អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​ទស្សនៈ​ដ៏មានតម្លៃទាំង​៤​យ៉ាង​របស់​លោក​មហា​សេដ្ឋី Jack Ma

​ទស្សនៈ​ដ៏មានតម្លៃទាំង​៤​យ៉ាង​របស់​លោក​មហា​សេដ្ឋី Jack Ma

ប្រ​ភព៖​​ Footwear News

​លោក​មហា​សេដ្ឋី Jack Ma​ដែល​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​Alibaba​​និង​ជា​បុគ្គល​ដ៏​ជោគជ័យ​មួយ​រូប​ក្នុង​វិស័យ​ជំនួញ​។ មុន​ពេល​​លោក​មហា​សេដ្ឋី Jack Ma​ ជោគជ័យ​​ លោក​ធ្លាប់​បរាជ័យ​រាប់​មិន​អស់​។ ហើយ​​លោក​មហា​សេដ្ឋី Jack Ma​បាន​​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ដល់​ក្មេង​ជំនាន់​ក្រោយ​សម្រាប់​សិក្សា​ដើម្បី​ជា​ផល​ប្រយោជន៍​នា​អនាគត​។ ខាង​ក្រោម​នេះ​ជា​ទស្សនៈ​ទៅ​លើ​ប្រធានបទ​ផ្សេង​ៗ​គ្នា​របស់​មហាសេដ្ឋី​ Jack Ma ៖

១) ​ទស្សនៈ​ទៅ​លើ​ភាព​ស្មើ​គ្នា​រវាង​ភេទ៖ លោក​Jack Ma បាន​បង្ហើប​ថា​ភាព​ជោគជ័យ​របស់​​ក្រុមហ៊ុន​Alibaba​​​កើត​មាន​ឡើង​ដោយ​សារ​តែ​​ក្រុមហ៊ុន​មាន​បុគ្គលិក​នារី​ ឬ​ ​ស្រ្តី​ច្រើន​ ដែល​មាន​ដល់​​ទៅ​​៤៧​ភាគ​រយ​​​។ លោក​Jack Ma បាន​បន្ថែម​ទៀត​ថា​ប្រសិន​ជា​អ្នក​ចង់​ជោគជ័យ​​ក្នុង​សតវត្ស​នេះ អ្នក​ត្រូវ​ជួយ​អ្នក​ដទៃ​ឲ្យ​ជោគជ័យ​ហើយ​មាន​តែ​នារី​ឬ​ស្ត្រី​តែ​ប៉ុណ្ណោះ​ដែល​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​ជា​ជាង​ផល​ប្រយោជន៍​​ផ្ទាល់​ខ្លួន​ ដូច្នេះ​ហើយ​បាន​ជា​លោក​ជ្រើស​រើស​នារី​ភេទ​ច្រើន​ជាង​បុរស ​ឬ​ យ៉ាងហោចណាស់ឲ្យមានប្រហាក់ប្រហែល ឬ​ក្នុងកម្រិតមួយដែលអាចទទួលយកបាន។

២) ទស្សនៈ​ទៅ​លើ​​លុយ​៖ លោក​Jack Ma​និយាយ​ថា «​ប្រសិន​អ្នក​មាន​លុយ​១​ពាន់​លាន​ដុល្លារ នោះ​​មិន​មែន​ជា​លុយ​របស់​អ្នក​នោះ​ទេ នោះ​ជា​ទំនុក​ចិត្ត​ដែល​សង្គម​ផ្ដល់​ឲ្យ​អ្នក»។ ដូច្នេះ​ហើយ ក្រុមហ៊ុន​របស់​លោក​ត្រូវ​តែ​បន្ត​ខិត​ខំ​បន្ថែម​ទៀត​​សម្រាប់​ទំនុក​ចិត្ត​មួយ​នេះ។

៣) ទស្សនៈ ទៅ​លើ​ភាព​ជឿជាក់៖ មុន​ពេល​​លោក​ជោគជ័យ លោក​បាន​និយាយ​ប្រាប់​មនុស្ស​អំពី​ Alipay ហើយ​មនុស្ស​ភាគ​ច្រើន​​ប្រាប់​លោក​វិញ​ថា«​នេះ​ជា​គំនិត​ដ៏​ឆ្កួត​បំផុត​នៅ​លើ​លោក។» ប៉ុន្តែ លោក​មិន​ខ្វល់​ពី​គំនិត​របស់​អ្នក​ដទៃ​ព្រោះ​លោក​ដឹង​ច្បាស់​ថា​​មនុស្ស​នឹង​ប្រើ​ប្រាស់​Alipay។ សព្វថ្ងៃ​ Alipay មាន​មនុស្ស​ប្រើ​ប្រាស់​ដល់​ទៅ​៨០០លាន​នាក់។

៤) ទស្សនៈ ទៅ​លើ​ការ​ផ្លាស់ប្ដូរ៖ លោក​Jack Ma​ផ្ដល់​ដំបូន្មាន​ថា​ប្រសិន​អ្នក​ចង់​ផ្លាស់​ប្ដូរ​ពិភពលោក ​អ្នក​គួរ​តែ​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ព្រោះ​ថា​ការ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​មាន​ប្រសិទ្ធភាព​ជាង​និង​ងាយ​ស្រួល​ជាង៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ World Economic Forum

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

៥ចំណុចដែលអ្នកលក់ដីឡូតិ៍ មិនដែលប្រាប់អ្នក​ តែ​អ្នកគួរ​ដឹង!

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031