អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > មេរៀន​ដ៏​មាន​តម្លៃ​​ទាំង ​៣​យ៉ាង​ដែល​​មាន​នៅ​ក្នុង​សៀវភៅ «The School of Greatness»

មេរៀន​ដ៏​មាន​តម្លៃ​​ទាំង ​៣​យ៉ាង​ដែល​​មាន​នៅ​ក្នុង​សៀវភៅ «The School of Greatness»

ប្រ​ភព៖​​ YouTube

ពិត​ប្រាកដ​ណាស់​ថា​មនុស្ស​ជោគជ័យ​​មាន​ច្រើន​នៅ​លើ​លោក ហើយ​អ្នក​ ខ្លះ​ក៏​​​បាន​ចែក​រំលែក​បទពិសោធន៍​ល្អ​ៗ​តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​ឬ​សៀវភៅ​ជាដើម។ យ៉ាង​ណា​មិញ លោក Lewis Howes ដែល​ជា​អ្នក​និពន្ធ អ្នក​ជំនួញ​ ហើយ​ក៏​ជា​អ្នក​​កីឡា​មួយ​រូប​ផង​ដែរ បាន​​និពន្ធ​សៀវភៅ​​មួយ​ក្បាល​​​មាន​ចំណង​ជើង​ថា«The School of Greatness»។ ​ ​ក្នុង​សៀវភៅ​នេះ ​បាន​បង្កប់​នូវ​​មេរៀន​ដ៍​មាន​តម្លៃ​ដូច​ខាង​ក្រោម៖

១) ត្រូវ​បង្កើត​ឬ​មាន​​​ទស្សនវិស័យ​សម្រាប់​ខ្លួន​ឯង៖ កាល​នៅ​វ័យ​​​កុមារ លោក Lewis Howes ​​បាន​តាំង​ចិត្ត​និង​កំណត់​គោលដៅ​ខ្លួន​ឯង​ចង់​ក្លាយ​ជា​អ្នក​លេង​បាល់ទាត់​​អាជីព​ម្នាក់។ ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​និង​​មិន​បោះ​បង់​ផង​នោះ ​លោក​ក៏​សម្រេច​ក្តី​បំណង​របស់​លោក​មែន។ លោក Lewis Howes ​បាន​បន្ថែម​ទៀត​ថា​ មនុស្ស​ដែល​គ្មាន​​ទស្សនវិស័យ​ នឹង​គ្មាន​គោលដៅ​ដើរ​ក្នុង​ជីវិត​ឡើយ។

២) ​ត្រូវ​មាន​​ចិត្ត​គំនិត​​ឈ្នះ​ឈ្នះ៖ ​​លោក Lewis Howes ​បាន​​រៀបរាប់​ក្នុង​សៀវភៅ​របស់​លោក​ថា ​​មនុស្ស​ដែល​ពូកែ​​មិន​មែន​ជា​មនុស្ស​ដែល​មាន​​សំណាង​នោះ​ទេ។ មនុស្ស​ដែល​ពូកែ​​និង​ជោគជ័យ​ក្នុង​អាជីព​សុទ្ធ​តែ​ជា​មនុស្ស​ដែល​មាន​គោលដៅ ​ខិតខំ​ប្រឹង​ប្រែង ព្យាយាម​ កុំ​បោះ​បង់​ ហើយ​បុគ្គល​ជោគជ័យ​​សុទ្ធ​តែ​មាន​​ចិត្ត​គំនិត​បែប​នេះ​ដើម្បី​​ប្រែ​ក្លាយ​សុបិន​ឲ្យ​ក្លាយ​ជា​ការ​ពិត។

៣) ចែក​រំលែក​ត្រលប់​ទៅ​វិញ៖ ​​ក្រោយ​ពី​សម្រេច​​​ក្តី​សុបិន​និង​​​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត ​លោក Lewis Howes ​​ស្វែង​យល់​ថា​​ស្នាដៃ​បុគ្គល( Personal Achievement) ​គឺ​សំខាន់​ហើយ​ប៉ុន្តែ​ការ​ចែក​រំលែក​និង​ជួយ​អ្នក​ដទៃ​ឲ្យ​ជោគជ័យ​ដែរ​​​គឺ​កាន់​តែ​សំខាន់។ បើ​អ្នក​ចេះ​តែ​ម្នាក់​ឯង​ហើយ​មិន​ចែក​រំលែក​ នោះ​​​ក៏​គ្មាន​ន័យ​ផង​ដែរ។ ចែក​រំលែក​និង​​បន្សល់​ទុក​ស្នាដៃ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ទើប​មាន​ន័យ៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ www.addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728