អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ចំណុច​ពិសេស​​៣​យ៉ាង​​​ដែល​អ្នក​ត្រូវ​អនុវត្ត ​ប្រសិន​ចង់​បើក​ហាង​កាហ្វេ​ជោគជ័យ

ចំណុច​ពិសេស​​៣​យ៉ាង​​​ដែល​អ្នក​ត្រូវ​អនុវត្ត ​ប្រសិន​ចង់​បើក​ហាង​កាហ្វេ​ជោគជ័យ

ប្រ​ភព៖​​ pexel.com

​យើង​ឃើញ​ថា​ហាង​កាហ្វេ​បើក​ដូច​ផ្សិត​អ៊ីចឹង​​ក្នុង​ទី​ក្រុង​ភ្នំពេញ​ព្រោះ​មនុស្ស​​ជា​ច្រើន​ចូល​ចិត្ត​និង​និយម​ទទួលទានកាហ្វេ។ ចំពោះ​អ្នក​ដែល​ចេះ​ផឹក​កាហ្វេ​វិញ​​ យ៉ាង​ហោច​ណាស់​ក៏​១​កែវ​ក្នុង​មួយ​ថ្ងៃ​។ ដូច្នេះ​ហើយ​ប្រសិន​អ្នក​គិត​គួរ​ចង់​​ចាប់​ផ្ដើម​ជំនួញ​ផ្ទាល់​ខ្លួន​​ បើក​ហាង​កាហ្វេ​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។ អនុវត្ត​រូបមន្ត​​ពិសេស​ទាំង​៣​យ៉ាង​នេះ អ្នក​នឹង​ជោគជ័យ​ជាក់​ជា​ពុំ​ខាន៖

១) ​គម្រោង​ផែនការ​អាជីវកម្ម​​បែប​ស៊ី​ជម្រៅ៖ ជំហាន​ទី​មួយ​​​និង​សំខាន់​បំផុត​​គឺ​​អ្នក​ត្រូវ​មាន​គម្រោង​ផែន​ការ​អាជីវកម្ម​​​ស៊ីជម្រៅ​មួយ​ព្រោះ​អ្នក​ដឹង​​ឲ្យ​ច្បាស់​​ពី​អាជីវកម្ម​របស់​អ្នក ​តើ​អ្នក​អាច​រក​ចំណូល​ដោយ​វិធី​សាស្ត្រ​​ដែរ​ឬ​​យុទ្ធសាស្ត្រ​សម្រាប់​វាយ​លុក​ទី​ផ្សារ​។ល។

២) ត្រូវ​រើស​ទី​តាំង​​ល្អ៖ ដើម្បី​ធានា​នូវ​ភាព​ជោគជ័យ​របស់​ជំនួញ​មួយ​នេះ ​អ្នក​ត្រូវ​ជ្រើសរើស​ទី​តាំង​ឲ្យ​បាន​ត្រឹម​ត្រូវ​​​ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ណាស់​​ទៅ​លើ​ជំនួញ​របស់​អ្នក។ ទីតាំង​ល្អ​អាច​ជា​ទីតាំង​ដែល​មាន​សិស្ស​សាលា ​បុគ្គលិក​ធ្វើ​ការ​ច្រើន​​ឬ​ទីតាំង​​​ធំ​ទូលាយ ​មាន​កន្លែង​​ចត​ឡាន​ឬ​ម៉ូតូ​ត្រឹម​ត្រូវ​។ល។

៣) ត្រូវ​មាន​​ដើមទុន​គ្រប់​គ្រាន់៖ ក្រៅ​ពី​ថវិកា​សម្រាប់​ចាប់​ផ្ដើម​​ជំនួញ​ហើយ​ អ្នក​ត្រូវ​មាន​លុយ​ខ្លះ​សម្រាប់​គ្រា​អាសន្ន​ព្រោះ​ជា​ធម្មតា​ក្នុង​រយៈ ពេល​​​​​​កន្លះ​ឆ្នាំ​នៃ​​ជំនួញ​​ដំបូង​គឺ​គ្មាន​​​​​ប្រាក់​​ចំណេញ​នោះ​ទេ។ ដូច្នេះ​ហើយ អ្នក​ត្រូវ​មាន​ថវិកា​អាសន្ន​សម្រាប់​ទប់ទល់​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៦​ខែ។ ប្រសិន​អ្នក​គ្មាន​លុយ​គ្រប់​គ្រាន់​ទេ អ្នក​អាច​​រក​មិត្តភ័ក្ដិ​ឬ​​សមាជិក​គ្រួសារ​​ឲ្យ​ចូល​ហ៊ុន​ជា​មួយ​អ្នក​ដែរ៕

ដោយ៖ មុយយូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031