថា​ជា​បុរស​ល្អ ប៉ុន្មាន​ទេ​។

២) ទម្លាប់​កុហក​ច្រើន​សារ​ពេក​៖ មនុស្ស​ដែល​មាន​ទម្លាប់​កុហក​គឺ​ពិបាក​ទុក​ចិត្ត​ណាស់ ហេតុ​នេះ បុរស​ដែល​ពូកែ​កុហក​គេ ភាគ​ច្រើន​ គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​មិត្ត​ប្រុស​មិន​ល្អ ។

៣) គ្មាន​ពេល​សម្រាប់​មិត្ត​ស្រី​សោះ​៖ អ្នក​ណា​ៗ ក៏​មាន​ពេល រវល់​ដែរ តែ​បើ​រវល់​សឹង​តែ​គ្មាន​ពេល​សម្រាប់​សង្សារ​ហើយ​នោះ តើ​អ្នក​ចង់​ឲ្យ​គេ​ទុកចិត្ត​ថា​អ្នក​នៅ​ស្រឡាញ់​គេ​ទៀត​ទេ?

៤) តែង​ឈ្លោះ​ទាស់ទែង​គ្រប់​ពេល​៖ វា​ជា​បញ្ញា​ធំ​ណាស់ សម្រាប់​មិត្តភាព​ស្នេហា ព្រោះ ថា​គ្មាន​មនុស្ស​ស្រឡាញ់​គ្នា​ឯណា ឈ្លោះ​គ្នា រាល់​ពេល ហើយ​ រស់​នៅ​ស្គាល់​តែ​ពាក្យ​ថា​ឈ្លោះ​គ្នា​ អត់ ឈប់​​អញ្ចឹង​ទេ។

៥) ប្រច័ណ្ឌ​​មិត្ត​ស្រី​ខ្លួន​ហួស​និស្ស័យ​៖ ការ​ប្រច័ណ្ឌ​ម្ដង​ៗ ​គឺ​​វា​ Cute មែន ​ តែ​បើ​ការ​ប្រច័ណ្ឌ​នោះ​វា​ហួស និស្ស័យ និយាយ​លែង​ចេញ​នោះ វា​ទៅ​ជា​រឿង​អាក្រក់​វិញ​ហើយ​ សម្រាប់​មនុស្ស​ប្រុស​។

៦) លាក់​ពុត​៖ មិត្ត​ប្រុស​ប្រភេទ​នេះ​ភាគ​ច្រើន​ លួច​លេង​ទូរស័ព្ទ​​ជាមួយ​អ្នកដទៃ ក្រោយ​ខ្នង​អ្នក ទៅ​ដើរ​លេង​មិន​ផ្ដល់​ដំណឹង លួច​ធ្វើ​អ្វី​ដោយ​មិន​ឲ្យ​​មិត្ត​ស្រី​ដឹង។

៧) មិន​ដែល​មាន​អារម្មណ៍​ល្អ​ដាក់​មិត្ត​ស្រី​​៖ មនុស្ស​ម្នាក់​ៗ តែង​តែ​ពិបាក​ចិត្ត​មួម៉ៅ​ និង​ខឹង តែ​វា​មិន​អាច​កើត​ឡើង​គ្រប់​​ពេល​ទេ។ ដូចនេះ​បើ​គ្រប់​ពេល​ចេះ​តែ​ក្រញូវ​ដាក់​មិត្ត​ស្រី​ខ្លួន​នោះ អ្នក​មិន​មែន​ជា​បុរស​ល្អ​ឡើយ។

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ herinterest

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031