អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អន្ទាក់​ចិត្តសាស្ត្រ​ដ៏​ឆ្លាតវៃ​ទាំង ​៦​ដែល​គ្រប់​គ្នា​គួរ​​ឈ្វេងយល់

អន្ទាក់​ចិត្តសាស្ត្រ​ដ៏​ឆ្លាតវៃ​ទាំង ​៦​ដែល​គ្រប់​គ្នា​គួរ​​ឈ្វេងយល់

ប្រ​ភព៖​​ pixabay.com

ការ​យល់​ដឹង​ពី​អន្ទាក់​ចិត្តសាស្រ្ត​មួយ​ចំនួន ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​ប្រើ​ការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៅ​តាម​កាលៈទេសៈ​ខ្លះ ថ្វី​បើ​វា​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​ដែល​មិន​អាច​ប្រើ​ការ​បាន​គ្រប់​ស្ថានការណ៍​ក៏​ដោយ ហើយ​ខាងក្រោម​នេះ គឺ​ជា​អន្ទាក់​ចិត្តសាស្ត្រ​ដ៏​មាន​ប្រយោជន៍​មួយ​ចំនួន​សម្រាប់​អ្នក​គួរ​ស្វែង​យល់​យក​មក​ប្រើប្រាស់៖

១) នៅ​ពេល​អ្នក​មាន​អារម្មណ៍​ភ័យ​ខ្លាច ការ​ទំពា​ស្ករ​កៅស៊ូ ឬ​ទំពា​អាហារ​ផ្សេងៗ​អាច​ជួយ​អ្នក​បំបាត់​ភាព​ភ័យខ្លាច​ទាំងនោះ​បាន ព្រោះ​សកម្មភាព​ទំពា​អាហារ នឹង​ដាក់​អន្ទាក់​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ខួរក្បាល​របស់​អ្នក​ឲ្យ​គិត​ថា អ្នក​នឹង​មិន​អាច​ជួប​គ្រោះថ្នាក់​អ្វី​នោះ​ឡើយ។

២) បើ​មាន​នរណា​ម្នាក់​ខឹង​នឹង​អ្នក ហើយ​អ្នក​នៅ​តែ​ព្យាយាម​រក្សា​អារម្មណ៍​ឲ្យ​ស្ងប់ ពួកគេ​នឹង​កាន់តែ​ខឹង​អ្នក​ជាង​មុន ប៉ុន្តែ​ក្រោយមក​ពួកគេ​នឹង​មាន​ការ​ខ្មាសអៀន​ចំពោះ​ខ្លួនឯង​មិន​ខាន។

៣) បើ​អ្នក​សួរ​សំណួរ​ទៅ​កាន់​នរណា​ម្នាក់ ហើយ​ពួកគេ​ផ្ដល់​ចម្លើយ​មិន​ពេញលេញ​មួយ​ដល់​អ្នក ថែម​ទាំង​រក្សា​ក្រសែ​ភ្នែក​ដែល​សម្លឹង​មក​អ្នក ក្រោយ​មក​រក្សា​ភាព​ស្ងៀមស្ងាត់ ចម្លើយ​របស់​ពួកគេ​បែប​នេះ​អាច​សន្មត​បាន​ថា ចម្លើយ​ដែល​ពិត​ប្រាកដ​អាច​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ បន្ទាប់​មក​ពួកគេ​នឹង​បន្ត​និយាយ​​ទៀត។

៤) មនុស្ស​ភាគ​ច្រើន​តែង​យល់​ព្រម​នឹង​អ្នក​នូវ​សំណើ​តូច​មួយ បន្ទាប់​ពី​ពួកគេ​បាន​បដិសេធ​នូវ​សំណើ​ធំ​ប្រហែល​មួយ​ដង ឬ​ពីរ​ដង​ដំបូង​រួច​មក។

៥) ផល​ប៉ះពាល់​ផ្នែក​ផ្លូវកាយ​ជាច្រើន​ដែល​បង្ក​ពី​ភាព​តានតឹង គឺ​ដូច​គ្នា​ទៅ​នឹង​ផល​ប៉ះពាល់​ផ្នែក​ផ្លូវកាយ​ដែល​បង្ក​ពី​ភាព​រំភើប​ដែរ ដូច​ជា​ការ​ថប់​ដង្ហើម ចង្វាក់​បេះដូង​លោត​ញាប់​ជា​ដើម។ ដូច្នេះ​បើ​សិន​ជា​អ្នក​ចង់​ផ្លាស់ប្ដូរ​ភាព​តានតឹង​ទៅ​ជា​អារម្មណ៍​រំភើប​សប្បាយ​រីករាយ​វិញ អ្នក​ត្រូវ​បកស្រាយ​ទៅ​ខ្លួនឯង​នូវ​ស្ថានការណ៍​ភ័យ​តក់ស្លុត​ទៅ​ជា​ស្ថានការណ៍​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​វិញ។

៦) បើ​អ្នក​នៅ​ក្នុង​ការ​ប្រជុំ​ណាមួយ ហើយ​ចង់​ឲ្យ​នរណា​ម្នាក់​រិះគន់​អ្នក​យ៉ាង​ខ្លាំង អ្នក​អាច​ធ្វើ​បែប​នោះ​ដោយ​ទៅ​អង្គុយ​នៅ​ក្បែរ​គេ។ នៅ​ពេល​នោះ ពួកគេ​នឹង​ភ្លេច​ខ្លួន​ពី​ឥរិយាបថ​ដែល​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​មាន​ទំនោរ​ប្រកាន់​យក បែប​នេះ​វា​នឹង​ធ្វើ​ឲ្យ​ពួកគេ​ងាយស្រួល​ក្នុង​ការ​រិះគន់​អ្នក ដែល​យ៉ាង​ហោច​ណាស់​ក៏​ពួកគេ​បញ្ចេញ​នូវ​ភាព​គំរោះគំរើយ​របស់​ពួកគេ​ក្នុង​កម្រិត​មួយ​តិច​តួច​ចំពោះ​អ្នក​ដែរ៕

ប្រភព៖ brightside​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031