អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទើប​ចូល​ធ្វើ​ការ​កន្លែង​ថ្មី​មែន​ទេ? តើ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​​ឯង​ឆាប់​ចូលចិត្ត​អ្នក?

ទើប​ចូល​ធ្វើ​ការ​កន្លែង​ថ្មី​មែន​ទេ? តើ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​​ឯង​ឆាប់​ចូលចិត្ត​អ្នក?

ប្រ​ភព៖​​ pixabay.com

តើ​អ្នក​ជា​បុគ្គលិក​ថ្មី ទើប​នឹង​ចូល​ធ្វើ​ការ​មែន​ទេ​? តើ​អ្នក​ចង់​ក្លាយ​ជា​បុគ្គលិក​ដែល​មនុស្ស​គ្រប់​គ្នា​ចូលចិត្ត​ដែរ​ទេ​? តើ​វា​ហាក់​ដូច​ជា​ពិបាក​ណាស់​ដើម្បី​ឲ្យ​គេ​ចូលចិត្ត​អ្នក​លឿន​មែន​ទេ​? ទាំង​នេះ​គឺ​ជា​ចំណុច​ខ្លះៗ សម្រាប់​អនុវត្ត​ឲ្យ​គេ​ឯង​ចូលចិត្ត​អ្នក​៖

១) ញញឹម​ហើយ​ស្វាគមន៍​បុគ្គលិក​នានា​ពេល​ឃើញ​​ពួក​គេ​៖ អ្នក​គួរ​តែ​ផ្ដល់​ស្នាមញញឹម​ ព្រមទាំង​ពាក្យអរុណសួស្ដីដល់​ពួក​គេ​ពេល​ឃើញ​គេ​ភ្លាម​។ ជួន​កាល​ពាក្យ​ទាំង​នោះ វា​ស្ដាប់​ទៅ​សាមញ្ញ​មែន តែ​យូរៗទៅ​វា​អាច​បង្កើត​បាន​ជា​ភាព​ជិតស្និទ្ធ​បាន​ផង​ដែររវាង​ក្រុមការងារ​នឹង​អ្នក​។​

២) រក​ពេល​ខ្លះ​ដើម្បី​ស្វែងយល់​អ្នក​រួមការងារ​៖ មិន​ថា​យូរ​ឬ​ឆាប់​ប៉ុណ្ណា​ទេ តើ​អ្នក​បាន​ដឹង​អ្វី​ខ្លះ​ហើយ​ពី​អ្នក​រួម​ការងារ​អ្នក? អ្នក​ចំណាយ​ពេល​វេលា​យូរហើយ​ធ្វើ​កិច្ចការ​ច្រើន​ណាស់ជាមួយ​គ្នា តើ​វា​មិន​ដល់ពេល​ដែល​អ្នក​គួរ​យល់​ពី​គ្នា​ទេ​មែន​ទេ​? រាល់​សប្ដាហ៍ អ្នក​គួរ​ចំណាយ​ពេល​ខ្លះ​ណាត់​គ្នា​ដើរ​លេង​ ផឹក​កាហ្វេខ្លះៗ ដើម្បី​ស្គាល់​គ្នា​ឲ្យ​បានកាន់​តែ​ជិតស្និទ្ធ​ជាង​ពី​ពេល​មុន​ក៏​កាន់​តែ​ល្អ​។​

៣) ចេះ​ជួយ​គេ​ឯង​នៅ​កន្លែង​ធ្វើការ​៖ កុំ​សួរ​ថា​ តើ​ក្រុមការងារ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​សម្រាប់​អ្នក​ តែ​ត្រូវ​ប្ដូរ​មក​សួរ​ថា​ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ពួក​គេ​វិញ​? កាលណា​​អ្នក​ចេះ​ជួយ​គ្នា​ពេល​ពួក​គេ​ត្រូវ​ការ​ ពួក​គេ​នឹង​មិន​ភ្លេច​គុណ​អ្នក​វិញ​ឡើយ។ ហើយ​ចំណង​មិត្តភាព​រវាង​គ្នា​​នឹង​គា្នក៏​កាន់​តែ​ល្អ​ជាង​ពេល​មុន​ដែរ​។

៤) ចេះ​សរសើរ​គេ​សរសើរ​​ឯង​៖ ទាំង​គេ​ទាំង​យើង​ តែង​ត្រូវ​ការ​ពាក្យ​សរសើរ។ ហើយ​បើ​គេ​សរសើរ​អ្នក អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ចំពោះ​គេ​។​ ដូច​គ្នា​ដែរ បើ​អ្នក​ចេះ​សរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​របស់នរណា​ម្នាក់​កាន់​តែ​ច្រើន​ គេ​នឹង​កាន់​តែ​ចូលចិត្ត​អ្នក​កាន់​តែ​ច្រើន​វិញ​ដែរ​ព្រោះ​អី អ្នក​ជា​មនុស្ស​ដែល​ចេះ​មើល​គេ​ក្នុង​ផ្លូវ​ល្អ ហើយ​គោរព​ភាព​ប្រឹងប្រែង​របស់​គេ​ឯង៕

​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ forbes

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31