អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​តើ​ប្រាក់ខែ​ខ្ពស់​​ ​​ពិត​ជា​សំខាន់​មែន​ឬ​ចំពោះ​ការងារ​របស់​អ្នក​​?

​តើ​ប្រាក់ខែ​ខ្ពស់​​ ​​ពិត​ជា​សំខាន់​មែន​ឬ​ចំពោះ​ការងារ​របស់​អ្នក​​?

ប្រ​ភព៖​​ pexel.com

ជា​ការ​ពិត​ណាស់ លុយ​ពិត​ជា​សំខាន់​ក្នុង​ជីវិត​យើង។ មនុស្ស​ស្ទើរ​តែ​រាល់​គ្នា​ទៅហើយដែលប្រឹងធ្វើការដើម្បីតែលុយ ឬ ក្លាយ​ជា​ទាសករ​នៃ​លុយ។ ​ទោះ​បី​ជា​ស្អប់​ការងារ​យ៉ាង​ណា​ក្តី ដោយ​សារតែ​លុយ​និង​ប្រាក់​ខែ​ខ្ពស់ មនុស្ស​ទ្រាំ​ធ្វើ​នឹង​ការងារ​នោះ។ តើ​​ការងារ​ប្រាក់​ខែ​ពិត​ជា​​​ស័ក្ដិសម​​​​សម្រាប់​ការ​លះ​បង់​មែន​ទេ? មនុស្ស​ជា​ច្រើន​​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​។ លុយ​សំខាន់ ប៉ុន្តែមិន​មែន​សំខាន់​បំផុត​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​មូលហេតុ៖

១) គួរ​​ទៅ​រក​ចំណង់​ចំណូល​ចិត្ត៖ មនុស្ស​ជោគជ័យ​ជា​ច្រើន​សុទ្ធ​តែ​ធ្វើ​ការ​បើ​ទោះ​​ជា​ពួក​គាត់​មិន​​ទទួល​បាន​ប្រាក់​កម្រៃ ដោយសារ​តែ​ពួក​គេ​ធ្វើ​នូវ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត។ ពេល​ពួក​គេ​ធ្វើ​អ្វី​ដែលខ្លួន​ចូល​ចិត្ត​យូរ​ៗ​ទៅ ពួក​​គាត់​នឹង​ពូកែ។ ហើយ​ពេល​នោះ លុយ​នឹង​មក​តាម​ក្រោយ។

២) គិត​ឲ្យ​បាន​វែង៖ ប្រសិន​ជា​អ្នក​រក​ការ​ងារ​ដែល​ខ្លួន​ស្រឡាញ់​ហើយ ​អ្នក​ពុំ​គួរ​រក​ការងារ​ថ្មី​ដោយ​សារ​តែ​អ្នក​ចង់​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន​នោះ​ទេ ពី​ព្រោះ​ថា​អ្នក​អាច​នឹង​មិន​ពេញ​ចិត្ត​​ចំពោះ ការងារ​នោះ។ អ្នក​គួរ​តែ​ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ ព្រោះ​​អ្នក​ត្រូវ​រស់​នៅ​នឹង​អាជីព​នោះ​រយៈ​ពេល​យូរ។

៣) ដំណើរ​ជីវិត៖ មនុស្ស​ជា​ច្រើន​លាឈប់​ពី​ការងារ​ដែល​ពួក​គាត់​ស្រឡាញ់ ដោយ​សារ​តែ​លុយ។ ប៉ុន្តែ ការងារ​ថ្មី​នោះ​មិន​នាំ​យក​មក​នូវ​ភាព​រីករាយ​ផង។ អ្នក​គួរ​តែ​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចូល​ចិត្ត បើ​មិន​អីចឹង​ទេ ដំណើរ​ជីវិត​របស់​អ្នក​ក៏​គ្មាន​ន័យ​ដែរ៕

ប្រែ​សម្រួល៖ អឹុង មុយយូ

ប្រភព៖​ www.entrepreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30