អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > តើទម្លាប់ទទួលទានអាហារពេលល្ងាចរបស់អ្នក អាចមានចំណែកប៉ះពាល់ដល់បញ្ហាដំណេករបស់អ្នកយ៉ាងដូចម្ដេច ?

តើទម្លាប់ទទួលទានអាហារពេលល្ងាចរបស់អ្នក អាចមានចំណែកប៉ះពាល់ដល់បញ្ហាដំណេករបស់អ្នកយ៉ាងដូចម្ដេច ?

ប្រ​ភព៖​​ pixabay.com

នៅ​ពេល​ហត់នឿយ​អស់​កម្លាំង​ដូចជា​ពេល​ល្ងាច​បន្ទាប់​ពី​បំពេញ​កិច្ចការ​ពេញ​មួយ​ថ្ងៃ​រួច​មក សមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត​របស់​យើង​ជាទូទៅ​ត្រូវ​បាន​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ។ មូលហេតុ​នេះ​ហើយ​ទើប​បាន​ជា​ពួក​យើង​តែងតែ​យល់​ថា​ត្រូវ​ផ្ដល់​រង្វាន់​ខ្លួនឯង​ដោយ​ទទួលទាន​អាហារ​ច្រើនៗ​សម្រាប់​អាហារ​ពេល​ល្ងាច។ វា​គឺជា​រឿង​ល្អ​នោះ​ទេ ប៉ុន្តែ​បើ​សិន​ជា​អ្នក​មាន​បញ្ហា​គេង​មិន​លក់​យប់​ឡើង នោះ​អ្នក​គួរតែ​យក​ទម្លាប់​មួយ​នេះ​មក​ពិចារណា​ឡើង​វិញ ព្រោះ​ថា​ការ​ទទួលទាន​អាហារ​ច្រើនៗ​នៅ​ពេល​ល្ងាច និង​ជាពិសេស​រៀប​នឹង​ចូល​គេង ក៏​មាន​ចំណែក​សំខាន់​ដែល​បាន​ជះ​ឥទ្ធិពល​ទៅលើ​បញ្ហា​ដំណេក​របស់​អ្នក​ដែរ។

រយៈពេល​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​ទទួលទាន​អាហារ​ពេល​ល្ងាច គឺ​យ៉ាងហោចណាស់​ក៏​ត្រូវ​ឲ្យ​បាន​ ៤ម៉ោង​មុន​ពេល​ចូល​គេង​ដែរ។ បើ​សិន​ជា​អ្នក​ទទួលទាន​អាហារ​ច្រើន​សម្រាប់​អាហារ​ពេល​ល្ងាច​ទៀត នោះ​អ្នក​ត្រូវ​គិត​ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​នឹង​ត្រូវ​ធ្វើការ​សកម្ម​និង​ខ្លាំង​ជាង​ធម្មតា ហើយ​វា​ប្រាកដ​ជា​មិន​ស្រួល​ក្នុង​អារម្មណ៍​នោះ​ឡើយ នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​នៅ​តែ​ធ្វើការ​ខណៈ​ពេល​ដែល​អ្នក​ត្រូវ​ដល់​ម៉ោង​គេង​ហើយ​នោះ។

ចំណុច​សំខាន់​មួយ​ទៀត​ដែល​នឹង​ជះ​ឥទ្ធិពល​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​ដែរ​នោះ​គឺ​ជា​ប្រភេទ​អាហារ​ដែល​អ្នក​ទទួលទាន​មុន​ពេល​ចូល​គេង​នេះ​ឯង។ អាហារ​ដូចជា​ស៊ុត គ្រាប់ធញ្ញជាតិ ត្រីសាលមន ផ្លែ​ចេក និង​ទឹកដោះគោ នឹង​ជួយ​ជំរុញ​ដល់​ការ​ផលិត​អ័រម៉ូន​សេរ៉េតូនីន និង​មេឡាតូនីន ដែល​អ័រម៉ូន​ទាំង​២​យ៉ាង​នេះ​សុទ្ធតែ​ចាំបាច់​ដល់​ការ​សម្រួល​អារម្មណ៍​អ្នក​ឲ្យ​បាន​ធូរស្រាល​និង​សម្រួល​ដល់​ការ​គេង​របស់​អ្នក​ឲ្យ​បាន​ស្កប់ស្កល់។

ភេសជ្ជៈ​ដ៏​ពេញនិយម​ដូចជា​កាហ្វេ​នេះ​ជាដើម​ផ្សំ​ឡើង​ដោយ​សារធាតុ​កាហ្វេអ៊ីន ហើយ​ដែល​សារធាតុ​កាហ្វេអ៊ីន​នេះ​ឯង​ដែល​ជួយ​ដាស់​ស្មារតី​របស់​អ្នក​ឲ្យ​ស្វាហាប់​បាន។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​ប្រសិទ្ធភាព​របស់​វា​មាន​អាយុ​ជីវិត​ពាក់​កណ្ដាល​ប្រមាណ​ជិត​៦​ម៉ោង។ នេះ​មានន័យ​ថា​បើ​សិន​ជា​អ្នក​ទទួលទាន​កាហ្វេ​នៅ​ម៉ោង​២​ថ្ងៃ​ត្រង់ នោះ​ដល់​ម៉ោង​៨​យប់​សារធាតុ​កាហ្វេអ៊ីន​នឹង​ថយ​ចុះ​ប្រសិទ្ធភាព​របស់​វា​ទៅ​អស់​៥០%​ប៉ុណ្ណោះ។ មូលហេតុ​នេះ​ហើយ​ទើប​បាន​ជា​អ្នក​វិទ្យាសាស្ត្រ​និង​គ្រូពេទ្យ​តែងតែ​ណែនាំ​មិន​ឲ្យ​អ្នក​ទទួលទាន​កាហ្វេ​ចាប់​ពី​ម៉ោង​២​ឬ​៣​ថ្ងៃ​ត្រង់​ទៅ។

ការ​គេង​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ។ វា​គឺជា​ចំណែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​ធ្វើឲ្យ​ជីវិត​របស់​យើង​ពោរពេញ​ដោយ​គុណភាព​និង​មាន​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​និង​ផ្លូវកាយ។ ហេតុនេះ​ហើយ​អ្នក​មិន​គួរ​មើល​រំលង​វា​នោះ​ទេ បើ​សិន​ជា​អ្នក​តែងតែ​មាន​បញ្ហា​ជាមួយ​នឹង​ដំណេក​កន្លង​មក៕

ប្រភព៖ thriveglobal.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728