អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អ្នកនិពន្ធខ្មែរម្នាក់ទទួលបានភាគលាភម៉ឺនដុល្លារក្នុងមួយរឿងៗ

អ្នកនិពន្ធខ្មែរម្នាក់ទទួលបានភាគលាភម៉ឺនដុល្លារក្នុងមួយរឿងៗ

ម្ចាស់ស្នាដៃរឿង​ភាគ​ដ៏​ធំ​កាល​ពី​ឆ្នាំ​មុន «​ស្រទន់​មន្ត​ស្នេហ៍​»​​ ម៉ី​សន សុធា​រី

ជា​លើកដំបូង ដែល​អ្នកនិពន្ធ​ខ្មែរ​ទទួល​បាន តម្លៃ​កម្មសិទ្ធិបញ្ញា​ខ្ទង់​ម៉ឺន​គ្រាន់តែ​ការ​ផ្តល់​សិទ្ធិ​​បំឡែង​ប្រលោមលោក​ទៅជា​ភាពយន្ត​។ ​ប្រភព​ពី​ទូរទស្សន៍​មួយ​ចំនួន​បាន​ឱ្យ​ដឹងថា អ្នកនិពន្ធ​ប្រលោមលោក​ល្បីឈ្មោះ​ ម៉ី​សន សុធា​រី ជា​អ្នកនិពន្ធ​ដំបូង​គេ​ដែល​មាន​ទីផ្សារ​តម្លៃ​អត្ថបទ​រឿង​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​បច្ចុប្បន្នភាព​វិស័យ​វីដេអូ​ភាគ​។​

​ដោយ​មិន​អាច​បញ្ចេញ​ឯកសារ​ជាក់​​​ស្តែង​បាន​ មន្ត្រី​ទូរទស្សន៍​មួយ​រូប​ទទួលបន្ទុក​ផ្នែក​គណនេយ្យ​គ្រាន់តែ​ខ្សឹប​ប្រាប់​ថា​ អ្នកនិពន្ធ «រឿង​ស្រទន់​មន្ត»​ស្នេហ៍​ម្នាក់​នេះ ​អាច​រក​បាន​កម្រៃ​ទាប​បំផុត​ក៏ ៤០០​ដុល្លារ​ក្នុង​មួយ​ភាគ​ដែរ​ សឹង​ស្មើ​ទៅ​នឹង​កម្រៃ​ ៥​ដង​នៃ​អ្នកនិពន្ធ​ផ្សេងៗ​ដែល​ដើរ​លើ​ផ្លូវ​នេះ​មុន​អ្នកស្រី​។ ប្រភព​ប្រាប់​ថា មានការ​ជជែក​តឹងតែង​មុន​ពេល​សម្រេច​ទិញ​រឿង​របស់​គាត់​ប៉ុន្តែ ​លក្ខខណ្ឌ​​ទីផ្សារ​និង​ការ​ទាមទារ​ពី​ក្រុម​អ្នកគាំទ្រ​វ័យក្មេង បាន​ធ្វើ​ឱ្យ​​ថ្នាក់ដឹកនាំ​ទូរទស្សន៍​យល់ព្រម​លើ​តម្លៃ​ដ៏​ខ្ពស់​នេះ​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​ BizKhmer ​អ្នកនិពន្ធ​ម៉ី​សន សុធា​រី បាន​បដិសេធ​ចំពោះ​ប្រការ​ដែល​ថា ខ្លួន​ស្ថិត​ក្នុងចំណោម​អ្នកនិពន្ធ​ដែល​ទទួល​បាន​ភាគលាភ​ច្រើន​ជាងគេ​ដូចដែល​បាន​លើក​ឡើង​ខាងដើម​។

«​បើ​ចង់​ប្រៀបធៀប​តម្លៃ​អ្នកនិពន្ធ​ម្នាក់ៗ សូម​មើល​ទៅលើ ​ចំណុច​បី ​ទី​មួយ​គឺ ពេលវេលា​ដែល​គាត់​ចំណាយ ទីពីរ លទ្ធផល​ការងារ​របស់​គាត់​ និង​​ទីបីគុណ​តម្លៃ​របស់​ស្នាដៃ​គាត់​ដែល​ផ្ដល់​​មក​លើ​វិស័យ​ភាពយន្ត​ខ្មែរ​! ថ្នាក់ដឹកនាំ​ទូរទស្សន៍​​នីមួយៗ លោក​មាន​ទស្សនវិស័យ​ខ្ពស់​ណាស់​! ខ្ញុំ​មាន​លក្ខខណ្ឌ​​ច្រើន​ពិតមែន​ ទាំង​ផ្នែក​កម្រៃ​និង​កម្មសិទ្ធិបញ្ញា​ តែ​ការងារ​ខ្ញុំ​ជាមួយ​​ទូរទស្សន៍​មួយ​ណា​គឺ​ខ្ញុំ​ប្រើ​ពេល​ពេញទំហឹង​ ទាំង​ពិនិត្យ​អត្ថបទ​រឿង​ កែសម្រួល​ ពិនិត្យ​ប្រឹក្សា​លើ​​ដំណើរ​ការ​ថត​ទាំងបី​ដំណាក់កាល លើ​ម៉ាឃីធីង​ផ្នែក​ទីផ្សារ​រឿង​មួយ​នោះ​ និង​លើ​គុណ​តម្លៃ​សម្រាប់​ទស្សន​និក​ជន​ថែម​ទៀតផង!​ សេវាកម្ម​របស់ខ្ញុំ គឺ​ច្រើន​ក្នុង​កុងត្រា​តែមួយ ដូច្នេះ​បានជា​ឃើញថា​ កិច្ចសន្យា​នោះ​ហាក់​ចំណាយ​ធំ​!»។

​អ្នកតំណាង​ទូរទស្សន៍​បង្កើត​ក្រោយ​គេ​មួយ​បាន​ឱ្យ​ដឹងថា គេ​បាន​បរាជ័យ​ក្នុង​ការទិញ​សិទ្ធិ​រឿង​របស់​អ្នក​និពន្ធ​​រូបនេះ​ដោយសារ​លក្ខខណ្ឌ​ស្មុគស្មាញ​ច្រើន​ហើយ​តម្លៃ​មិន​អាច​ចារ​បាន​។​ «​គាត់​ចង់បាន​ថ្លៃ ​តែ​គាត់​មិន​ឱ្យ​​យើង​ផ្តាច់មុខ​! ​តើ​នេះ​អ្នក​រកស៊ី​គេ​រកស៊ី​បាន​របៀប​ណា​?»

អ្នកនិពន្ធ​ម៉ី​សន សុធា​រី បាន​បញ្ចេញ​រឿង​ភាគ​ដ៏​ធំ​របស់ខ្លួន​កាលពី​ឆ្នាំមុន​មានឈ្មោះ​ថា ​«​ស្រទន់​មន្ត​ស្នេហ៍​»​ ក៏​ជា​ភាពយន្ត​ភាគ​ដំបូង​ដែល​បាន​ទាញ​ទស្សនិកជន​ជាម​នុស្ស​ស៊ី​វិ​ល័យ​ជំនាន់​ថ្មី​​ឱ្យ​​ងាក​មក​រក​ភាពយន្ត​ទូរទស្សន៍​ដែល​ពួកគេ​បាន​បំភ្លេច​ចោល​ជា​យូរ​មក​ហើយ​។​

ក្នុង​ឆ្នាំ​២០១៨​ នេះ​ស្ថានីយ ​PNN ​បាន​ប្រកាស​ទទួល​បាន​សិទ្ធិ​ប្រលោមលោក​ល្អ​បំផុត​របស់​អ្នកស្រី​គឺ​ «ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រលាញ់» ដែល​គេ​សង្ឃឹម​ថា​ នឹង​នាំ​មុខគេ​ក្នុង​បណ្ដា​វីដេអូ​ភាគ​ក្នុងស្រុក​។

​​លេចឮ​ថា​ ​ភាពយន្ត​ដំបូង​របស់​អ្នកនិពន្ធ​រូប​នេះ​មាន​ឈ្មោះថា ​«​បាតដៃ​ខ្មៅ​» ដែល​​ត្រូវ​គេ​រំពឹង​ថា​ នឹង​​ក្លាយ​ជា​ភាពយន្ត​សំណព្វ​របស់​ក្រុម​មនុស្ស​វ័យ​ជំទង់​ក្នុង​ដំណាច់​ឆ្នាំ​២០១៨​នេះ។​ ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​ត្រូវ​បាន​បកស្រាយ​ច្បាស់លាស់​ឡើយ​។ ជុំ​វិញ​ការ​លើក​ឡើង​​នេះ​ដែរ​​ ​អ្នក​និពន្ធ​ ម៉ីសន សុធារី​ បាន​លើក​ឡើង​ដូច្នេះ​ថា​ «​កុន​រឿង បាតដៃ​ខ្មៅ ​ពុំ​មែន​ជា​ស្នាដៃ​ខ្ញុំ​តែឯង​ទេ​!​ មនុស្ស​ពូកែ​ៗ​ជាច្រើន​ក្នុង​ឧស្សាហកម្ម​នេះ​បាន​កំពុង​យកចិត្តទុកដាក់​ជាទីបំផុត​ហើយ​ខ្ញុំ​យល់ថា​ វា​មិនទាន់​ដល់ពេល​ក្នុង​ការ​និយាយ​អំពី​ភាពយន្ត​នេះ ថែមទាំង​ខ្ញុំ​មិនសូវ​ដឹង​អ្វី​ច្រើន​អំពី​រឿង​នេះ​នៅឡើយ​!»។

អ្នកនិពន្ធ ម៉ី​សន សុធា​រី ជា​អ្នកនិពន្ធ​និង​ជា​អ្នកសារព័ត៌មាន អ្នក​អត្ថាធិប្បាយ​វិទ្យុ​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍​។

​ស្នាដៃ​ចុងក្រោយ​របស់​អ្នកស្រី​ក្នុង​វិស័យ​ព័ត៌មាន​គឺ​ការ​បង្កើត​ឡើង​នូវ​រូបរាង​សារព័ត៌មាន​អន​ឡាញលក្ខណៈ​ទំនើបកម្ម​របស់​កម្ពុជា​ Sabay.com ​និង​ទូរទស្សន៍​​អន​​ឡាញ ៣០​ដេលី​ ព្រមទាំង ​CoffeeTime​ ដែល​ជា​កម្មវិធី​ជជែក​ដ៏​មាន​អត្ថប្រយោជន៍​មួយ៕​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

ហេតុផល​ដែល​អ្នក​គួរ​ទាក់ទង​ជា​មួយ​មនុស្ស​រឹង​ចចេស​តែ​មាន​ហេតុផល​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031