អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ចំណុច​​សាមញ្ញ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ ព្រោះ​វា​​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវិត​អ្នក

ចំណុច​​សាមញ្ញ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ ព្រោះ​វា​​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវិត​អ្នក

«ឆ្នាំ​ថ្មី ខ្ញុំ​​ក៏​ថ្មី​ដែរ។​»​ ជា​ពាក្យ​ដែល​មនុស្ស​ជា​ច្រើន​បាន​និយាយ​​មក​​កាន់​​ខ្លួន​ឯង។ ​អ្នក​ទាំង​អស់គ្នា​ប្រហែល​ជា​មាន​គោលដៅ​ឬ​ការ​តាំង​ចិត្ត​​​ចង់​សម្រេច​ឬ​ចង់​​ផ្លាស់​ប្តូរ។ ប៉ុន្តែ ខាង​ក្រោម​នេះ​ក៏​ជា​ចំណុច​​ដែល​អ្នក​មិន​គួរ​មើល​រំលង​ផង​ដែរ​ព្រោះ​វា​ជួយ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ល្អ​ប្រសើរ​ឡើង៖

១) ​មើល​ថែ​​ខ្លួន​ឯង៖ ថែ​ទាំ​សុខភាព​​ទាំង​​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ព្រោះ​បើ​​មិន​អ៊ីចឹង​ទេ អ្នក​អាច​ឈឺ​ឬ​​បាក់​ទឹក​ចិត្ត ពិបាក​ចិត្ត​ជា​ពុំ​ខាន។ ​ជីវិត​នឹង​គ្មាន​ន័យ​នោះ​ទេ​ប្រសិន​គិត​តែ​ពី​ឈឺ​និង​មិន​​សប្បាយ​ចិត្ត​នោះ។ បន្ថែម​ពី​លើ​នេះ ​កត់​ត្រា​នូវ​អ្វី​ដែល​ល្អ​ចំពោះ​អ្នក​​និង​មិន​ល្អ​ចំពោះ​អ្នក។ ហើយ​ជៀសវាង​អ្វី​ដែល​អាក្រក់​និង​​ធ្វើ​អ្វី​ល្អ​ដល់​​អ្នក​​ឲ្យ​បាន​ច្រើន។

២) ស្គាល់​មនុស្ស​ថ្មី​ៗ៖ ​មិត្ត​ពិត​ជា​ដើរ​តួ​នាទី​​យ៉ាង​សំខាន់​ណាស់​ក្នុង​ជីវិត​​។ ​មិត្ត​​អាច​ជួយ​អ្នក​ឲ្យ​ជោគជ័យ​ក្នុង​ការងារ ជួយ​អ្នក​ពេល​មាន​គ្រា​អាសន្ន​និង​លោម​អ្នក​ឬ​លើក​ទឹក​ចិត្ត​ពេល​ដែល​អ្នក​ជួប​ការ​លំបាក​ឬ​បាក់​ទឹក​ចិត្ត។ ជីវិត​មិន​អាច​គ្មាន​​មិត្ត​ល្អ​បាន​ទេ។ ដូច្នេះ​ហើយ ព្យាយាម​រាប់​អាន​មនុស្ស​ឲ្យ​បាន​ច្រើន។

៣) ញញឹម​ឲ្យ​ច្រើន៖ ញញឹម​មិន​មែន​ជា​រឿង​អ្វី​ដែល​ពិបាក​ធ្វើ​នោះ​ទេ។ ​ការ​ញញឹម​មិន​ត្រឹម​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត​នោះ​ទេ​​​ថែម​ទាំង​​ធ្វើ​ឲ្យ​​អ្នក​សប្បាយ​ចិត្ត​ដូច​គ្នា។ ​ចាប់​​ផ្ដើម​​ថ្ងៃ​ថ្មី​ដោយ​ការ​ញញឹម​និង​ភាព​​រួសរាយ​របស់​អ្នក។​​

៤) ​អាន៖ ​ អាន​នូវ​អ្វី​ដែល​អ្នក​ចូល​ចិត្ត។ អាន​នូវ​អ្វី​​ដែល​អាជីព​ការងារ​របស់​អ្នក​ត្រូវ​ការ​ព្រោះ​​ការ​អាន​នឹង​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​អ្នក​ជំនាញ​ក្នុង​វិស័យ​របស់​អ្នក​និង​ជួយ​​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​អាជីព​ការងារ​របស់​អ្នក​ផង​ដែរ។

៥) ​គ្រប់​គ្រង​ហិរញ្ញវត្ថុ៖ ​​លុយ​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្ត​ហើយ​លុយ​ក៏​ធ្វើ​ឲ្យ​​មនុស្ស​ពិបាក​ចិត្ត​ផង​ដែរ។ ដូច្នេះ​ហើយ អ្នក​ត្រូវ​ចេះ​ទុក​ដាក់​លុយ​កាក់​ឲ្យ​បាន​ល្អ។ ចេះ​រក ចេះ​សន្សំ​និង​​ចេះ​វិនិយោគ។

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ addicted2success.com​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

គន្លឹះ៤​​យ៉ាង​ ​ដើម្បី​​រៀប​ចំ​​ផែនការ​ដែលជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចេះ​និង​ពូកែ​ជាង​មុន

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

អត្ថបទពាណិជ្ជកម្ម​

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930