អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > បើមិត្តរួមការងារអ្នកមិន​ត្រូវរ៉ូវគ្នា តើអ្នកអាចជួយផ្សះផ្សារទំនាក់ទំនងពួកគេដោយរបៀបណា?

បើមិត្តរួមការងារអ្នកមិន​ត្រូវរ៉ូវគ្នា តើអ្នកអាចជួយផ្សះផ្សារទំនាក់ទំនងពួកគេដោយរបៀបណា?

ប្រ​ភព៖​​ pixabay.com

នៅ​កន្លែង​ធ្វើការ​របស់​អ្នក អ្នក​ប្រាកដ​ជា​ធ្លាប់​ជួប​ប្រទះ​នូវ​ស្ថានភាព​មួយ​ដែល​មិត្ត​រួម​ការងារ​របស់​អ្នក​មិន​ត្រូវ​រ៉ូវ​គ្នា ហើយ​ទំនាក់ទំនង​របស់​ពួកគេ​ហាក់​ដូចជា​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​ល្អក់កករ​នឹង​គ្នា។ នៅ​ពេល​ស្ថានការណ៍​បែប​នេះ​កើតឡើង ភាព​មិន​ស៊ីចង្វាក់​គ្នា​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ពួកគេ មិន​ត្រឹមតែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ក្នុង​ការ​សម្រេច​កិច្ចការ​ជាមួយ​គ្នា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្ក​ឲ្យ​បរិយាកាស​ទាំងមូល​អាប់អួ​ទៀត​ផង។ បើ​អ្នក​ឃើញ​មិត្ត​រួម​ការងារ​អ្នក​ដូច្នេះ តើ​អ្នក​គិត​ថា​អ្នក​នឹង​អាច​ចូល​ជួយ​ពួកគេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា ? ខាងក្រោម​នេះ​អាច​ផ្ដល់​ជា​គំនិត​ខ្លះៗ​សម្រាប់​ឲ្យ​អ្នក​យក​ទៅ​ពិចារណា​នៅ​ក្នុង​ករណី​ដែល​កំពុង​តែ​ជួប​ឬ​អាច​នឹង​ជួប​ស្ថានការណ៍​បែប​នេះ​នៅ​ថ្ងៃ​ក្រោយ​ណាមួយ។

១) ប្រមូល​ព័ត៌មាន​ពី​ភាគី​ទាំង​សងខាង​ឲ្យ​បាន​ច្បាស់លាស់៖ ជា​ដំបូង​អ្នក​ត្រូវ​ប្រាកដ​សិន​ថា អ្នក​ខ្លួនឯង​បាន​លាង​ជម្រះ​ការ​គិត​របស់​ខ្លួនឯង​ដែល​គ្រាន់តែ​បាន​ស្មាន​ទុក​ពី​មុន​មក​ឲ្យ​ស្អាត​ជា​មុន​សិន ដូចនេះ​អ្នក​នឹង​អាច​ថ្លឹងថ្លែង​រក​អ្វី​ខុស​និង​អ្វី​ត្រូវ និង​មិន​លម្អៀង​ទៅ​ខាង​នរណា​ម្នាក់​ជាង​នោះ​ឡើយ។ ប៉ុន្តែ បើ​អ្នក​សម្រេច​ថា​ចង់​ចូល​ជួយ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​មិត្ត​រួម​ការងារ​របស់​អ្នក​ឲ្យ​ល្អ​វិញ នោះ​អ្នក​មិន​ត្រូវ​វែកញែក​រក​អ្នក​ខុស​និង​អ្នក​ត្រូវ ហើយ​កាត់​ក្ដី​ថា​អ្នក​នេះ​ចាញ់​និង​អ្នក​នោះ​ឈ្នះ​នោះ​ទេ។ គឺ​អ្នក​គួរតែ​ចូល​មក​ធ្វើ​ជា​អ្នក​ដែល​អាច​លាង​ជម្រះ​នូវ​ការ​យល់​ច្រឡំ​ដែល​អាច​ជា​ដើម​ហេតុ​បង្ក​ឲ្យ​មាន​ទំនាស់​រវាង​ពួកគេ​កើតឡើង និង​បណ្ដុះ​នូវ​ការ​ស្វែងយល់​ពី​គ្នា​ទៅវិញ​ទៅមក ដើម្បី​ស្វែងរក​នូវ​ចំណុច​រួម​មួយ​ដែល​អាច​ចាប់​ដៃ​គ្នា​បន្ត​ដំណើរ​នៅ​ក្នុង​ការ​សម្រេច​គោលដៅ​រួម​ជាមួយ​គ្នា​បន្ត​ទៀត​បាន។

២) ស្វែងរក​ដំណោះស្រាយ៖ នៅ​ពេល​អ្នក​ទទួល​បាន​ព័ត៌មាន​លម្អិត​ច្បាស់លាស់​ពី​ភាគី​ទាំង​សង​ខាង ពាក់ព័ន្ធ​នឹង​ទស្សន​របស់​ពួកគេ​ដែល​នាំ​ឲ្យ​មាន​ភាព​ល្អក់កករ​នឹង​មិត្ត​រួម​ការងារ​ម្ខាង​ទៀត​រួច​ហើយ អ្នក​អាច​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ពួកគេ​ដោយ​យក​បញ្ហា​នេះ​មក​ជជែក​ជាមួយ​គ្នា លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​និយាយ​ពាក្យ​ចេញ​ពី​ចិត្ត​រៀង​ៗ​ខ្លួន ដើម្បី​ឲ្យ​ដឹង​ថា​តើ​អ្វី​ទៅ​គឺជា​បញ្ហា​យ៉ាង​ពិត​ប្រាកដ និង​ថា​តើ​គ្រប់​គ្នា​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ឲ្យ​មិត្ត​រួម​ការងារ​របស់​អ្នក​ទាំង​សង​ខាង​អាច​ត្រូវ​រ៉ូវ​គ្នា និង​ស្វែងយល់​ពី​គ្នា​ទៅវិញ​ទៅ​មក​បាន​វិញ។

អ្នក​ត្រូវ​ចាំ​ថា អ្នក​មិន​គួរ​ព្យាយាម​វែកញែក​រក​អ្នក​ខុស​និង​អ្នក​ត្រូវ​នោះ​ទេ ផ្ទុយទៅវិញ​មនុស្ស​គ្រប់​គ្នា​គួរតែ​ព្យាយាម​ស្វែងយល់​ពី​គ្នា​ទៅវិញ​ទៅមក ព្យាយាម​ស្វែងយល់​ពី​ភាព​ខុស​គ្នា​នៅ​ក្នុង​ទស្សន​យល់​ឃើញ​របស់​ភាគី​ម្នាក់​ទៀត។ បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​នឹង​ក្លាយ​ជា​អ្នក​ដែល​ចាក់​ប្រេង​នៅ​លើ​សាំង​ដែល​កំពុង​តែ​ឆេះ​ស្រាប់​នេះ​ឲ្យ​ឆេះ​កាន់តែ​ខ្លាំង​ឡើង​មិន​ខាន​នោះ​ទេ។ ភាគី​ដែល​អ្នក​កាត់​ក្ដី​ឲ្យ​ឈ្នះ នឹង​កាន់តែ​មាន​អំនួត​ក្អេងក្អាង ឯ​ភាគី​ដែល​ចាញ់​នឹង​ចាកចេញ​ដោយ​បន្សល់​ទុក​នូវ​សេចក្ដី​រអៀស​ខ្លួន មិន​អស់​ចិត្ត ដែល​ធ្វើឲ្យ​ទំនាក់ទំនង​កាន់តែ​អាក្រក់​ទៅៗ និង​ឃ្លាត​គ្នា​កាន់តែ​ឆ្ងាយ​ទៅៗ បើ​ទោះ​ជា​ពួកគេ​អាច​នឹង​ត្រូវ​រ៉ូវ​គ្នា​នៅ​សម្បក​ក្រៅ​ក៏​ដោយ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930