អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ចំណុច​ទាំង​៣​យ៉ាង​នេះ​ដែល​មេ​ដឹក​នាំ​ពិត​ប្រាកដ​ទាំងអស់​ចង់​ឲ្យ​កូន​ចៅ​​ដឹង​

ចំណុច​ទាំង​៣​យ៉ាង​នេះ​ដែល​មេ​ដឹក​នាំ​ពិត​ប្រាកដ​ទាំងអស់​ចង់​ឲ្យ​កូន​ចៅ​​ដឹង​

ប្រ​ភព៖​​ pixabay.com

អ្នក​ប្រហែល​ជា​ធ្លាប់​ឭ​ឬ​គិត​ថា​មេ​ដឹក​នាំ​គឺ​ជា​មនុស្ស​ដែល​មាន​គំនិត​ផ្សេង​ៗ​ឬ​ល្អ​ៗ​ដែល​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ​ក្នុង​ជំនួញ។ មេ​ដឹក​នាំ​​ពិត​ប្រាកដ​​គឺ​ជា​មនុស្ស​ដែល​​មាន​ទំនាក់​ទំនង​ល្អ​​ជា​មួយ​មនុស្ស​គ្រប់​រូប មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ជំរុញ​​និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​។ល។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ដែល​មេដឹក​នាំ​ពិត​ប្រាកដ​ចង់​ឲ្យ​អ្នក​ដឹង៖

១) ភាព​ជឿជាក់​លើ​គ្នា​៖ មេ​ដឹក​នាំ​ពិត​ប្រាកដ​ដឹង​ថា​ទំនាក់​ទំនង​រវាង​មេ​និង​កូន​ចៅ​គឺ​ជា​កត្តា​សំខាន់​ជាង​គេ​បំផុត​ ដែល​ដឹក​នាំ​​ក្រុមហ៊ុន​ទៅ​រក​ភាព​ជោគជ័យ​បាន។ ដូច្នេះ​ហើយ​ ដើម្បី​​ទំនាក់​ទំនង​អាច​ល្អ បាន នោះ​វា​ទាម​ទារ​ឲ្យ​មាន​ការ​​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក។

២) មិន​ពន្យារពេល៖ រាល់​មេ​ដឹក​នាំ​ពិត​ប្រាកដ​សុទ្ធ​តែ​មាន​គំនិត​មួយ​គឺ​ថា៖«​មិន​ទុក​ការងារ​ដែល​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ស្អែក​នោះ​ទេ។» មេ​ដឹក​នាំ​ពិត​ប្រាកដ​ដឹង​ថា​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​បំពេញ គ្មាន​ពេល​សម្រាប់​ពន្យារពេល​នោះ​ទេ ម៉្យាង​វិញ​ទៀត នេះ​ជា​ទម្លាប់​អាក្រក់​មួយ។ តែ​​ប្រសិន​ជា​អ្នក​រវល់ អ្នក​អាច​សុំ​​ពន្យារ​បាន គ្រាន់​តែ​ប្រសិន​ជា​មិន​ចាំ​បាច់​ទេ អ្នក​គួរ​តែ​បញ្ចប់​នៅ​ថ្ងៃ​នេះ។

៣) ប្រកួត​ប្រជែង​នឹង​អ្នក៖ ប្រសិន​ជា​មេ​របស់​អ្នក​ដាក់​កិច្ច​ការ​ដែល​លំបាក​ណា​មួយ ចូរ​ចង​ចាំ​ថា​នោះ​មិន​មែន​ជា​ទណ្ឌកម្ម​នោះ​ទេ។ តាម​ការ​ពិត​ទៅ មេ​ដឹក​នាំ​ពិត​ប្រាកដ​ដឹង​ថា​កូន​ក្រុម​របស់​គាត់​មិន​អាច​រីក​ចម្រើន​បាន​ឡើយ​ប្រសិន​ជាមិន​ជួប​ការ​លំបាក​ខ្លះ។ ដូច្នេះ​ហើយ អ្នក​គួរ​តែ​ទទួល​យក​កិច្ច​ការ​នោះ​ហើយ​​ធ្វើ​វា​ឲ្យ​បាន​ល្អ៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031