អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > គន្លឹះ​​ ​៣យ៉ាង​ខាង​ក្រោម​នេះ ​​អាច​​ជួយ​អ្នក​ឲ្យ​ជោគជ័យ​ក្នុង​ជំនួញ

គន្លឹះ​​ ​៣យ៉ាង​ខាង​ក្រោម​នេះ ​​អាច​​ជួយ​អ្នក​ឲ្យ​ជោគជ័យ​ក្នុង​ជំនួញ

ប្រ​ភព៖​​ www.twenty20.com

អ្នក​ជំនួញ​គ្រប់​រូប​តែង​តែ​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រឡាញ់​និង​កែប្រែ​ចំណង់​ឲ្យ​ចេញ​ជា​រូប​រាង​​។ ប៉ុន្តែ​ សេចក្ដី​ភ័យខ្លាច​និង​​ភាព​បរាជ័យ​តែង​តែ​ជា​ឧបសគ្គ​មួយ​សម្រាប់​អ្នក​ជំនួញ​គ្រប់​រូប។ ពេល​ខ្លះ អ្នក​ខំ​ប្រឹង​​គ្មាន​ពេល​សម្រាក គ្មាន​ថ្ងៃ​អាទិត្យ​ផង ប៉ុន្តែ​ដូច​មិន​ឃើញ​​លទ្ធផល​សោះ។ ប៉ុន្តែ ជំនួញ​គឺ​វា​អ៊ីចឹង​ឯង វា​តែង​តែ​មាន​ពេល​ឡើង​និង​មាន​ពេល​ចុះ។ ប្រសិន​អ្នក​កំពុង​តែ​ជួប​បញ្ហា​ក្នុង​​ជំនួញ សាកល្បង​គន្លឹះ​ខាង​ក្រោម​នេះ​ទៅ​មើល៍៖

១) កសាង​ម៉ាក​យីហោ​​ឲ្យ​ចេញ​ពី​ចិត្ត៖ ​មនុស្ស​ទិញ​ផលិត​ផល​របស់​អ្នក​​មិន​មែន​​ដោយ​សារ​ផលិតផល​របស់​អ្នក​ទាំង​ស្រុង​នោះ​ទេ។ មនុស្ស​ទិញ​ផលិត​របស់​អ្នក​ដោយ​សារ​តែ​ពួក​គាត់​ស្គាល់​ពី​អ្នក ស្គាល់​ពី​ក្រុមហ៊ុន​របស់​អ្នក ហើយ​ទទួល​បាន​ទំនុក​ចិត្ត​​ទើប​​ទិញ។​ ដូច្នេះ​ហើយ អ្នក​ត្រូវ​កសាង​ម៉ាក​យីហោ​ឲ្យ​បាន​ល្អ​និង​រក្សា​ទំនាក់​ទំនង​ឲ្យ​បាន​ល្អ​ជា​មួយ​អតិថិជន។

២) តាំង​ចិត្ត​ប្រសិន​អ្នក​នៅ​មាន​ភាព​ភ័យ​ខ្លាច៖ ធ្វើ​ជំនួញ​តែង​តែ​មាន​ហានិភ័យ​​អ៊ីចឹង​ឯង។ ពេល​ខ្លះ​អ្នក​ខាត​លុយ ពេល​ខ្លះ​ក៏​​ខក​ចិត្ត​នៅ​ពេល​អ្វី​ៗ​មិន​ដើរ​តាម​ចិត្ត​ចង់​បាន។ ប៉ុន្តែ​ប្រសិន​អ្នក​ខ្លាច​បរាជ័យ​នោះ​ក៏​មាន​ន័យ​ថា​អ្នក​ខ្លាច​ជោគជ័យ​ផង​ដែរ។ ​វិធី​តែ​ម៉្យាង​នោះ​​គឺ​អ្នក​ត្រូវ​តាំង​ចិត្ត​ឲ្យ​បាន​ខ្ពស់​និង​ហ៊ាន​ប្រឈម​មុខ​នឹង​អ្វី​ៗ​គ្រប់​យ៉ាង។

​​​៣) បើ​មិន​ចេះ​ ​​ត្រូវ​ចេះ​រក​មនុស្ស​៖ ​ពេល​ខ្លះ​ អ្នក​មិន​ចេះ​ទាំង​អស់​នោះ​ទេ នេះ​ជា​រឿង​ពិត​ដែល​មិន​អាច​ប្រកែក​បាន។ ហើយ​​ពេល​ខ្លះ​ វា​ក៏​ពិបាក​ក្នុង​រក​​​ជំនួយ​ពី​អ្នក​ដទៃ​ផង​ដែរ​ព្រោះ​អ្នក​ខ្លះ​ក៏​រវល់​ អ្នក​ខ្លះ​ក៏​មិន​មាន​ចិត្ត។ យ៉ាង​ណា​មិញ ប្រសិន​ជា​អ្នក​មិន​ចេះ​​ផ្នែក​ណា ​អ្នក​គួរ​រក​មនុស្ស​ដែល​ពូកែ​ផ្នែក​នោះ​មក​ធ្វើ​ការ​ជា​មួយ​អ្នក​​ម្ដង​ទៅ។ វា​ល្អ​ទាំង​អស់​គ្នា៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930