អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អ្វីទៅជាការចេះដឹងពិតប្រាកដ ?

អ្វីទៅជាការចេះដឹងពិតប្រាកដ ?

ប្រ​ភព៖​​ seekershub.org

អ្វី​ជា​ការ​យល់​ដឹង​ពិត​ប្រាកដ ? តើ​អ្នក​គិត​ថា​ការ​មក​អង្គុយ​រៀន​នៅ​ក្នុង​ថ្នាក់​ទៀងទាត់​ស្មើ​គ្នា​នឹង​ការ​មាន​ចំណេះដឹង​ពិត​ប្រាកដ​ឬ ? ឬ​ក៏​អ្នក​គិត​ថា​ការ​អាន​សៀវភៅ​អស់​រាប់​ក្បាល​ហើយ​អាច​ឲ្យ​អ្នក​ក្លាយ​ជា​បណ្ឌិត​បាន ?

អ្នក​អាន​ច្រើន​ឬ​ស្ដាប់​ច្រើន​ប៉ុណ្ណា​មិន​សំខាន់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​អ្នក​សួរ​ខ្លួនឯង​ទៅ​មើល​ថា​តើ​អ្នក​ចេះ​វា​ពិត​ប្រាកដ​ឬ​អត់។ ការ​ចេះ​ដឹង​ពិត​ប្រាកដ​មិន​មែន​អាច​កើតឡើង​បាន​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​មក​អង្គុយ​រៀន​នៅ​ក្នុង​ថ្នាក់​ជា​ប្រចាំ ឬ​អាន​សៀវភៅ​ច្រើន​នោះ​ទេ។ វា​ទាមទារ​ឲ្យ​អ្នក​លះបង់​លើស​ពី​នេះ​ទៅ​ទៀត។

ចំណេះដឹង បើ​ទោះ​ជា​អ្នក​មាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ដរាប​ណា​អ្នក​មិន​ចេះ​ច្នៃប្រឌិត​យក​មក​ប្រើប្រាស់​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​ក្នុង​ស្ថានភាព​ជាក់លាក់​ណាមួយ​ទេ​នោះ ចុងក្រោយ​បំផុត​វា​មិន​មាន​ប្រយោជន៍​អ្វី​ឡើយ ព្រោះ​អ្វី​ដែល​អ្នក​ធ្លាប់​ចេះ​ហើយ​មិន​បាន​យក​មក​ប្រើ​នោះ នឹង​កប់​ចោល​ទៅ​បាត​ជម្រៅ​នៃ​ការ​ចងចាំ​របស់​អ្នក ហើយ​ចុងក្រោយ​អ្នក​នឹង​ភ្លេច​វា។ ចំណេះដឹង​កាន់តែ​ច្រើន តែ​មិន​ដឹង​ថា​ត្រូវ​យក​ទៅ​ប្រើប្រាស់​យ៉ាង​ដូចម្ដេច វា​នាំ​តែ​ខាត​ចន្លោះ​ទំនេរ​សម្រាប់​ឲ្យ​ខួរក្បាល​អ្នក​ចងចាំ​អ្វី​ផ្សេង​ដែល​មាន​ប្រយោជន៍​ជាង​នេះ​នោះ​ទេ។

ការ​ចេះ​ដឹង​ពិត​ប្រាកដ អាច​កើតឡើង​បាន​ចេញ​ពី​ការ​យល់​ពិត​ប្រាកដ មិនមែន​ជា​ការ​ទន្ទេញ​ឲ្យ​ចាំ​មាត់​នោះ​ទេ ដែល​គ្រាន់តែ​ជា​ការ​យល់​សើៗ​នៅ​ស្រទាប់​ផ្ទៃ​ខាងលើ​នៃ​បញ្ហា​ប៉ុណ្ណោះ។ យ៉ាងណាមិញ​បើ​អ្នក​យល់​ជាក់​ច្បាស់​ប្រាកដ​ហើយ វា​ពិបាក​នឹង​ឲ្យ​អ្នក​បំភ្លេច​វា​បាន​ណាស់។ ម្យ៉ាងទៀត អ្នក​អាច​យល់​វា​បាន​ច្បាស់ លុះ​ត្រា​តែ​អ្នក​លះបង់​ពេលវេលា និង​លះបង់​នូវ​ភាព​កម្ជិល​និង​ទម្លាប់​ចូលចិត្ត​ពន្យារពេល​របស់​អ្នក​ចេញ ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៅលើ​ប្រធានបទ​ណាមួយ​នោះ។ នៅ​ពេល​អ្នក​យល់​វា​ច្បាស់​ហើយ ជាជាង​ការ​ទន្ទេញ​ចាំ​មាត់ ខួរក្បាល​អ្នក​នឹង​ពោរពេញ​ទៅ​ដោយ​ចន្លោះ​ទុក​សម្រាប់​ភាព​ច្នៃប្រឌិត នោះ​អ្នក​នឹង​ចេះ​បម្លែង​វា​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ស្ថានភាព​ផ្សេង​ទៀត ជួនកាល​អាច​ជា​ស្ថានភាព​ដែល​មិន​ធ្លាប់​នឹក​ស្មាន​ដល់​ថា​អ្វី​ដែល​អ្នក​ធ្លាប់​ចេះ​នេះ​អាច​យក​ទៅ​ប្រើ​ការ​វា​បាន​ផង​ដែរ។

នេះ​ក៏​ព្រោះ​តែ នៅ​ពេល​អ្នក​យល់​ពី​អ្វីមួយ​ជ្រួតជ្រាប​ហើយ អ្នក​នឹង​យល់​ពី​ឫសគល់​ដែល​បង្ក​ជា​ហេតុ​ណាមួយ​ឡើង បើ​កាលណា​អ្នក​ដឹង​ពី​ឫសគល់​ឬ​មូលដ្ឋាន​គំនិត​របស់​អ្វីមួយ​ហើយ នោះ​អ្នក​នឹង​ខុស​ពី​អ្នក​ដែល​ទន្ទេញ​ចាំ​មាត់ ដែល​ជាប់​គាំង​ដើរ​នៅ​លើ​ផ្លូវ​ដដែល​តែ​ម្យ៉ាង​ដើម្បី​សម្រេច​ដល់​គោលដៅ។ ចំណេះដឹង​ដែល​កកើត​ឡើង​ដោយ​មាន​មូលដ្ឋាន​ចេញ​ពី​ការ​ទន្ទេញ​របៀប​នេះ នឹង​មិន​អាច​ឲ្យ​ពួកគេ​គិត​ចេញ​ពី​ផ្លូវ​មួយ​ដែល​ខ្លួនឯង​កំពុង​ដើរ​នោះ​ទេ។ វា​មិន​អាច​នាំ​ពួកគេ​ឲ្យ​គិត​នៅ​ក្រៅ​ប្រអប់ គិត​ឃើញ​គំនិត​អ្វី​ប្លែក​ថ្មី និង​មាន​ការ​ច្នៃប្រឌិត​បាន​នោះ​ឡើយ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031