អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​ ​ហេតុអ្វី​​​ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​​អាច​កំណត់​ពី​វាសនា​អ្នក​ ​ថា​នឹង​អាច​ក្លាយ​ជា​«អ្នក​ក្រ»​ ឬ «​អ្នក​មាន​​»​នៅ​ពេល​អនាគត​​?

​ ​ហេតុអ្វី​​​ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​​អាច​កំណត់​ពី​វាសនា​អ្នក​ ​ថា​នឹង​អាច​ក្លាយ​ជា​«អ្នក​ក្រ»​ ឬ «​អ្នក​មាន​​»​នៅ​ពេល​អនាគត​​?

ប្រ​ភព៖​​ pixabay.com

មិន​ថា​ជា​អ្នក​រកស៊ី​ក៏​ដោយ អ្នក​ធ្វើការ​ក្នុង​វិស័យ​ណា​ក៏​ដោយ គ្រប់​គ្នា​សុទ្ធតែ​មាន​គោលដៅ​តែ​ម្យ៉ាង​ដូចគ្នា​ដែល​ជា​ការ​សម្រេច​ឲ្យ​បាន​នូវ​សេរីភាព​ហិរញ្ញវត្ថុ។ ប៉ុន្តែ មុន​នឹង​បុគ្គល​ជោគជ័យ​កំពូលៗ​ក្នុង​លោក​សម្រេច​បាន​នូវ​គោលដៅ​ដែល​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​មួយ​នេះ វា​ពុំ​មែន​កើត​ចេញ​ពី​កត្តា​តែ​ម្យ៉ាង​នោះ​ទេ តែ​គឺជា​ការ​រួម​ផ្សំ​គ្នា​នូវ​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត។ ពិត​មែន​ហើយ វា​គឺជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ដែល​មិន​ទាន់​សម្រេច​គោលដៅ​នេះ​បាន ហើយ​ទៅ​ស្ដាប់​ដំបូន្មាន​ពី​បុគ្គល​ជោគជ័យ​ទាំងនោះ។ យ៉ាងណាមិញ ពួកគេ​ច្រើន​តែ​សម្លឹង​ឃើញ​តែ​ផ្លូវ​កាត់ ដែល​ឆាប់​នាំ​ពួកគេ​ទៅ​រក​សេរីភាព​ហិរញ្ញវត្ថុ ហើយ​បែរ​ជា​មើល​រំលង​នូវ​ចំណុច​ស្នូល​ដ៏​សំខាន់​បំផុត ដែល​ជា​ការ​អប់រំ​ខ្លួនឯង​នូវ​ចំណេះដឹង​ហិរញ្ញវត្ថុ​នេះ​ទៅវិញ។

ហេតុអ្វី​ចំណេះដឹង​ហិរញ្ញវត្ថុ ឬ​ចំណេះដឹង​អំពី​លុយ​នេះ គឺជា​ផ្លូវ​តែ​ម្យ៉ាង​គត់​ដែល​អ្នក​ត្រូវ​ដើរ​ដើម្បី​សម្រេច​នូវ​គោលដៅ​ដែល​ជា​សេរីភាព​ហិរញ្ញវត្ថុ​នេះ ?

១) មាន​ខ្លួនឯង​ជា​ពំនឹង​ផ្អែក៖ អាវ​មួយ​មិន​អាច​តម្រូវ​ត្រូវ​គ្រប់​ទំហំ​ខ្លួន​របស់​មនុស្ស​បាន​ទេ។ មនុស្ស​ម្នាក់ៗ​មាន​សក្ដានុពល​ខុសៗ​គ្នា ចំណុច​ពិសេស​លេចធ្លោ​ខុសៗ​គ្នា ចំណុច​ខ្លាំង​និង​ខ្សោយ​ខុសៗ​គ្នា រីឯ​វិធីសាស្ត្រ​ក្នុង​ការ​សម្រេច​ទៅ​ដល់​គោលដៅ​ជោគជ័យ​តែ​មួយ​ក៏​មិន​ដូច​គ្នា​ដែរ។ មនុស្ស​ម្នាក់ៗ​និយាយ​តែ​តាម​បទពិសោធន៍​របស់​ខ្លួនឯង​ប៉ុណ្ណោះ តែ​បទពិសោធន៍​របស់​អ្នក​និង​ខ្ញុំ​គឺ​មិន​ដូច​គ្នា​នោះ​ឡើយ។

នៅ​ពេល​អ្នក​ស្ដាប់​បុគ្គល​ជោគជ័យ​ម្នាក់​នេះ គេ​ក៏​ប្រាប់​អ្នក​ថា​អ្នក​ត្រូវតែ​វិនិយោគ​ទៅលើ​ផ្សារ​ភាគហ៊ុន ព្រោះ​ភាព​ជោគជ័យ​របស់​គេ​ក្នុង​ការ​វិនិយោគ​ទៅលើ​ផ្សារ​ភាគហ៊ុន​នេះ​បាន​បញ្ជាក់​ភស្តុតាង​ឲ្យ​អ្នក​ជឿ​និង​ធ្វើ​តាម​គេ​ដើម្បី​ជោគជ័យ​ដូច​គ្នា​ដែរ។ យ៉ាងណាមិញ មាន​បុគ្គល​ជោគជ័យ​ម្នាក់​ទៀត​ក៏​ណែនាំ​អ្នក​ថា​អ្នក​ត្រូវតែ​វិនិយោគ​ទៅលើ​អចលនទ្រព្យ ក៏​ព្រោះ​តែ​ខ្លួន​គេ​គឺ​ជោគជ័យ​ដោយសារ​អចលនទ្រព្យ។ ដូច្នេះ តើ​អ្នក​ត្រូវ​ជ្រើសរើស​យក​ផ្លូវ​មួយ​ណា ?

នៅ​ពេល​អ្នក​មិន​មាន​ចំណេះដឹង​ហិរញ្ញវត្ថុ គឺ​ពេល​នោះ​ឯង​ដែល​អ្នក​វិលក្បុង​មិន​ដឹង​ថា​ត្រូវ​ដើរ​តាម​ផ្លូវ​ណា​ល្អ​សម្រាប់​ខ្លួន។ ម្នាក់​អូស​ទៅ​ខាង​នេះ ម្នាក់​អូស​ទៅ​ខាង​នោះ ចុងក្រោយ​ក៏​អូស​ខ្លួនឯង​ធ្លាក់​ទឹក​ដោយ​ខ្លួនឯង ក៏​ព្រោះ​តែ​គ្មាន​ខ្លួនឯង​ជា​ទីពឹង នៅ​ពេល​មិន​បាន​អប់រំ​ខ្លួនឯង​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ។

នៅ​ពេល​អ្នក​យល់​ដឹង​ច្បាស់​ពី​បញ្ហា​លុយ នោះ​អ្នក​នឹង​ដឹង​ច្បាស់​ថា​ផ្លូវ​ណា​នឹង​នាំ​អ្នក​ទៅ​ដល់​គោលដៅ​របស់​ខ្លួន។ ពី​ព្រោះ​ក្រៅ​ពី​អ្នក​គឺ​គ្មាន​នរណា​ដឹង​ច្បាស់​ពី​ស្ថានការណ៍​ផ្ទាល់ខ្លួន​របស់​អ្នក ចំណេះដឹង​របស់​អ្នក បទពិសោធន៍​របស់​អ្នក និង​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ​ឡើយ។ ម្យ៉ាងទៀត​អ្នក​ឯកទេស​ទាំងឡាយ​ដែល​ប្រាប់​អ្នក​ថា​ពួកគេ​ជោគជ័យ​ដោយសារ​អចលនទ្រព្យ វា​ពុំ​មែន​ជា​អចលនទ្រព្យ​តែ​ម្យ៉ាង​នោះ​ទេ តែ​គឺជា​កត្តា​រួម​ផ្សំ​ផ្សេង​ទៀត​ជាច្រើន ផ្គួប​ផ្សំ​ទៅ​នឹង​ស្ថានការណ៍​ផ្ទាល់ខ្លួន​ផង​ដែរ។ បើ​អ្នក​មាន​ចំណេះដឹង​ហិរញ្ញវត្ថុ ភាព​នឹងន​និង​គោលជំហរ​ដ៏​រឹងមាំ​នេះ​នឹង​ដឹកនាំ​អ្នក​ទៅ​រក​ផ្លូវ​ត្រឹមត្រូវ​មិនខាន។

២) ចំណេះដឹង​ហិរញ្ញវត្ថុ​នឹង​ពង្រីក​ដែន​កំណត់​ដែល​មក​កំណត់​សក្ដានុពល​របស់​អ្នក៖ ចំណេះដឹង​គឺជា​កូនសោ​តែ​ម្យ៉ាង​គត់ ដែល​អាច​រំដោះ​អ្នក​ឲ្យ​ចេញ​ពី​គុក​ឃុំឃាំង​នៃ​ភាព​ជា​ទាសករ​បាន។ នៅ​ពេល​អ្នក​គ្មាន​ចំណេះដឹង អ្នក​នឹង​រស់នៅ​ក្រោម​បន្ទាត់​ខ្សែ​ដែល​មក​កំណត់​សក្ដានុពល​ជីវិត​របស់​អ្នក ដែល​ធ្វើឲ្យ​អ្នក​មិន​អាច​រត់​ទៅ​ណា​បាន​ក្រៅ​ពី​ក្នុង​បន្ទប់​ឃុំឃាំង​ដ៏​ងងឹត​នោះ​ឡើយ។ ការ​ដែល​អ្នក​ចំណាយ​ពេល​ដើម្បី​វិនិយោគ​ទៅលើ​ខ្លួនឯង អប់រំ​ខ្លួនឯង មានន័យ​ថា​អ្នក​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ ដែល​មើល​ឃើញ​ប្រយោជន៍​ដ៏​ធំធេង​អស់​មួយ​ជីវិត​ដែល​ការ​លះបង់​រយៈពេល​ខ្លី​នឹង​តបស្នង​មក​វិញ។

ពិត​ណាស់ មនុស្ស​ជាច្រើន​តែង​មាន​ទស្សន​ថា ពួកគេ​អាច​ជួល​អ្នក​ជំនាញ​ឬ​អ្នក​ឯកទេស​ខាង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​មើល​ថែទាំ​សុខភាព​ជីវិត​ហិរញ្ញវត្ថុ​របស់​ពួកគេ។ យ៉ាងណាមិញ អ្នក​អាច​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​នរណា​ម្នាក់​មើល​ថែទាំ​ហិរញ្ញវត្ថុ​របស់​អ្នក​បាន តែ​អ្នក​មិន​អាច​ប្រគល់​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ទៅ​ឲ្យ​នរណា​ម្នាក់​បាន​នោះ​ទេ។ នៅ​ពេល​មាន​បញ្ហា អ្នក​អាច​បន្ទោស​ពួកគេ​បាន ប៉ុន្តែ​អ្នក​មិន​អាច​គេចវេស​ពី​ការ​ទទួល​ខុសត្រូវ​នោះ​ឡើយ ព្រោះ​វា​គឺជា​លុយ​របស់​អ្នក។ ចុះ​បើ​អ្នក​មាន​ចំណេះដឹង​ហិរញ្ញវត្ថុ មាន​ខ្លួនឯង​ជា​ទីពឹង​វិញ​ទៅ តើ​អ្វីៗ​មិន​ផ្លាស់ប្ដូរ​ជា​ល្អ​វិញ​ទេ​ឬ ? មាន​តែ​ចំណេះដឹង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ ដែល​អាច​ដោះលែង​អ្នក​ឲ្យ​មាន​សេរីភាព​ហិរញ្ញវត្ថុ​បាន៕

ដោយ៖ ​ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031