អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > នែ​ៗ​បុរស​ៗ បើ​គិត​​ចង់​ទិញ​​អំណោយ​​ឲ្យ​មិត្ត​ស្រី ទិញ​គ្រឿង​អលង្ការ​ទៅ មិន​ខុស​ទេ

នែ​ៗ​បុរស​ៗ បើ​គិត​​ចង់​ទិញ​​អំណោយ​​ឲ្យ​មិត្ត​ស្រី ទិញ​គ្រឿង​អលង្ការ​ទៅ មិន​ខុស​ទេ

​មនុស្ស​ស្រី​ជា​ច្រើន​នាក់​សុខ​​ចិត្ត​ចំណាយ​ប្រាក់​ដែល​ខ្លួន​ឯង​ខំ​រក ខំ​សន្សំ​​ទៅ​ទិញ​គ្រឿង​អលង្ការ​។​ មនុស្ស​ស្រី​និង​គ្រឿង​អលង្ការ​​ហាក់​ដូច​ជា​​ពុំ​អាច​​បែក​ពី​គ្នា​​​ទាល់​តែ​សោះ។ តើ​ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ស្រី​​ស្រលាញ់​ និង​ចូល​ចិត្ត​គ្រឿង​អលង្ការ​​ម្ល៉េះ? ខាង​ក្រោម​នេះ​ ជា​មូល​ហេតុ​ដែល​​​បង្ហាញ​ថា​​គ្រឿង​អលង្ការ​​មាន​តម្លៃ​ចំពោះ​មនុស្ស​ស្រី។ ដូច្នេះ​ហើយ ចូល​ឆ្នាំ​ចូល​ខែ ប្រសិន​មាន​បំណង​ចង់​​ទិញ​អំណោយ​ឲ្យ​មិត្ត​ស្រី ទិញ​គ្រឿង​អលង្ការ​​ទៅ មិន​ខុស​នោះ​ទេ​៖

១) ​មាន​តម្លៃ៖ ​ ការ​ទិញ​គ្រឿង​អលង្ការ​​ប្រៀប​បាន​ដូច​ជា​ការ​វិនិយោគ​អ៊ីចឹង​ឯង​ព្រោះ​ថា​​អ្នក​ទិញ​ថ្ងៃ​នេះ តម្លៃ​របស់​វា​នឹង​ឡើង​ថ្លៃ​នា​ថ្ងៃ​អនាគត។ ​ម៉្យាង​វិញ​ទៀត ​គ្រឿង​អលង្ការ​​មិន​ចេះ​ខូច​ដូច​ផ្កា​​កូឡាប​នោះ​ទេ វា​ទុក​បាន​យូរ​អង្វែង។។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ ពួក​គាត់​អាច​ពាក់​ទៅ​ចូល​រួម​កម្មវិធី​ជា​ដើម​ទៀត​ផង វា​មាន​ប្រយោជន៍​។

២) ធ្វើ​​​ចិញ្ចៀន​គូស្នេហ៍​៖ ប្រសិន​អ្នក​ជា​បុរស​ដែល​មិន​សូវ​ពូកែ​មាត់ក អ្នក​ក៏​អាច​បង្ហាញ​ក្តី​ស្រលាញ់​តាម​​រយៈ​គ្រឿង​អលង្ការ​​​​ ហើយ​វា​​មាន​ន័យ​ថែម​ទៀត​ផង។ ​ អ្នក​អាច​ធ្វើ​ចិញ្ចៀន​​​​​ដែល​មាន​ពាក្យពេចន៍​ឬ​រូបភាព​​ផ្អែមល្ហែម​​​ដែល​មាន​ន័យ​សម្រាប់​អ្នក​ទាំង​ពីរ។ ​អំណោយ​បែប​នេះ​គឺ​​ពិសេស​និង​មាន​ន័យ​ខ្លាំង​ណាស់។

៣) ​​​​ស្អាត​​និង​លើក​​សម្ផស្ស​៖ មនុស្ស​ស្រី​ពេល​ពាក់​​គ្រឿង​អលង្ការ​ គាត់​ហាក់​ដូច​ជា​ស្អាត​​និង​លើក​​សម្ផស្ស​របស់​ពួក​គាត់​​ជាង​មុន​អ៊ីចឹង​។ ប្រសិន​អ្នក​ទិញ​គ្រឿង​អលង្ការ​​ឲ្យ​មិត្ត​ស្រី ​នោះ​បង្ហាញ​ថា​អ្នក​ខ្វល់​ពី​នាង​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង។

៤) ក្តី​ស្រឡាញ់​​នៅ​ជាប់​ខ្លួន៖ ថ្វី​ត្បិត​ថា​មនុស្ស​ស្រី​អាច​ទិញ​គ្រឿង​អលង្ការ​​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ប្រសិន​នាង​ទទួល​បាន​កាដូ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​វិញ នោះ​វា​កាន់​តែ​ពិសេស ព្រោះ​ថា​គ្រឿង​អលង្ការ​​​ប្រៀប​បាន​ដូច​ជា​ក្តី​ស្រឡាញ់​​អ៊ីចឹង​។ រាល់​ពេល​ដែល​ពាក់​ជាប់​ខ្លួន​ ក្តី​ស្រឡាញ់​និង​ក្តី​នឹក​រំលឹក​ក៏​នៅ​ជាប់​ខ្លួន​ដូច​គ្នា៕

ដោយ៖​ មុយយូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031