អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > រឿង៧ យ៉ាងដែលអ្នកគួរធ្វើនាពេលព្រឹកដើម្បីបម្លែងថ្ងៃសាមញ្ញរបស់អ្នកឲ្យទៅជាថ្ងៃដ៏ស្រស់បំព្រង

រឿង៧ យ៉ាងដែលអ្នកគួរធ្វើនាពេលព្រឹកដើម្បីបម្លែងថ្ងៃសាមញ្ញរបស់អ្នកឲ្យទៅជាថ្ងៃដ៏ស្រស់បំព្រង

រូបតំណាង

ពេលព្រឹក គឺជាវេលាដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា ព្រោះជាទូទៅ បើមានបញ្ហាអ្វីមួយកើតឡើង នោះ វានឹងមានឥទ្ធិពលមិនល្អសឹងតែមួយថ្ងៃពេញ​ក៏មាន។ តើអ្នកចង់មានថ្ងៃដែលស្រស់បំព្រងដែរឬទេ? ថ្ងៃដ៏ស្រស់បំព្រង គឺចាប់ផ្ដើមពីសកម្មភាពពេលព្រឹករបស់អ្នក។ ដូវនេះ BizKhmer សូមលើកយកគន្លឹះ ៧ យ៉ាងដែលអ្នកគួរធ្វើពេលព្រឹកដើម្បីបម្លែងថ្ងៃសាមញ្ញរបស់អ្នកឲ្យទៅជាថ្ងៃដ៏ស្រស់បំព្រង ដែលចុះផ្សាយដោយគេហទំព័រ Forbes មកចែកជូនមិត្តអ្នកអាន៖

សូមអាន៖ «អាថ៌កំបាំង​ពេលព្រឹក ​​៨​ចំណុច» របស់​បុគ្គល​ជោគជ័យ!​

១) កុំលេងទូរស័ព្ទ៖ មនុស្សភាគច្រើនគឺស្រវារកទូរស័ព្ទមុនគេពេលងើបពីគេង។ ការប្រើប្រាស់ទូរស័ព្ទពេលងើបពីគេគឺមានផលប៉ះពាល់ពីរធំៗ៖ ផលប៉ះពាល់ទីមួយគឺផលប៉ះពាល់ដែលរបស់ពន្លឺពណ៍ខៀវដែលចេញពីទូរស័ព្ទរបស់អ្នក។ ពន្លឺពណ៍ខៀវដែលចេញពីទូរស័ព្ទធ្វើឲ្យខ្លួនប្រាណរបស់អ្នកច្រឡំទៅនិងទម្លាប់គេងរបស់អ្នក ដែលធ្វើឲ្យរំខានដល់ដំណេករបស់អ្នក។ ទីពីរគឺធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់អ្នក នៅពេលអ្នកឃើញសារឬអ៊ីម៉ែលដែលនាំរឿងមិនល្អដល់អ្នក។ ទំនួសខុសត្រូវលើថ្ងៃដ៏ស្រស់បំព្រងរបស់អ្នកគឺជៀសវាងការប្រើប្រាស់ទូរស័ព្ទ។

២) ហាត់ប្រាណ៖ ការហាត់ប្រាណជាប្រចាំថ្ងៃជួយបញ្ចេញអ័រម៉ូនដែលធ្វើឲ្យអារម្មណ៍ល្អដែលវាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផ្លូវអារម្មណ៍របស់អ្នក និងបង្កើនថាមពលពេញមួយថ្ងៃ។ ការពត់ពែនខ្លួនប្រាណជួយកាត់បន្ថយស្រ្តេស្តផងដែរ។ ដូចនេះកុំភ្លេចចំណាយពេលបន្តិចដើម្បីហាត់ប្រាណ ឬពត់ពែនខ្លួន។

៣) ងូតទឹកត្រជាក់៖ ការងូតទឹកត្រជាក់ជួយឲ្យឈាមរបស់អ្នករត់ល្អ និងបំបាត់ការឈឺចាប់សាច់ដុំ។ ការងូតទឹកត្រជាក់ជួយផ្នែករាងកាយផងដែរ ដូចជាធ្វើឲ្យអ្នកមានភាពស្វាហាប់ កាត់បន្ថយស្រ្តេស្ត និងជួយកាត់បន្ថយភាពតប់ប្រមល់ជាដើម។

៤) ការដេកផ្ទាល់ដី៖ ការប៉ះផ្ទាល់និងដី ឬស្មៅ គឺធ្វើឲ្យខួរក្បាលនិងប្រព័ន្ធប្រសាទខួរក្បាលទទួលបានភាពស្រស់ថ្លា និងអារម្មណ័ស្រស់បំព្រង។ ដើម្បីទទួលបានអត្ថប្រយោជន៍នេះអ្នកត្រូវចំណាយពេលពី ២ ទៅ ៥នាទីជារៀងរាល់ព្រឹកដោយដាក់ខ្លួនអ្នកទៅផ្ទាល់និងដីហើយដាក់អារម្មណ៍របស់អ្នកទៅនិងធម្មជាតិ។ វាជារឿងចម្លែក តែអ្នកគួរតែសាកល្បង។ សាកល្បង​ទៅ​​ធ្វើ​បែប​នេះ​នៅ​តាម​សួន​សាធារណៈ​។

៥) ធ្វើរឿងសំខាន់៖ អ្នកត្រូវធ្វើរឿងសំខាន់ដែលអ្នកគិតថាវានឹងជួយអ្នកឲ្យឆាប់សម្រេចដល់គោលដៅរបស់អ្នក។ បើអ្នកគិតថាវាជារឿងសំខាន់អ្នកត្រូវតែធ្វើវាជាមុនដោយចំណង់ដ៏ពុះកញ្ជ្រោល និងការតាំងចិត្តដ៏មុតមាំរបស់អ្នក។ អ្នកត្រូវតែសម្រចរឿងដ៏ធំនោះឲ្យហើយក្នុងរយៈពេលប៉ុន្មានម៉ោងពេលដែលថាមពលនិងចំណង់របស់អ្នកកំពុងពុះកញ្ជ្រោលនាពេលព្រឹកព្រលឹម។ ដូចនេះ ធ្វើរឿងសំខាន់មួយដែលអ្នកគិតថាវាជួយអ្នកឆាប់ទៅដល់គោលដៅឲ្យហើយ។

៦) រៀបចំគម្រោង៖ តើអ្នកមានផែនការសកម្មភាពសម្រាប់រយះពេលមួយថ្ងៃ មួយសប្ដាហ៍ មួយខែ ឬមួយឆ្នាំហើយឬនៅ? ប្រសិនបើអ្នកមិនទាន់មានគម្រោងច្បាស់លាស់ទេ អ្នកមិនអាចទៅដល់កន្លែងដែលអ្នកចង់ទៅទេ។ ដូចនេះអ្នកត្រូវតែរៀបចំគម្រោងប្រចាំឆ្នាំ ហើយពុះបំបែកវាទៅជាប្រចាំឆមាស ប្រចាំខែ ប្រចាំសប្តាហ៍ និងប្រចាំថ្ងៃ។ នៅពេលអ្នកមានគម្រោងច្បាស់លាស់ អ្នកមានអារម្មណ៍មុតមាំថាអ្នកនឹងសម្រេចវាបាន។

៧) គំនិតវិជ្ជមាន៖ អ្នកគួរតែគិត ឬធ្វើរឿងអ្វីមួយជារៀងរាល់ព្រឹកដែលជួយឲ្យអ្នកមានអារម្មណ៍រីករាយស្រស់ថ្លាពេញមួយថ្ងៃ។ គំនិតវិជ្ជមានរបស់អ្នកប្រហែលជាអ្វីដែលមានសារៈសំខាន់ក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ អ្នកគួរតែគិតពីរឿងល្អៗដែលធ្វើឲ្យអ្នកមានអារម្មណ៍ពុះកញ្ជ្រោលសម្រាប់ថ្ងៃថ្មី៕

សូមអាន៖ ទម្លាប់ពេលព្រឹកដ៏មានថាមពលដែលអ្នកអាចលួចពីបុគ្គលជោគជ័យគ្រប់ៗរូប

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031