អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > វិធី​សំងាត់​៣​យ៉ាង ក្នុង​ការ​យក​ឈ្នះភាព​ភ័យ​ខ្លាច​ក្នុង​ខ្លួន​!

វិធី​សំងាត់​៣​យ៉ាង ក្នុង​ការ​យក​ឈ្នះភាព​ភ័យ​ខ្លាច​ក្នុង​ខ្លួន​!

ប្រ​ភព៖​​ pixabay.com

មនុស្ស​ម្នាក់ៗ ចេះ​តែ​មាន​អារម្មណ៍​ភិតភ័យ ពេល​ប្រឈម​នឹង​អ្វី​ដែល​ថ្មីៗ ។ មិន​​ត្រឹម​​តែ​ប៉ុណ្ណោះ នៅ​មាន​កត្តា​​ជា​ច្រើន​ថែម​ទៀត​ ដែល​ចេះ​តែ​ជំរុញ​ឲ្យ​អ្នក​មាន​អារម្មណ៍​ភិតភ័យ​នេះ​។ ខាង​ក្រោម​នេះ​គឺ​​ជា​វិធី​សំងាត់​៣​យ៉ាង​ សម្រាប់​ផ្ដល់​ជូន​ទៅ​អ្នក​ដែល​តែង​តែ​មាន​ភាព​ភ័យ​ខ្លាច​ប្រចាំ​ខ្លួន​។​ ហើយ​អ្នក​គួរ​សាកល្បង​អនុវត្ត​តាម​ផង​ ទើប​ដឹង​ពី​លទ្ធផល​​របស់​វា​។​

១) ប្រឈម​មុខ​នឹង​អ្វី​ដែល​អ្នក​ខ្លាច​៖ ពិស​បង្ក្រាប​ដោយ​ពិស។ បើ​អ្នក​ខ្លាច​អ្វី​អ្នក​​ត្រូវ​ប្រឈម​នឹង​វា​ឲ្យ​ខាន​តែ​បាន​ បើ​មិន​ដូច្នោះ​ទេ មួយ​ជាតិ​នេះ​​អ្នក​នឹង​ភ័យ​ខ្លាច​នឹង​វា​រហូត ដោយ​ជៀស​មិន​ផុត។ ឧទាហរណ៍​អ្នក​​ខ្លាច​ទឹក​ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​មិន​ចេះ​ហែលទឹក តែ​បើ​អ្នក​សាកល្បង​ខ្លួន​ឯង​ លេង​ទឹក​ ហើយ​រៀន​ហែល​បន្តិច​ម្ដងៗវិញ​ មិន​យូរ​មិន​ឆាប់​អ្នក​នឹង​លែង​ភ័យ​​ខ្លាច​ទឹក ហើយ​ថែម​ទាំង​ចេះ​​ហែល​ទឹក​ទៀត​​ផង។​

២) ត្រូវ​រៀន​សម្រួល​អារម្មណ៍​៖ ការ​សម្រួល​អារម្មណ៍​នេះ ​នឹង​ផ្ដល់​ដំណឹង​ដល់​អ្នក​​ថា គ្មាន​អ្វី​ត្រូវ​ភ័យ​នោះ​ទេ អ្វីៗគឺ​​ធម្មតា។​ មាន​វិធី​ច្រើន​យ៉ាង​ណាស់​ដែល​អ្នក​អាច​​សម្រួល​អារម្មណ៍​ខ្លួន​ឯង​កុំ​ឲ្យ​ភ័យ​បាន​ ក្នុង​នោះ​មាន​ដូច​ជា​ ការ​ដកដង្ហើម​មួយៗ ពិសា​ទឹក​ឲ្យ​ច្រើន​ និង​ ហាត់ប្រាណ​ឲ្យ​ក្ដៅ​សាច់​ដុំ​បន្តិច ភាព​ភ័យ​ខ្លាច​នឹង​បាត់​ទៅ​ដោយ​ឯកឯង​​។​

៣) គួរ​គិត​រឿង​ល្អៗ ៖ ជំនួស​ដោយ​ការ​គិត​រឿង​អាក្រក់​ៗកើត​ឡើង​ អ្នក​​គួរ​គិត​អ្វី​ល្អៗវិញ​។​ វា​គ្មាន​បាន​អី​មក​វិញ​ទេ បើ​អ្នក​គិត​តែ​រឿង​អាក្រក់​នោះ។​ ប្រសិន​បើ​អ្នក​ឡើង​ធ្វើ​បទបង្ហាញ​អ្វី​មួយ អ្នក​គួរ​គិត​ថា​អ្នក​នឹង​ធ្វើ​បាន​ល្អ​ មិន​មែន​អង្គុយ​គិត​តែ​រឿង​ធ្លាក់​នោះ​ទេ​។ ពេល​ខ្លះ​បើ​អ្នក​គិត​អាក្រក់​ច្រើន​ពេក​ ​សកម្មភាព​អ្នក​អាច​នឹង​ភ្ជាប់​គ្នា​ជាមួយ​ការ​គិត ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ធ្វើ​អ្វី​មិន​បាន​ល្អ​ទាល់​តែ​សោះ​៕

ប្រែ​សម្រួល ៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wakeupcloud

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31