អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ដូច​ម្ដេច​ដែល​ហៅ​ថា​​ពលរដ្ឋ​ល្អ? តើ​ពលរដ្ឋ​ល្អ​អាច​ជួយ​អ្វី​បាន​ខ្លះ​​ដល់​សង្គម​​ទៅ​?​

ដូច​ម្ដេច​ដែល​ហៅ​ថា​​ពលរដ្ឋ​ល្អ? តើ​ពលរដ្ឋ​ល្អ​អាច​ជួយ​អ្វី​បាន​ខ្លះ​​ដល់​សង្គម​​ទៅ​?​

ពលរដ្ឋ​ល្អ​មិន​មែន​ត្រឹម​តែ​​គោរព​ច្បាប់​​​នោះ​ទេ​ថែម​ទាំង​ជួយ​ដល់​សហគមន៍​ដែល​ពួក​​គេ​រស់​នៅ​​ទៀត​ផង។ ​នរណា​ម្នាក់​​ក៏​អាច​ក្លាយ​ជា​ពលរដ្ឋ​ល្អ​បាន​ដែរ​។ ​ប្រសិន​អ្នក​មាន​​នូវ​ចំណុច​ដូច​ខាង​ក្រោម​ នោះ​អ្នក​អាច​​ចាត់​ទុក​ថា​ជា​ពលរដ្ឋ​ល្អ​បាន​ហើយ៖

១)​ទទួល​បាន​ការ​អប់​រំ​ល្អ៖ ពិត​ប្រាកដ​ណាស់ ប្រសិន​អ្នក​ចង់​ជួយ​ឬ​អភិវឌ្ឍន៍​សង្គម​ដែល​អ្នក​រស់​នៅ​បាន​ អ្នក​ចាំ​បាច់​ត្រូវ​មាន​ចំណេះ​ដឹង​​ព្រោះ​ថា​ពេល​ដែល​អ្នក​មាន​ចំណេះ​ដឹង អ្នក​អាច​ដឹក​នាំ​ក្រុម​ឬ​ដឹក​នាំ​ការងារ​សង្គម​ឬ​ធ្វើ​ការ​សម្រេច​​ចិត្ត​​បាន​ល្អ​។​​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ផ្នែក​មួយ​ដែល​អ្នក​អាច​ជួយ​ឬ​អភិវឌ្ឍន៍​​ដល់​សង្គម​អ្នក​បាន។

២) ខិត​ខំ​ប្រឹង​ប្រែង៖ មិន​ថា​អ្នក​ធ្វើ​​ការងារ​អ្វី​នោះ​ទេ​ ចូរ​ខិត​ខំ​ឲ្យ​អស់​ពី​លទ្ធភាព។ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​​​គឺ​ជា​ផ្នែក​មួយ​ដែល​​​ពលរដ្ឋ​ល្អ​​មាន​ព្រោះ​ថា​នៅ​ពេល​ធ្វើ​ការ​បាន​ល្អ អ្នក​ក៏​ផ្តល់​សេវាកម្ម​ល្អ​ដល់​សហគមន៍​របស់​អ្នក។ ទន្ទឹង​នឹង​នេះ អ្នក​ក៏​អាច​រក​​លុយ​បាន​ដែល​ជា​ផ្នែក​មួយ​​ជួយ​ដល់​សេដ្ឋកិច្ច​។ សាក​ស្រមៃ​ទៅ​ហើយ ប្រសិន​ជា​ប្រទេស​មួយ​ដែល​សម្បូរ​ដោយ​ប្រជាជន​គ្មាន​ការងារ​ធ្វើ​នោះ ប្រទេស​នោះ​ច្បាស់​ជា​សម្បូរ​​ចោរ​ជា​ពុំ​ខាន។

៣) ចែក​រំលែក​ដល់​សហគមន៍​វិញ៖ ប្រសិន​ជា​អ្នក​មាន​ថវិកា​ច្រើន អ្នក​អាច​ជួយ​​​បរិច្ចាគ​ថវិកា​ឬ​សម្ភារៈ​​​​ដល់​ប្រជា​ជន​ក្រីក្រ​ក្នុង​សហគមន៍​របស់​អ្នក។​ ប្រសិន​ជា​គ្មាន​ថវិកា​​ទេ អ្នក​ក៏​អាច​ជួយ​​ដល់​សហគមន៍​របស់​អ្នក​បាន​ដែរ​គ្រាន់​តែ​ចូល​រួម​ការងារ​​ស្ម័គ្រចិត្ត។ ការងារ​​ស្ម័គ្រចិត្ត​មាន​ច្រើន​ណាស់​ដែល​អ្នក​អាច​ចូលរួម​បាន។

៤) ​បរិច្ចាគ​ឈាម៖ ជា​ការ​ពិត​ណាស់​ អ្នក​អាច​ជួយ​ដល់​សហគមន៍​ដោយ​ការ​​បរិច្ចាគ​ឈាម​ផង​ដែរ។ ​ ​ជា​រៀង​រាល់​ថ្ងៃ មាន​មនុស្ស​ជា​ច្រើន​ដែល​​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ហើយ​​បាត់​បង់​ឈាម។ បន្ថែម​ពី​លើ​នេះ ​ក៏​​មាន​ស្ត្រី​ដែល​ឆ្លង​​ទន្លេ​ជា​ច្រើន​​បាន​បាត់​បង់​ជីវិត​​ដោយ​សារ​តែ​បាត់​បង់​ឈាម​​ពេល​​សម្រាល​កូន​ផង​ដែរ​។ ដូច្នេះ​ហើយ ឈាម​​ដែល​អ្នក​បរិច្ចាគ​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន៕

ដោយ៖ អ៊ឺង​ មុយយូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31