អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ហេតុផល៤យ៉ាងដែលការចូលចិត្តចំណាយពេលនៅម្នាក់ឯង ធ្វើឲ្យអ្នកវៃឆ្លាត និងរឹងមាំជាងអ្នកដទៃ

ហេតុផល៤យ៉ាងដែលការចូលចិត្តចំណាយពេលនៅម្នាក់ឯង ធ្វើឲ្យអ្នកវៃឆ្លាត និងរឹងមាំជាងអ្នកដទៃ

នៅក្នុងសង្គមមួយដែលពោរពេញទៅដោយភាពមមាញឹកនេះ ការប្រាស័យទាក់ទងគ្នាគឺជារឿងមួយដែលមិនអាចខ្វះបាន និងត្រូវបានគេឲ្យតម្លៃយ៉ាងខ្លាំង។ ទោះការយល់ឃើញបែបនេះមានហេតុផលសមរម្យដោយមិនអាចប្រកែកបានក្ដី ក៏ភាពស្ងប់ស្ងាត់ដែលទទួលបានពីការចំណាយពេលនៅម្នាក់ឯង តែងផ្ដល់នូវគុណតម្លៃដ៏សំខាន់ទៅលើផ្នែកជាច្រើននៅក្នុងជីវិតដូចគ្នា។ អ្នកអាចស្វែងយល់ឲ្យសីុជម្រៅបន្ថែមអំពីគុណសម្បត្តិនៃការចំណាយពេលនៅម្នាក់ឯងទាំង៤ខាងក្រោមនេះ ហើយទាញយកប្រយោជន៍ពីវា ដើម្បីផ្ដល់គុណភាពដល់ជីវិតរបស់អ្នកបាន៖

១) ការចំណាយពេលនៅម្នាក់ឯងជួយពង្រឹងនូវទំនុកចិត្តលើខ្លួនឯង និងបណ្ដុះនូវភាពឯករាជ្យ៖ នៅពេលអ្នកនៅម្នាក់ឯង អ្នកនឹងអាចផ្ដោតអារម្មណ៍ដើម្បីដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះ អ្នកអាចថ្លឹងថ្លែងមើលបានយ៉ាងល្អិតល្អន់ពីគុណសម្បត្តិ និងគុណវិបត្តិរបស់ការសម្រេចចិត្តណាមួយ ហើយការសម្រេចចិត្តរបស់អ្នកនឹងប្រកបទៅដោយសុភវិនិច្ឆ័យជាងមុន ហើយវានឹងផ្ដល់ទំនុកចិត្តដល់អ្នកចំពោះខ្លួន​ឯង។ មិនតែប៉ុណ្ណោះ ការនៅម្នាក់ឯងនឹងបណ្ដុះនូវភាពឯករាជ្យក្នុងខ្លួនអ្នក ដែលអាចឲ្យអ្នកផ្ដោតទៅលើគោលដៅរបស់អ្នក ការដោះស្រាយបញ្ហាជីវិតនានា និង បង្កើតនូវក្ដីស្រឡាញ់ចំពោះខ្លួនឯងទៀតផង។

២) ការចំណាយពេលនៅម្នាក់ឯងនឹងបង្កើននូវប្រសិទ្ធិភាពការងាររបស់អ្នក៖ ផ្ទុយពីការនៅម្នាក់ឯង បើអ្នកចំណាយពេលជាច្រើននៅជាមួយមនុស្សផ្សេងៗ អ្នកនឹងនៅឆ្ងាយពីការប្រឹងប្រែងអនុវត្តសកម្មភាព ដើម្បីសម្រេចគោលដៅរបស់អ្នក។ រីឯការនៅម្នាក់ឯងវិញ វាមិនត្រឹមតែមានគុណប្រយោជន៍សម្រាប់អ្នកក្នុងការផ្ដោតទៅលើការសម្រេចគោលដៅរបស់អ្នកតែម្យ៉ាងនោះទេ តែវាថែមទាំងធ្វើឲ្យអ្នកសម្រេចបាននូវការងារជាច្រើនដែលជំរុញឲ្យអ្នកឆាប់ទៅដល់គោលដៅ នៅពេលអ្នកមិនទទួលការរំខានពីអ្នកដទៃ។

៣) ការចំណាយពេលនៅម្នាក់ឯងជួយបង្កើននូវភាពច្នៃប្រឌិតរបស់អ្នក៖ មនុស្សម្នាក់ៗសុទ្ធតែមានភាពច្នៃប្រឌិតរបស់គេរៀងៗខ្លួន ប៉ុន្ដែនៅពេលពួកយើងស្ថិតនៅក្នុងរង្វង់មួយដែលមានមនុស្សច្រើន ពួកយើងច្រើនតែសម្របទៅតាមគំនិតរបស់អ្នកដទៃ។ ប៉ុន្ដែ នៅពេលអ្នកនៅម្នាក់ឯង អ្នកអាចបំផុសគំនិតច្នៃប្រឌិតរបស់អ្នកចេញមក ហើយនេះក៏ជាឱកាសមួយសម្រាប់អ្នកក្នុងការស្វែងយល់ឲ្យបានកាន់តែសីុជម្រៅពីអ្វីដែលយើងចូលចិត្ត និងអ្វីដែលជាសមត្ថភាពពិតប្រាកដដែលអ្នកមាន។

៤) ការចំណាយពេលនៅម្នាក់ឯងជួយធ្វើឲ្យការគិតរបស់អ្នកច្បាស់លាស់ជាងមុន៖ 
នៅក្នុងសង្គមដែលពួកយើងរស់នៅសព្វថ្ងៃនេះ ព័ត៌មានពីហេតុការណ៍ផ្សេងៗជុំវិញទិសទីតែងផ្ដល់ការរំខានដល់យើងមិនដាច់ និងធ្វើឲ្យយើងរងសម្ពាធ និងមានអារម្មណ៍តានតឹង ដែលជាហេតុប៉ះពាល់ទៅដល់គុណភាពនៃជីវិតរបស់យើង។ ហេតុនេះ ការចាកចេញពីភាពរញ៉េរញ៉ៃទាំងនោះ ហើយងាកមកសម្រាកលំហែខួរក្បាលយ៉ាងស្ងប់ស្ងាត់ នឹងធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយជាងមុន និងបន្ថែមសេចក្ដីសុខដល់ជីវិតអ្នក៕

ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

គន្លឹះ៤​​យ៉ាង​ ​ដើម្បី​​រៀប​ចំ​​ផែនការ​ដែលជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចេះ​និង​ពូកែ​ជាង​មុន

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

អត្ថបទពាណិជ្ជកម្ម​

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930