អត្ថបទថ្មីបំផុត
ទំព័រដើម > វគ្គសិក្សា > ចូលរួម​ដោយ​សេរីនៅ​សាកលវិទ្យាល័យ​កម្ពុជា «និន្នាការ​នៃ​ការ​ប្រើ​ប្រាស់​ Digital Media សម្រាប់​អាជីវកម្ម»

ចូលរួម​ដោយ​សេរីនៅ​សាកលវិទ្យាល័យ​កម្ពុជា «និន្នាការ​នៃ​ការ​ប្រើ​ប្រាស់​ Digital Media សម្រាប់​អាជីវកម្ម»

នៅ​​រសៀល​ ថ្ងៃ​ទី​១៦ ខែមីនា​ ខាង​មុខ​នេះ​ នឹង​មាន​​ការ​រៀប​ចំ​កម្មវិធី​ចែក​រំលែក​ចំណេះដឹង​​ដ៏​ពិសេស​មួយ​ អំពី​ «និន្នាការ​នៃ​ការ​ប្រើ​ប្រាស់​ Digital Media សម្រាប់​អាជីវកម្ម (The Trend of Digital Media for Business)» ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​​និស្សិត​ ក៏​ដូច​ជា​សាធារណជន​ឱ្យ​បាន​ជ្រាប​ច្បាស់​ អំពី​អត្ថប្រយោជន៍​នៃ​ការ​​ប្រើ​ប្រាស់​ប្រព័ន្ធ​មេឌៀ​បែប​ទំនើប​ សម្រាប់​អាជីវកម្ម។

​បទ​បង្ហាញ​​នេះ​ ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ពីរ​រូប​ គឺ​លោក​ Robert Woodrich ​នាយក​ប្រតិបត្តិ​ និង​ជា​អ្នក​ជំនាញ​ខាង​​គមនាគមន៍​ ​មក​ពី​ក្រុមហ៊ុន​​ PAPER & PAGE ​​ប្រទេស​ថៃ​ ​ដោយ​មាន​ការ​សម្រប​សម្រួល​ពី​​លោក យ៉ន សុភារិទ្ធិ​ សហ​ស្ថាបនិក​ និង​ជា​នាយក​គ្រប់​គ្រង​​គេហទំព័រអប់រំ​ BizKhmer ​ និង​ជា​សហ​ស្ថាបនិក​និង​ជា​នាយកគ្រប់គ្រង​ Ly&Partners SME Consulting ហើយ​ក៏​ជា​គ្រូ​បណ្ដុះបណ្ដាល​​ក្នុង​មហាវិទ្យាល័យ​ ព័ត៌មាន​ និង​​គមនាគមន៍​ ​​ (CMC) នៃ​សកលវិទ្យាល័យ​កម្ពុជា

តាម​រយៈ​ការ​ចូលរួម​បទ​បង្ហាញ​ខាង​លើ​នេះ​ លោក​អ្នក​នឹង​យល់​ច្បាស់​អំពី​និន្នាការ​ និង​ការ​វិវត្ត​​ពី​វិស័យ​ឌីជីថល​មេឌៀ​ ទាំង​កម្រិត​តំបន់​ កម្រិត​ពិភពលោក​ និង​កម្រិត​ទីផ្សារ​កម្ពុជា។ លោក យ៉ន សុភារិទ្ធិ ​អ្នក​សម្រប​សម្រួល​កម្មវិធី​ខាង​លើ​បាន​លើក​ឡើង​ដូច្នេះ​ថា​ ៖«ជា​ការ​ពិត​ Digital Media ​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​​នៅ​កម្ពុជា​ ក៏​ដូច​ជា​​ពិភពលោក​​​​ ជា​ពិសេស​​គឺ​វា​មិន​ត្រឹម​ដើរ​តួនាទី​ក្នុង​​វិស័យ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ថែម​ទាំង​ជា​ចលករ​នៃ​​ការ​ផ្លាស់ប្ដូរ​សង្គម​ថែម​ទៀត​ផង»។

លោក​បាន​បញ្ជាក់​បន្ត​ថា​ ការ​យល់​ដឹង​ឱ្យ​បាន​កាន់​តែ​ច្បាស់​អំពី​វិស័យ​នេះ​ ធ្វើ​ឱ្យ​សិស្ស​និស្សិត​​ទទួល​បាន​ចំណេះ​ដឹង​កាន់​តែ​ទូលំទូលាយ​អំពី​ការ​វិវត្ត​របស់​ពិភពលោក​​ ហើយ​​​ម្ចាស់​អាជីវកម្ម​ ​ក៏​កាន់​តែ​​អាច​រៀប​ចំ​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្សព្វផ្សាយ​​មាន​ប្រសិទ្ធភាព​ជាង​មុន។

បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​លោក សុភារិទ្ធិ​ បទ​បង្ហាញ​នេះ​នឹង​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​បង្ហាញ​​ទិន្នន័យ​នៃ​​ការ​អនុវត្តន៍​ឌីជីថល​មេឌៀ​​នៅ​​ កម្ពុជា​ កម្រិត​តំបន់​ និង​ពិភពលោក​ ហើយ​នឹង​សង្កត់​ធ្ងន់​ជា​ពិសេស​ទៅ​លើ​ ឧបករណ៍ (Tools) នៃ​ការ​ធ្វើ​ទីផ្សារ​បែប​ទំនើប​នេះ​ ដែល​អាច​អនុវត្ត​បាន​នៅ​ក្នុង​បរិបទ​ទីផ្សារ​កម្ពុជា។

សូម​បញ្ជាក់​ថា​ លោក​ Robert Woodrich ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ PAPER & PAGE (Thailand) Co., Ltd ប្រទេស​ថៃ​ លោក​ក៏​ធ្លាប់​បង្រៀន​នៅ​សាកលវិទ្យាល័យ​ Thammasat និង​បំពេញ​ការងារ​មួយ​ចំនួន​នៅ​ប្រទេស​កាដាណា។​ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​​អនុ​បណ្ឌិត​ផ្នែក​សិក្សា​​​គមនាគមន៍​ ពី​សាកលវិទ្យាល័យ​ Wilfrid Laurier ​និង​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​​ជំនាញ​​ គមនាគមន៍​ពី​សកលវិទ្យាល័យ​ Carleton។ អាន​ប្រវត្តិ​លម្អិត​របស់​លោក​នៅ​​ LinkedIn។ ​

ដោយ​ឡែក លោក​ យ៉ន សុភារិទ្ធិ​ ជា​សហ​ស្ថាបនិក​គេហទំព័រ​ ​និង​ជា​នាយក​គ្រប់គ្រង​គេហទំព័រ​អប់រំ​ BizKhmer ​ជា​សហ​ស្ថាបនិក​ និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ LY & Partners SME Consulting ជា​គ្រូ​បណ្ដុះ​បណ្ដាល​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ ជា​គ្រូ​បណ្ដុះ​បណ្ដាល​នៅ​តាម​សកលវិទ្យាល័យ​មួយ​ចំនួន​ និង​ជា​អ្នក​ជំនាញ​ខាង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ទំនើប​ និង​គមនាគមន៍។ ​អាន​ប្រវត្តិ​លម្អិត​របស់​លោក​នៅ​ LinkedIn៕​ ​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930