អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > មិន​ត្រឹម​តែ​​ Alibaba​ ​សូម្បី​តែ​ Huawei ក៏​ចង់​វិនិយោគ​​បន្ថែម​ទៀត​នៅ​ថៃ​

មិន​ត្រឹម​តែ​​ Alibaba​ ​សូម្បី​តែ​ Huawei ក៏​ចង់​វិនិយោគ​​បន្ថែម​ទៀត​នៅ​ថៃ​

ក្រុមហ៊ុន​ធំ​ៗ​ពីរ​​របស់​ចិន​គឺ​​ Alibaba របស់​មហាសេដ្ឋី​ Jack Ma និង​ក្រុមហ៊ុន​ Huawei របស់​​លោក​ Ren Zhengfei ​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​ថៃ​ ដែល​​ជា​មូលដ្ឋាន​សម្ងាត់​សម្រាប់​ពង្រីក​ដែន​ប្រតិបត្តិការ​នៅ​ក្នុង​​តំបន់​អាស៊ាន។

​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bangkok Post ​បាន​ឱ្យ​ដឹង​ថា​ស្ថាបនិក​របស់​ Alibaba លោក​ Jack Ma នឹង​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​​ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ជួប​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ថៃ​​​ដើម្បី​ពិភក្សា​អំពី​គម្រោង​វិនិយោគ​នា​ពេល​អនាគត​របស់​ខ្លួន​នៅ​តំបន់​ច្រក​របៀង​សេដ្ឋកិច្ច​​បែក​​បូព៌ា​ (Eastern Economic Corridor)។ ​

តំបន់​ច្រក​របៀង​សេដ្ឋកិច្ច​​បែក​​បូព៌ា​ (Eastern Economic Corridor) ប្រភព៖ បាងកក​ប៉ុស្ដិ៍

យោង​តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​មក​ដល់​ពេល​នេះ​អាច​បញ្ជាក់​បាន​ថា​​ Alibaba នឹង​វិនិយោគ​នៅ​ខេត្ត​ Chachoengsao ​ដែល​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​បី​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​នៃ​​ច្រក​របៀង​សេដ្ឋកិច្ច​បែក​បូព៌ា​ ហើយ​ក្រុមហ៊ុន​នឹង​ប្រកាស​លម្អិត​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ​គម្រោង​​វិនិយោគ​នេះ​គឺ​ផ្ដោ​ត​ទៅ​លើ​ការ​​បង្កើត​​មូលដ្ឋាន​ប្រតិបត្តិការ​ (Logistic Operations) មិន​មែន​តែ​នៅ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នៅ​កម្ពុជា​ ឡាវ វៀតណាម និង​ភូមា​ផងដែរ។

​​​​ជា​មួយ​គ្នា​នេះ​ដែរ​ ក្រុមហ៊ុន​ Huawei ​កំពុង​ធ្វើ​ផែនការ​ជា​មួយ​រដ្ឋាភិបាល​ថៃ​​លើ​ការ​ពង្រីក​ការ​វិនិយោគ​​របស់​ខ្លួន​នៅ​តំបន់​ច្រក​របៀង​សេដ្ឋកិច្ច​បែក​បូព៌ា​​ បន្ទាប់​ពី​គម្រោង​ទី​មួយ​បាន​បើក​នៅ​ទីក្រុង​បាងកក​កាល​ពី​ឆ្នាំ​មុន។ ​គម្រោង​របស់​ក្រុមហ៊ុន​ Huawei គឺ​ផ្ដោត​ទៅ​លើ​ ​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឌីជីថល ឬ Digital Lab Center៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31