អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ការ​សិក្សា៖ គេង​​មិន​គ្រប់​​មិនត្រឹមតែបណ្ដាលឲ្យស្លាប់មុនអាយុប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់សេដ្ឋកិច្ចជាតិ​

ការ​សិក្សា៖ គេង​​មិន​គ្រប់​​មិនត្រឹមតែបណ្ដាលឲ្យស្លាប់មុនអាយុប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់សេដ្ឋកិច្ចជាតិ​

រូបតំណាង

មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺ (The Center for Disease Control and Prevention) ​នៃ​សហរដ្ឋអាមេរិក បានបង្ហាញថា ការគេងមិនគ្រប់គ្រាន់គឺជាបញ្ហាសុខភាពសាធារណៈ។ បើយោងតាមការសិក្សាស្រាវជ្រាវមួយដែលមានចំណងជើងថា Why Sleep Matters – The Economic Cost of Insufficient Sleep បានរកឃើញថា ការគេងមិនគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដែលធ្វើឲ្យឈានដល់ការស្លាប់មុនអាយុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រសិទ្ធការងារ និងការសិក្សារៀនសូត្រទៀតផង៖

ការគេងមិនគ្រប់គ្រាន់អាចបណ្ដាលមកពីកត្តានៃការរស់នៅ ដូចជាការសេពគ្រឿងស្រវឹង ការជក់បារី ស្រ្តេស្ត និងកង្វះការធ្វើលំហាត់ប្រាណជាដើម។ ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដូចជាស្មាតហ្វូន ក៏ធ្វើឲ្យប៉ះពាល់ដល់ការគេងរបស់អ្នកផងដែរ។

បើយោងតាមការសិក្សាស្រាវជ្រាវនោះ មនុស្សដែលគេងតិចជាង ៦ម៉ោងក្នុងមួយយប់ មានហានិភ័យឈានដល់ការស្លាប់មុនអាយុរហូតដល់ ១៣% ច្រើនជាងអ្នកដែលគេងចន្លោះពី ៧ ទៅ ៩ម៉ោង។ អ្នកដែលគេង ៧ម៉ោង មានបញ្ហាប្រឈមនឹងហានិភ័យស្លាប់មុនអាយុ ប្រមាណ ៧% ដែលចំនួននេះខ្ពស់ជាងបញ្ហាផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍ ជំងឺមហារីក និងជំងឺផ្សេងៗសម្រាប់​ស្ថានភាព​នៅ​សហរដ្ឋអាមេរិក។

មនុស្សដែលគេងតិចជាង ៦ម៉ោងក្នុងមួយថ្ងៃ មានការធ្លាក់ចុះនូវប្រសិទ្ធភាពការងារ ជាងមនុស្សដែលគេងចន្លោះពី ៧ ទៅ ៩ម៉ោងក្នុងមួយថ្ងៃ។ ដូចនេះ បុគ្គលិកដែលគេងមិនគ្រប់គ្រាន់ធ្វើឲ្យខាតបង់ថ្ងៃធ្វើការជាមធ្យម ៦ថ្ងៃក្នុងមួយឆ្នាំ ដែលចំនួននេះច្រើនជាងអ្នកដែលគេងគ្រប់គ្រាន់។

តាមរយៈ​ការសន្និដ្ឋាន សហរដ្ឋអាមេរិកខាតបង់ប្រហែល ១.២៣លានថ្ងៃនៃថ្ងៃធ្វើការក្នុងមួយឆ្នាំ ដែលបណ្ដាលមកពីការគេងមិនគ្រប់គ្រាន់។ ប្រទេសជប៉ុនខាត់បង់ប្រមាណ ៦០០ ០០០ថ្ងៃនៃថ្ងៃធ្វើការ បើគិតជាមធ្យម។  ប្រទេសអង់គ្លេស និងអាឡឺម៉ង់ ខាតបង់ជាង ២០០ ០០០ ថ្ងៃនៃថ្ងៃធ្វើការ។ ចំណែកឯ ប្រទេសកាណាដា ខាតបង់តិចជាង ៨០​ ០០០ ថ្ងៃនៃថ្ងៃធ្វើការ៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ World Economic Forum

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031