អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > តើ​ការ​សន្សំ​បែប​ណា​ដែល​​មាន​សុវត្ថិភាព​​និង​បង្កើន​ប្រាក់​របស់​អ្នក​ទៀត​នោះ?

តើ​ការ​សន្សំ​បែប​ណា​ដែល​​មាន​សុវត្ថិភាព​​និង​បង្កើន​ប្រាក់​របស់​អ្នក​ទៀត​នោះ?

ប្រ​ភព៖​​ pexel.com

​អ្នក​ខ្លះ​យល់​ច្រឡំ​ថា​ការ​​​សន្សំ​​ប្រាក់​នៅ​តាម​ធនាគារ​ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​គឺ​មិន​មែន​សុវត្ថិ​ភាព​នោះ​ទេ។ ហើយ​​គិត​ថា​សន្សំ​លុយ​នៅ​ផ្ទះ​មាន​សុវត្ថិភាព​ទៅ​វិញ។ ​ប៉ុន្តែ ពួក​គេ​មិន​បាន​​គិត​ដល់​ចោរ​ឬ​អគ្គីភ័យ​ដែល​អាច​កើត​ឡើង​​ជា​យថាហេតុ​ឡើយ។​ ការ​សន្សំ​លុយ​នៅ​​ធនាគារ​និង​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​គឺ​មាន​សុវត្ថិភាព​​និង​ទទួល​បាន​ការ​ប្រាក់​ទៀត​ផង។ ហើយ​គណនី​សន្សំ​គឺ​មាន​ច្រើន​ប្រភេទ​ដែល​អ្នក​អាច​ជ្រើស​រើស​បាន​ដូច​ខាង​ក្រោម​៖

១) គណនី​សន្សំ​ធម្មតា៖​​គណនី​សន្សំ​ធម្មតា​មាន​ន័យ​ថា​អ្នក​អាច​ដក​ឬ​ដាក់​ប្រាក់​ពេល​ណា​ក៏​បាន។ ហើយ​​ប្រាក់​ដែល​ទាមទារ​ឲ្យ​មាន​នៅ​ក្នុង​​គណនី​ក៏​មិន​ច្រើន​ផង​ដែរ។ វា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​បុគ្គល​ដែល​​ទើប​តែ​រៀន​សន្សំ​លុយ​​និង​​អ្នក​ដែល​​ដក​ឬ​ដាក់​លុយ​សេរី ហើយ​​​អ្នក​ក៏​ទទួល​បាន​អត្រា​ការ​ប្រាក់​ផង​ដែរ។ ជា​ឧទាហរណ៍​ដូច​ជា​ Current Saving ជា​ដើម។

២) សន្សំ​​ដោយ​យក​​វិញ្ញាបនបត្រ​ ឬ​សន្សំ​រយៈ​ពេល​វែង​៖ ​ការ​សន្សំ​​ដោយ​យក​​វិញ្ញាបនបត្រ​ភាគ​ច្រើន​មាន​តែ​នៅ​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​នោះ​ទេ​ ​ហើយ​ការ​​ដាក់​ប្រាក់​បញ្ញើ​​​​របៀប​នេះ​គឺ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជា​ធនាគារ​ទៅ​ទៀត។ ប្រសិន​ជា​​​អ្នក​​ដាក់​ប្រាក់​បញ្ញើ​រយៈ​ពេល​យូរ​ខែ ​នោះ​អ្នក​ក៏​ទទួល​បាន​អត្រា​ការ​ប្រាក់​កាន់​តែ​ខ្ពស់​ផង​ដែរ។ ដោយ​ឡែក ក៏​មាន​ការ​ដាក់​ប្រាក់​សន្សំ​រយៈ​ពេល​វែង ប៉ុន្តែ​ក្នុង​រយៈ​ពេល​ថេរ​ដូច​ជា​ Fixed Deposit ជា​ដើម។

៣) ទិញ​ធានា​រ៉ាប់រង៖ ការ​ទិញ​ធានា​រ៉ាប់រង​ក៏​ដូច​ជា​ការ​សន្សំ​ប្រាក់​ផង​ដែរ ប៉ុន្តែ​វា​រួម​ជា​មួយ​នឹង​​ការ​ធានា​ផង​ដែរ មាន​ន័យ​ថា​​ អ្នក​មិន​ត្រឹម​តែ​សន្សំ​ប្រាក់​របស់​អ្នក​សម្រាប់​អនាគត​នោះ​ទេ ​ហើយ​អ្នក​ក៏​ទទួល​បាន​ការ​ប្រាក់​ទៀត។ អ្វី​ដែល​រឹង​តែ​ពិសេស​ គឺ​ជីវិត​របស់​អ្នក​ក៏​ត្រូវ​បាន​ធានា​ផង​ដែរ។ ប៉ុន្តែ ​ការ​ទិញ​ធានា​រ៉ាប់​រង​ជីវិត​គឺ​ជា​ការ​សន្សំ​ឬ​ការ​វិនិយោគ​រយៈ​ពេល​វែង។

ជម្រើស​ខាង​បី​ខាង​លើ​នេះ​សុទ្ធ​តែ​​ជួយ​បង្កើន​ប្រាក់​របស់​អ្នក​និង​មាន​សុវត្ថិភាព​ជាជាង​ការ​ដាក់​លុយ​​នៅ​ក្នុង​កូន​ជ្រូក​ឬ​សន្សំ​បែប​បុរាណ៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ The balance​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728