អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើមានផលវិបាកអ្វីនៅពេលអ្នក​ទទួលទានអាហារលឿន​ពេក?

តើមានផលវិបាកអ្វីនៅពេលអ្នក​ទទួលទានអាហារលឿន​ពេក?

ប្រ​ភព៖​​ pixabay.com

មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ទទួលទាន​អាហារ​លឿនៗ ដោយសារ​តែ​ពួកគេ​យល់​ថា​វា​នឹង​ធ្វើឲ្យ​ពួកគេ​ចំណេញ​ពេលវេលា។ យ៉ាងណាមិញ ផល​វិបាក​ដែល​ទទួល​បាន​ពី​ការ​ទទួលទាន​អាហារ​លឿន​ៗ នឹង​អាច​បង្ក​ជា​បញ្ហា​ផ្សេងៗ​ចំពោះ​សុខភាព​របស់​អ្នក​បាន។ 

បើ​យោង​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ lifehack.com បាន​ឱ្យ​ដឹង​ថា​ អ្នក​ត្រូវ​ដឹង​ថា​ ក្រោយ​ពេល​ដែល​អ្នក​បាន​ទំពា​ហើយ​លេប​អាហារ​ចូល ក្រពះ​របស់​អ្នក​ត្រូវការ​រយៈពេល​២០នាទី​ទម្រាំ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​ចាប់ផ្ដើម​ដំណើរការ។ ដូច្នេះ​ហើយ​បើ​សិន​ជា​អ្នក​ទទួលទាន​អាហារ​លឿនៗ នោះ​វា​នឹង​មិន​អាច​ធ្វើការ​ទាន់​និង​អាច​ផ្ដល់​សញ្ញា​បញ្ជូន​ប្រាប់​ទៅ​ខួរក្បាល​របស់​អ្នក​ថា​ឆ្អែត​ហើយ​នោះ​ឡើយ ដែល​ជា​ហេតុ​នាំឲ្យ​អ្នក​អាច​ទទួលទាន​លើស​បរិមាណ​ដោយ​មិន​ដឹង​ខ្លួន​បាន។ ហេតុផល​នេះ​ហើយ​ដែល​វា​អាច​បង្កើន​ហានិភ័យ​ពី​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​ធាត់​លើស​ទម្ងន់​បាន។

មិនតែប៉ុណ្ណោះ នៅ​ពេល​ដែល​ក្រពះ​របស់​អ្នក​ធ្វើការ​ខ្លាំង​ដើម្បី​ទប់ទល់​ជាមួយ​នឹង​ល្បឿន​ដែល​អ្នក​បញ្ចូល​អាហារ​មក​យ៉ាង​លឿន​នោះ វា​អាច​ធ្វើឲ្យ​អ្នក​មាន​បញ្ហា​ច្រាល​អាស៊ីដ​ក្នុង​ក្រពះ​មក​នៅ​ពេល​ក្រោយ​បាន។ ហេតុនេះ បើ​សិន​ជា​អ្នក​ធ្លាប់​មាន​ទម្លាប់​ទទួលទាន​អាហារ​លឿនៗ អ្នក​គួរតែ​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​នេះ​ចោល​ហើយ​ចាប់ផ្ដើម​ទំពា​យឺតៗ និង​យ៉ាងហោចណាស់​ចំណាយ​ពេល​២០​នាទី​សម្រាប់​ការ​ទទួលទាន​អាហារ​ម្ដងៗ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ក្រពះ​របស់​អ្នក​ឲ្យ​ធ្វើការ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031