អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > មាន​កាលៈទេសៈ​ខ្លះ​ យើង​ក៏​ត្រូវ​ប្រើ​វិធី​​កុហក​​​ដែរ

មាន​កាលៈទេសៈ​ខ្លះ​ យើង​ក៏​ត្រូវ​ប្រើ​វិធី​​កុហក​​​ដែរ

ប្រ​ភព៖​​ mamaplaats.nl

មនុស្ស​គ្រប់​គ្នា​តែង​តែ​ជឿជាក់​ថា ​ភាព​ស្មោះ​ត្រង់​ គឺ​សំខាន់​និង​ចាំ​បាច់​ជា​ទី​បំផុតដើម្បី​រក្សា​បាន​នូវ​មិត្តភាព​ និង​ផល​ប្រយោជន៍​ក្នុង​ការ​បំពេញ​ការងារ។ ពិត​ណាស់​ថា មនុស្ស​មិន​គួរ​និយាយ​កុហក​ឬ​មាន​ល្បិចកល​ចំពោះ​គ្នា​ទេ។​ ប៉ុន្តែ​ភាព​​​ស្មោះ​ត្រង់​គ្រប់​ពេលវេលា​ក៏​មិន​ល្អ​​ផ​ង​ដែរ។ ពេល​ខ្លះ​យើង​ត្រូវ​និយាយ​កុហក​ព្រោះ​ការ​ពិត​អាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺចាប់​ឬ​មិន​អាច​ទទួល​យក​បាន។ ​ពេល​ខ្លះ​ យើង​ក៏​ត្រូវ​រៀន​និយាយ​កុហក​ផង​ដែរ​ព្រោះ​វា​ជា​ភាព​បត់បែន​របស់​មនុស្ស។ ខាង​ក្រោម​​នេះ​ជា​អត្ថន័យ​ផ្សព្វផ្សាយ​នៅលើ​ english-test.net.com៖

១) ដើម្បី​រក្សា​ទំនាក់​ទំនង​ឲ្យ​បាន​គង់វង្ស៖ ពេល​ខ្លះ មនុស្ស​ត្រូវ​កុហក​ដើម្បី​ការពារ​នូវ​ផល​អវិជ្ជមាន​ដែល​អាច​កើត​ឡើង។ ពួក​គេ​កុហក​ដើម្បី​រក្សា​ទំនាក់​ទំនង​ឬ​មិត្តភាព​ឲ្យ​នៅ​គង់វង្ស។ ក្នុង​ជីវិត ​ស្ថានភាព​តឹងតែង​មួយ​ចំនួន ​និយាយ​កុហក​អាច​នាំ​ផល​វិជ្ជមាន​ជា​ជាង​និយាយ​ការ​ពិត។

២) ​​​កុហក​ដើម្បី​ផល​ប្រយោជន៍​ម្នាក់​ទៀត៖ ជា​ការ​ពិត​​ណាស់ មនុស្ស​គ្រប់​គ្នា​​សុទ្ធ​តែ​មិន​ចង់​ឲ្យ​គេ​កុហក​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​មាន​គឺ​ភាព​ជឿជាក់​ឬ​អំពើ​ល្អ​ចំពោះ​គ្នា។ ពេល​ខ្លះ ​គេ​កុហក​យើង​​​ដោយ​សារ​តែ​ចង់​ឲ្យ​យើង​ល្អ ហើយ​មិន​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អ្នក​ដទៃ​ គឺ​យើង​អាច​ទទួល​យក​បាន។ ​

៣) មនុស្ស​ណា​ក៏​ធ្លាប់​កុហក​ដែរ៖​ សារភាព​ទៅ​ថា​អ្នក​ក៏​ធ្លាប់​កុហក​យ៉ាង​ហោច​ណាស់​ម្ដង​ដែរ​ក្នុង​​ឆាក​ជីវិត​នេះ។ ពេល​ខ្លះ​យើង​ជា​មនុស្ស​ស្មោះត្រង់​ទេ ប៉ុន្តែ​ស្ថាន​ភាព​តម្រូវ​ឲ្យ​យើង​កុហក​អ៊ីចឹង​​តែ​ម្ដង៕

ដោយ៖ អឹុង មុយយូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031