អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​ចង់​រក្សា​តុល្យភាព​រវាង​ការងារ​និង​ជីវិត​ផ្ទាល់ខ្លួន គន្លឹះ​ ៣​យ៉ាង​នេះ​អាច​ជួយ​អ្នក​បាន

​ចង់​រក្សា​តុល្យភាព​រវាង​ការងារ​និង​ជីវិត​ផ្ទាល់ខ្លួន គន្លឹះ​ ៣​យ៉ាង​នេះ​អាច​ជួយ​អ្នក​បាន

ប្រ​ភព៖​​ pexel.com

ពិត​ណាស់​ថា ​ជីវិត​យើង​ម្នាក់​ៗ​មាន​តែ ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ស្មើៗ​ក្នា ប៉ុន្តែ​យើង​មាន​ទំនួល​ខុសត្រូវ​ផ្សេងៗ​គ្នា ដូច​ជា​ទំនួល​ខុសត្រូវ​ការងារ ទំនួល​ខុសត្រូវ​ក្នុង​គ្រួសារ​​​ឬ​ទំនួលខុសត្រូវ​រវាង​មិត្តភ័ក្ដិ​ថែម​ទៀត​ផង។ ​មនុស្ស​ម្នាក់ៗ​ ពិត​ជា​ចង់​រក្សា​តុល្យភាព​ និង​​ចង់​ឲ្យ​ទំនាក់​ទំនង​គ្រប់​ផ្នែក​សុទ្ធ​តែ​ល្អ​​ តែ​ការពិត ​វា​ពិត​ជា​លំបាក​ក្នុង​ការ​​ធ្វើ​វា។ ខាង​ក្រោម​នេះ ​​ជា​​តាកតិច​​ដែល​អាច​ជួយ​អ្នក​ឲ្យ​រក្សា​តុល្យភាព​រវាង​ជីវិត​អាជីព​និង​ជីវិត​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​មុន​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ wikihow៖

១) រៀប​ចំ​ពេលវេលា​ឲ្យ​បាន​ត្រឹម​ត្រូវ៖ ​អ្នក​ត្រូវ​បែងចែក​ពេលវេលា​សម្រាប់​ការងារ​ និង​ពេលវេលា​សម្រាប់​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់។ ជា​ធម្មតា​ អ្នក​គួរ​​យក​ការងារ​ជា​អាទិភាព​ទី ១​ទៅ។​ ក្រោយ​ការងារ​របស់​អ្នក​បាន​សម្រេច​ហើយ ​អ្នក​អាច​​ចំណាយ​ពេល​វេលា​ដែល​សល់​ទាំង​ប៉ុន្មាន​សម្រាប់​ខ្លួន​ឯង​ឬ​មនុស្ស​សំខាន់។

២) រៀប​ចំ​កាលវិភាគ​៖ ប្រសិន​គ្មាន​កាលវិភាគ​ត្រឹម​ត្រូវ​នោះ​ទេ អ្នក​នឹង​មិន​ដឹង​​ការងារ​មួយ​ណា​ដែល​សំខាន់​និង​ការងារ​មួយ​ណា​ដែល​អ្នក​គួរ​ធ្វើ​មុន​ឡើយ។ អ្នក​គួរ​តែ​រៀប​ចំ​កាលវិភាគ​ឲ្យ​ច្បាស់​លាស់ ​និង​​អនុវត្ត​តាម​​កាលវិភាគ​ដែល​អ្នក​បាន​រៀប​ចំ។ ក្នុង​សប្ដាហ៍​ខ្លះ​ ការងារ​អាច​​សំខាន់​ជាង​គេ ក្នុង​សប្ដាហ៍​​ខ្លះ គ្រួសារ​​អាច​​សំខាន់​ជាង​គេ​វិញ។ ជា​ខ្លី អ្នក​ត្រូវ​មាន​កាលវិភាគ​រវាង​ជីវិត​ផ្ទាល់ខ្លួន​និង​ការងារ​ឲ្យ​​ច្បាស់លាស់។

៣) កាត់​បន្ថយ​​រឿង​អត់​ប្រយោជន៍៖ មនុស្ស​ជា​ច្រើន​នាក់​ណាស់​ចូល​ចិត្ត​​ចំណាល​ពេលវេលា​ទៅ​ឆែក​​Facebook Instagram ​ឬ​មើល​Youtube។ល។​ ទាំង​នេះ​​គឺ​ជា​ពេលវេលា​ដែល​អ្នក​​អាច​ប្រើប្រាស់​ទៅ​លើ​ការងារ​​ឬ​គ្រួសារ​បាន។ តាម​ការ​ស្រាវជ្រាវ​មួយ​ក៏​​​​បាន​រក​ឃើញ​ថា មនុស្ស​ចំណាល​ពេល​យ៉ាង​តិច​២​ម៉ោង​ទៅ​លើ​រឿង​ដែល​អត់​សូវ​មាន​ប្រយោជន៍​ដល់​ជីវិត។ ដូច្នេះ​ហើយ អ្នក​ត្រូវ​រៀន​ប្រើប្រាស់​ពេលវេលា​ឲ្យ​បាន​ល្អ​ជា​ទី​បំផុត៕

ដោយ៖ អឹុង មុយយូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031