អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > មេរៀន​ដ៏​មាន​តម្លៃ​ទាំង ​៥​យ៉ាង ​ដែល​អ្នក​អាច​រៀន​សូត្រ​បាន​ពី​ក្រុមបាល់​បោះ Eagles

មេរៀន​ដ៏​មាន​តម្លៃ​ទាំង ​៥​យ៉ាង ​ដែល​អ្នក​អាច​រៀន​សូត្រ​បាន​ពី​ក្រុមបាល់​បោះ Eagles

ប្រ​ភព៖​​ www.economist.com

ថ្មី​ៗ​នេះ ក្រុម​កីឡាបាល់បោះ​ Eagles ​បាន​​បំបែក​​​​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​មួយ ​សម្រាប់​ក្រុម​របស់​ខ្លួន​ ដោយ​បាន​​ផ្ដួល​​ក្រុម Patriots ដែល​ជា​ក្រុម​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​​ជា​ច្រើន​ក្នុង​ការ​ប្រកួត​បាល់បោះ​ប្រចាំ​ឆ្នាំ​​២០១៨​​។ ​​​​គ្មាន​នរណា​ម្នាក់​គិត​ថា​​ក្រុម Eagles អាច​ឈ្នះ​នោះ​ទេ។ ប៉ុន្តែ ​ដោយ​សារ​តែ​ការ​ជឿជាក់​របស់​សមាជិក​ក្រុម ក្រុម​ Eagles​ បាន​ទទួល​ភាព​ជោគជ័យ​តាម​ការ​ចង់​បាន​។ ខាង​ក្រោម​នេះ​ជា​មេរៀន​​ដ៏​មាន​តម្លៃ​ដែល​អ្នក​អាច​សិក្សា​រៀន​សូត្រ​និង​អនុវត្ត​ក្នុង​ជីវិត​បាន៖

១) កុំ​ខ្លាច៖ ទោះ​បី​ជា​​អ្នក​ត្រូវ​ប្រកួត​ជា​មួយ​អ្នក​ខ្លាំង​ពូកែ​ក្តី អ្នក​​មិន​ត្រូវ​ខ្លាច​ជា​ដាច់ខាត​ព្រោះ​ប្រសិន​ជា​អ្នក​ខ្លាច អ្នក​ចាញ់​​មុន​ការ​ប្រកួត​ទៅ​ទៀត។ បើ​ទោះ​បី​ជា​យើង​​មើល​​ទៅ​ហាក់​ដូច​ជា​នៅ​ខ្សោយ ​អ្នក​ក៏​ត្រូវ​តែ​ទៅ​ប្រកួត​ដោយ​ភាព​ក្លាហាន​និង​ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​​ផង​ដែរ។

២) ប្រថុយ​ប្រថាន​៖ ក្រុម​Eagles​ ថ្វីត្បិត​តែ​បទ​ពិសោធន៍​នៅ​តិច តែ​​ការ​តាំង​ចិត្ត​របស់​សមាជិក​មិន​តូច​នោះ​ទេ។ ​ក្រុម​Eagles​​ ហ៊ាន​ប្រថុយ​ប្រកួត​ជា​មួយ​ក្រុម​ដែល​​មាន​បទ​ពិសោធន៍​ច្រើន​​និង​​យក​ឈ្នះ​ដូច​ការ​ចង់​បាន​​ទៀត។ បទ​ពិសោធន៍​​តិច​មិន​មែន​មាន​ន័យ​ថា​ អ្នក​អន់​នោះ​ទេ។

៣) ផ្ដោត​សំខាន់​ទៅ​លើ​ខ្លួន​ឯង៖ អ្នក​មិន​គួរ​​ខ្វល់​ពី​ដៃគូ​ប្រកួត​ប្រជែង​ប៉ុន្មាន​នោះ​ទេ​ព្រោះ​ប្រសិន​អ្នក​រវល់​តែ​គិត​ច្រើន​ពេក អ្នក​មិន​មាន​ពេលវេលា​​​​​ពង្រឹង​ខ្លួន​ឯង​ឡើយ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​គិត​ពី​ខ្លួន​ឯង ពង្រឹង​ខ្លួន​ឯង​ឲ្យ​ពូកែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ធ្វើ​ខ្លួន​ឲ្យ​តែ​ពូកែ ​ដៃគូ​ខ្លាំង​យ៉ាង​ណា​ក៏​អ្នក​មិន​ខ្លាច​ដែរ។

៤) កុំ​​បោះ​បង់​៖ កុំ​​បោះ​បង់​ឆាប់​ពេក។ ​កុំ​​បោះ​បង់​មុន​ពេល​ប្រកួត។ កុំ​​បោះ​បង់​មុន​ពេល​ចាប់​ផ្ដើម។ កុំ​​បណ្ដាល​ឲ្យ​សម្ដី​របស់​អ្នក​​ដទៃ​មក​រារាំង​អ្នក​ឲ្យ​សោះ។ ​

៥) ត្រូវ​មាន​សង្ឃឹម​ជា​និច្ច៖ មិន​ថា​ស្ថាន​ភាព​អាក្រក់​យ៉ាង​ណា​នោះ​នោះ ​ត្រូវ​​ជឿជាក់​ថា​ខ្លួន​ឯង​អាច​ឆ្លង​​ផុត​បាន ខ្លួន​ឯង​អាច​ជម្នះ​រាល់​ឧបសគ្គ​បាន៕

ប្រែ​សម្រួល៖ មុយយូ
ប្រភព៖ addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031