អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​អត្ថប្រយោជន៍ ​ទឹកឃ្មុំ​​ លើស​ពី​អ្វីដែលអ្នក​បាន​ដឹង

​អត្ថប្រយោជន៍ ​ទឹកឃ្មុំ​​ លើស​ពី​អ្វីដែលអ្នក​បាន​ដឹង

ប្រ​ភព៖​​ pixabay.com

ទឹកឃ្មុំ​ គឺជា​ឱសថ​ធម្មជាតិ​សម្រាប់​ព្យាបាល​របួស​ ឬ​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​តាំង​តែ​ពី​សម័យ​បុរាណ​មក​ម្ល៉េះ។ ប៉ុន្តែ​អត្ថប្រយោជន៍​របស់​វា​មាន​ច្រើន​លើស​ពី​ត្រឹមតែ​ព្យាបាល​​ទៅ​ទៀត។

បើយោងតាម​គេហទំព័រ​ healthline.com ទឹក​ឃ្មុំ​ដែល​មាន​គុណភាព​ល្អ ត្រូវ​បាន​គេ​រក​ឃើញ​មាន​នូវ​សារធាតុ​គីមី​ចូល​ផ្សំ​ដូចជា​សមាសធាតុ​សរីរាង្គ​ប្រហើរ​ដែល​ជា អាស៊ីដ​ផេណុល អង់ស៊ីម សមាសធាតុ​ដូចជា​flavonoid ដែល​តែង​មាន​វត្តមាន​នៅ​ក្នុង​បន្លែ​និង​ផ្លែឈើ និង​អាស៊ីដ​សរីរាង្គ​ផង​ដែរ។ អ្នក​វិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​ថា​ គឺ​ដោយសារ​តែ​ធាតុ​ផ្សំ​ទាំងនេះ​ហើយ​ដែល​បាន​ផ្ដល់​ឲ្យ​ទឹក​ឃ្មុំ​នូវ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​មាន​ថាមពល​បែប​នេះ។ សារធាតុ​នេះ​មាន​ប្រយោជន៍​ជាច្រើន​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​គាំង​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល និង​ប្រភេទ​មហារីក​មួយ​ចំនួន និង​ថែមទាំង​អាច​ជួយ​ដល់​សុខភាព​របស់​ភ្នែក​បាន​ទៀត​ផង។

មិនតែប៉ុណ្ណោះ ដោយសារ​តែ​មាន​វត្តមាន​របស់​សារធាតុ​ដែល​ប្រឆាំង​នឹង​អុកស៊ីតកម្ម​មាន​នៅ​ក្នុង​ទឹក​ឃ្មុំ វា​ក៏​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ ដែល​វា​តែងតែ​ជា​កត្តា​ចម្បង​មួយ​នៅ​ក្នុង​បញ្ហា​រោគ​បេះដូង​ផ្សេងៗ។ ជាមួយ​គ្នា​នេះ​ដែរ វា​ក៏​អាច​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​កូឡេស្តេរ៉ុល ដែល​មាន​ចំណែក​នៅ​ក្នុង​បញ្ហា​រោគ​បេះដូង​នេះ​ដែរ។ ទោះជាយ៉ាងណា អ្នក​ក៏​ត្រូវ​ទទួលទាន​វា​នៅ​ក្នុង​បរិមាណ​មួយ​ដែល​សម​ល្មម ពុំ​នោះ​ទេ​វា​អាច​នឹង​បង្ក​ជា​បញ្ហា​មក​វិញ​បាន៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30