អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > សហគ្រិន​កម្ពុជា​ នឹង​ចូលរួម​ក្នុង​សមាជ​សហគ្រិន​ពិភព​លោក (Global Entrepreneurship Congress)

សហគ្រិន​កម្ពុជា​ នឹង​ចូលរួម​ក្នុង​សមាជ​សហគ្រិន​ពិភព​លោក (Global Entrepreneurship Congress)

អ្នក​ឧកញ៉ា សុខ ពិសិទ្ធ ចូលរួម​ព្រឹត្តិការណ៍​ខាង​លើ​កាល​ពី​ឆ្នាំ​ទៅ​មិញនៅ​ទីក្រុង Johannesburg ​

ប្រ​ភព៖​​ YEAC

អ្នក​ឧកញ៉ា សុខ ពិសិទ្ធ ប្រធាន​បណ្ដាញ​សហគ្រិនភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា និងជា​​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ផ្នែក​ពិគ្រោះ​យោបល់​នៃ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ (YEAC) នឹង​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ដើម្បី​ចូលរួម​​ក្នុង​សមាជ​សហគ្រិន​ពិភព​លោក(GEC)លើកទី១០។ សមាជ​នេះនឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៦ ដល់១៩ ខែ​មេសា ឆ្នាំ ២០១៨ ​នៅ​ទីក្រុង អ៊ីស្តាន់ប៊ុល ប្រទេស​តួគី។ នេះ​បើ​តាម​​ការ​ចុះផ្សាយ​ពី​គេហៈ​ទំព័រ​ផ្ទាល់ របស់​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា។

សមាជ​​សហគ្រិនភាព​ពិភពលោក​គឺ​ជា​កម្មវិធី​មួយ ដែល​រៀបចំ​​ឡើង​ដើម្បី ឲ្យ​មាន​ការ​ជួបជុំ​គ្នា​រវាង អាជីវកម្ម​បង្កើត​ថ្មី លំដាប់​កំពូល​ពី​ជុំវិញ​ពិភពលោក ហើយក៏​ជា​កន្លែង​សម្រាប់ សហគ្រិន វិនិយោគិន​ អ្នក​សរសេរ​ផែនការ​នយោបាយ និង អ្នកដឹក​នាំ​កំពូល​ៗ ជួប​ពិភាក្សា​គ្នា​ដើម្បី បង្កើត​គំនិតក្នុង​ការ​រក្សា និង លើកកម្ពស់​នូវ​កំណើន​សេដ្ឋកិច្ច​ និង​សុខុមាលភាព​ប្រជាជន។

​​​​​​​​​​​​​​​​ជំនួប​នេះ​ នឹង​មាន​ការ​ចូល​រួ​ម​ពី​​​គណៈប្រតិភូ មកពី ១៧០ ​ប្រទេស​ ដើម្បី​ពិភាក្សា​ពី បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច និង នយោបាយ​ដែល​កើត​ចេញ​អំពី​ការ​រីកចម្រើន​នៃ ប្រព័ន្ធ​អេកូឡូស៊ី​បែប​សហគ្រិនភាព។

ចំពោះខួបលើកទី១០​នេះ​ (GEC) នឹងធ្វើឡើងនៅទីក្រុង អ៊ីស្តាន់ប៊ុល ខណៈ​ដែលជំនួបមុនៗ ធ្វើ​នៅ​ទី​ក្រុង​ល្បី​ៗ​ដូចជា៖ កាន់សាស់(2009), ឌូបៃ (2010), សៀងហៃ (2011), Liverpool (2012), Rio de Janeiro (2013), មូស្គូ (2014), Milan (2015), Medellin (2016) និង Johannesburg (2017)

ដោយ៖ វាសនា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930