អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ធនាគារជាតិ រៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល៖ មានក្រដាសប្រាក់រៀលរហែក ឬទក់ដូរ​យក​ថ្មី​ទុក​ចូលឆ្នាំ

ធនាគារជាតិ រៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល៖ មានក្រដាសប្រាក់រៀលរហែក ឬទក់ដូរ​យក​ថ្មី​ទុក​ចូលឆ្នាំ

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ខាងមុខនេះ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំនូវយុទ្ធនាការស្រលាញ់ប្រាក់រៀល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមសេចក្ដីជូនដំណឹងមួយដែលចេញដោយធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣០ មីនា ២០១៨។

យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សាធារណជនដែលមានក្រដាសប្រាក់រៀលរហែក ឬទក់ អញ្ចើញមកដូរយកក្រដាសប្រាក់រៀលថ្មី នៅតាមបញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត(លើកលែងស្នាក់ការកណ្ដាល) រៀងរាល់ម៉ោងធ្វើការ។

អាស្រ័យហេតុនេះហើយ សូមប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាក្រដាសប្រាក់រៀលទក់ ឬរហែក រួសរាន់ចូលរួមនៅក្នុងយុទ្ធនាការនេះទាំអស់គ្នាតាមកាលបរិច្ឆេទខាងលើ ព្រោះរយៈពេលមានត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31