អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​​ហានិភ័យ​ក្ដៅ​​​គគុក​​​ចំនួន​ ៥​ បាន​និង​កំពុង​​​​ផ្ទុះ​ឡើង​នៅ​ឆ្នាំ ២០១៦​ នេះ​

​​ហានិភ័យ​ក្ដៅ​​​គគុក​​​ចំនួន​ ៥​ បាន​និង​កំពុង​​​​ផ្ទុះ​ឡើង​នៅ​ឆ្នាំ ២០១៦​ នេះ​

ក្រុម​ភេរវកម្ម​ ISIS

ប្រ​ភព៖​​ www.ibtimes.co.uk

​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ បញ្ហា​ពិភពលោក​​ កាន់​តែ​ស្មុគស្មាញ​ឡើង។ បញ្ហា​នយោបាយ​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សង្គ្រាម​ ​អាកាសធាតុ​ គ្រោះ​ធម្មជាតិ​ សង្គ្រាម​​អន្តរជាតិ​​ និង​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​​បណ្ដា​ប្រទេស​មួយ​ចំនួន។ ចុះ​ឆ្នាំ​២០១៦​ នេះ​វិញ​ ថា​តើ​នឹង​មាន​អ្វី​កើន​ឡើង?
៥) ​បញ្ហា​នៅ​អារ៉ាប៊ីសាអ៊ូឌីត៖ ប្រទេស​នេះ​កំពុង​មាន​បញ្ហា​​និង​ទទួល​រង​សម្ពាធ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។ ​បញ្ហា​ទី​មួយ​គឺ​ចាប់​តាំង​ពី​​ព្រះ​ចៅ​ Salman ​ឡើង​គ្រង​រាជ្យ​ប្រទេស​នេះ​បាន​បញ្ហា​ឥត​​ឈប់។ ការ​​រត់​ជាន់​គ្នា​បណ្ដាល​ឱ្យ​ស្លាប់​​ជាង​ ៧០០​នាក់​ ​​និង​ការ​កាត់​ផ្ដាច់​ចំណង​ការទូត​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ជា​ដើម។ ​ផលិតកម្ម​ប្រេង​នៅ​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ខណៈ​​តម្លៃ​ប្រេង​ពិភពលោក​ក៏​បន្ត​ធ្លាក់​ចុះ​​ទៀត​ទោះ​បី​ជា​ប្រទេស​នេះ​ឈរ​នៅ​លេខ​រៀង​ទី​ពីរ​ជា​ប្រទេស​ផលិត​ប្រេង​ច្រើន​ជាង​គេ​ក្នុង​លោក​ក្ដី​។ ​ប្រទេស​ជិត​ខាង​គឺ​អ៊ីរ៉ង់​នឹង​កាន់​តែ​រឹង​មាំ​ ជា​ពិសេស​​គឺ​នៅ​ពេល​ដែល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ត្រូវ​បាន​លើក​លែង។ អ៊ីរ៉ង់​នឹង​​ក្លាយ​ជា​គូប្រជែង​ដ៏​ធំ​ខាង​ផលិត​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត។
៤) ​ បញ្ហា​ក្រុម​ភេរវកម្ម​ ISIS និង​ក្រុម​ផ្សេង​ទៀត៖ បញ្ហា​ក្ដៅ​គគុក​ គឺ​វត្តមាន​របស់​ក្រុម​នេះ​នៅ​ប្រទេស​ស៊ីរី​ និង​ប្រទេស​អ៊ីរ៉ាក់​ដែល​​កម្លាំង​អាមេរិក​ និង​សម្ព័ន្ធមិត្ត​បាន​​​ទម្លាប់​គ្រាប់​បែក​ ​វាយ​ប្រហារ​តាម​ជើង​អាកាស​​ដើម្បី​កម្ទេច​ក្រុម​នេះ ខណៈ​ក្រុម​នេះ​បាន​វាយ​ប្រហារ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ជា​ពិសេស​នៅ​អឺរ៉ុប។ ​ពិភពលោក​ក៏​​ទទួល​រក​ការ​ខាតបង់​មិន​តិច​ទេ​ ដើម្បី​ទប់​ស្កាត់​ក្រុម​នេះ​ ខណៈ​កង​កម្លាំង​បរទេស​បាន​កើន​ឡើង​ជិត​ដល់​ ២៥​ពាន់​នាក់​នៅ​ឆ្នាំ​២០១៥។ ​វត្តមាន​នៃ​ក្រុម​ភេរវកម្ម​នេះ​ បាន​បង្កើត​ឱ្យ​មាន​ជនភៀសខ្លួន​រាប់​លាន​នាក់​ដែល​ជា​បន្ទុក​ថ្មី​របស់​ពិភពលោក។
៣) ​​មហាអំណាច​យក្ស​ចិន​៖ មហា​អំណាច​យក្ស​ចិន​បាន​វិវត្តន៍​ខ្លួន​ពី​ប្រទេស​ដែល​​គោរព​ច្បាប់​សកល​ ក្លាយ​​ជា​ប្រទេស​មួយ​ដែល​​មាន​សិទ្ធិ​ចូលរួម​បង្កើត​ច្បាប់​សកល​ដែរ។ ថ្មី​ៗ​​នេះ​ គឺ​​ចិន​បាន​ទទួល​​​​ការ​អនុម័ត​ពី​​ IMF ដាក់​បញ្ចូល​ប្រាក់​យាន់​ចិន​ទៅ​ក្នុង​កញ្ចប់​​រូបិយប័ណ្ណ​ដែល​មាន​សិទ្ធិ​ដក​ពិសេស​ (SDR)​។ ​ប្រាក់​បំរុង​បរទេស​នៅ​ចិន​បាន​កើន​ឡើង​​ដល់​ ៤​ទ្រីលាន​ដុល្លារ​ ហើយ​បាន​ថយ​ចុះ​បន្តិច​នៅ​ឆ្នាំ​២០១៥។ ​ចិន​បាន​ និង​កំពុង​ពង្រីក​ខ្លួន​ទៅ​គ្រប់​ទ្វីប​ទាំង​អស់​​​​ដែល​ធ្វើ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​​​ និង​វិនិយោគ​កាន់​តែ​រីក​​ចម្រើន​។ ​​និយាយ​ដោយ​ខ្លី​ ​​មហាយក្ស​ចិន​ ​ជា​ប្រទេស​ជំរុញ​ពាណិជ្ជកម្ម​សាកល​លោក​ បើ​សិន​បើ​ប្រទេស​នេះ​ជួប​បញ្ហា​ សកល​លោក​ក៏​មាន​បញ្ហា​ដែរ។​​
២) ​អឺរ៉ុប​​៖ ​អឺរ៉ុប​​​ ​មាន​បញ្ហា​​ជា​ច្រើន​បាន​កើត​ឡើង។ ​តម្លៃ​នៃ​ប្រាក់​អឺរ៉ូ​ធ្លាក់​ចុះ​ បញ្ហា​ជន​ភៀស​ខ្លួន​ ការ​ទប់​ស្កាត់​អំពើ​ភេរវកម្ម​ ការ​ចូល​រួម​ប្រឆាំង​ភេរវកម្ម​ បញ្ហា​នៅ​អ៊ុយក្រែន​ និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​មួយ​ៗ​ជា​ដើម។ ​បញ្ហា​នៅ​ស៊ីរី​ ក៏​បាន​ធ្វើ​​ឱ្យ​ប៉ះពាល់​ដល់​​​អឺរ៉ុប​ធ្ងន់ធ្ងរ​ដែរ។ នៅ​មាន​បញ្ហា​ជា​​ច្រើន​ទៀត​ដែល​ធ្វើ​ឱ្យ​អឺរ៉ុប​​ឈឺ​ក្បាល។
១) ​បញ្ហា​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​អាមេរិក​ (The Hollow Alliance)៖ ភាព​ជា​ដៃគូ​​អន្តរ​អាត្លង់ទិច​ (Transatlantic Partnership) ​រវាង​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​បាន​​បាន​ធ្លាក់​ចុះ​ និង​ខ្សោយ​ទៅ​ៗ។ បញ្ហា​ចម្បង​​មាន​ដូច​ជា​ ការ​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន​ ​ដែល​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី​ដើម្បី​ជា​ការ​ឆ្លង​តប​នឹង​ការ​ដាក់​បញ្ចូល​ដែនដី​គ្រីម៉េ​ទៅ​ក្នុង​​ឧបសម្ពន្ធ​របស់​ខ្លួន។ ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​រុស្ស៊ី​មិន​មែន​តែ​រុស្ស៊ី​ដែល​ខាត​បង់​សូម្បី​​អឺរ៉ុប​ និង​អាមេរិក​ក៏​ខាត​បង់​ដូច​គ្នា។ ​បញ្ហា​ទី​២​ គឺ​នៅ​ស៊ីរី​។ ​​បញ្ហា​ផ្សេង​ទៀត​ដែល​កើត​ឡើង​នៅ​ជុំ​វិញ​ពិភពលោក​គឺ​ ការ​​ការពារ​ និង​ជំរុញ​ឱ្យ​​​ប្រទេស​​មួយ​ៗ​គោរព​បទដ្ឋាន​សកល​ ​នីតិរដ្ឋ​ ​បញ្ហា​ប្រជាធិបតេយ្យ​ និង​ការ​បើក​ចំហ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ជា​ដើម។ ​ក្រៅ​ពី​នេះ​​ ​ក៏​មាន​បញ្ហា​ធំ​ៗ​ផ្សេង​ទៀត​ដូច​ជា​រីក​ចម្រើន​​នៃ​បច្ចេកវិទ្យា​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ ​បញ្ហា​នៅ​ប្រេស៊ីល​ និង​ការ​បោះឆ្នោត​នៅ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ដើម។ល៕
ដោយ៖ រតនៈ​វិភូ​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តើអ្នកត្រៀមខ្លួនហើយឬនៅ? ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 កាន់តែធំអស្ចារ្យមិនដែលធ្លាប់មាន!

ការវិវដ្តកាន់តែទំនើប និងកាន់តែងាយស្រួលជាមួយទូរទឹកកក LG InstaView ThinQ™ Amazon Alexabuilt

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031