អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើការកាត់បន្ថយការទទួលទានជាតិសូដ្យូមច្រើនមានប្រយោជន៍អ្វីខ្លះចំពោះសុខភាព ?

តើការកាត់បន្ថយការទទួលទានជាតិសូដ្យូមច្រើនមានប្រយោជន៍អ្វីខ្លះចំពោះសុខភាព ?

ប្រ​ភព៖​​ pixabay.com

សូដ្យូម​មាន​សារសំខាន់​ណាស់​សម្រាប់​ដំណើរការណ៍​ក្នុង​រាងកាយ​របស់​អ្នក​ទាំងមូល និង​ជាពិសេស​គឺ​សុខភាព​បេះដូង​របស់​អ្នក។ យ៉ាងណាមិញ នៅ​ពេល​វត្តមាន​របស់​វា​មាន​ច្រើន​ហួស​កម្រិត​ពេក នោះ​វា​នឹង​នាំ​មក​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​ជាច្រើន​មក​វិញ។ អំបិល​ដែល​អ្នក​ប្រើប្រាស់​ដើម្បី​ចម្អិន​អាហារ​និង​មាន​នៅ​ក្នុង​អាហារ​ស្រាប់ៗ​ដែល​ត្រូវ​បាន​គេ​វេច​ខ្ចប់​ក្នុង​កំប៉ុង​ឬ​កញ្ចប់​នេះ គឺជា​សូដ្យូម​ក្លរួ​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រភេទ​សូដ្យូម​មួយ​ដែរ។

កម្រិត​សូដ្យូម​ខ្ពស់​តែង​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​នឹង​ការ​កើន​ឡើង​សម្ពាធ​ឈាម។ កាត់បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​សូដ្យូម​ខ្ពស់ អាច​ធ្វើឲ្យ​កម្រិត​សម្ពាធ​ឈាម​របស់​អ្នក​ចុះ​ថយ និង​អាច​ជួយ​ការពារ​ការ​ហើម ដូចជា​ការ​ហើម​ជើង ហើយ​ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ជំងឺ​គ្រួស​ក្នុង​តម្រងនោម និង​ការ​វិវត្ត​របស់​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ។

ដើម្បី​កាត់បន្ថយ​កម្រិត​សូដ្យូម​ក្នុង​រាងកាយ​របស់​អ្នក អ្នក​គួរ​កាត់បន្ថយ​ការ​ទទួលទាន​នូវ​អាហារ​ស្រាប់ៗ​ដែល​ត្រូវ​បាន​គេ​វេចខ្ចប់ និង​កាត់បន្ថយ​ការ​ប្រើប្រាស់​អំបិល​ក្នុង​ការ​ចម្អិន​អាហារ​ប្រចាំ​ថ្ងៃ ជាពិសេស​គឺ​ត្រូវ​ងាក​មក​បរិភោគ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន​វិញ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930