អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > គម្រោងវិនិយោគ​ ១៤​​ធំ​ៗ ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ខែ​មីនា​ កន្លង​ទៅ

គម្រោងវិនិយោគ​ ១៤​​ធំ​ៗ ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ខែ​មីនា​ កន្លង​ទៅ

រូប​តំណាង​

គិត​ត្រឹម​កំឡុង​ខែ​មីនា​កន្លង​ទៅនេះ​ មាន​គម្រោង​​ប្រមាណ​ជា ​១៤​​​ត្រូវ​បាន​គណកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រេច​ផ្ដល់​ជូន​នូវ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​បន្ទាប់​ពី​មានសំណើរ​សុំ​វិនិយោគ​ពី​សំណាក់​ក្រុម​ហ៊ុន​ទាំង​នោះ​។ នេះ​បើ​យោង​តាម​ការ​រាប់​របស់​ BizKhmer តាម​រយៈ​ព័ត៌មាន​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​លើ​បណ្ដាញ​សង្គម​ Facebook របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។ 

1.“HELIOS GARMENT (CAMBODIA) CO.,LTD”: គម្រោង​កាត់ដេរ​សម្លៀក​បំពាក់​ នៅ​រាជធានី​ភ្នំពេញ​ ទុនវិនិយោគ ២,៣៥លានដុល្លា​អាមេរិក​ បង្កើត​ការ​ងារ​ចំនួន​ ៨៥៤​កន្លែង។
2.“ WTCPP MANAGEMENT CO., LTD.”: គម្រោង​សាងសង់​និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​លំដាប់​ផ្ដាយ ​៤​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ផ្សារ​ទំនើប រាជធានីភ្នំពេញ ទុនវិនិយោគ​ប្រមាណ​ ៥០,២​លានដុល្លា​អាមេរិក បង្កើត​ការងារ​ចំនួន ​៤១៩​កន្លែង​។
3.“ CHHUN HONG RUBBER BETTER CO., LTD”: គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម​ និង​សាងសង់​រោងចក្រ​កែច្នៃ ខេត្ត​ក្រចេះ មាន​ទុនវិនិយោគ​ប្រមាណ​ ២៤,៨៩​លានដុល្លារ​អាមេរិក​​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ​១.៥៥៤​កន្លែង​។
4.“V.C.O.F.F APPAREL CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ ​៥,៧៧​លានដុល្លារ​អាមេរិក​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ៣,៨២៦​កន្លែង​។
5.“Bai Hong Cambo Co., Ltd.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូលភ្លើង​លំអ​ ខ្សែ​ភ្លើង​ និង​កេស​កាតុង​, ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ​ចំនួន​ ២លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ៣២៣​កន្លែង​។

6.“DaChao Shong Composites Technology CambodiaCo.,Ltd.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​កង់​និង​ម៉ូតូ ខេត្ត​ស្វាយរៀង​,មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៣៨លាន​ដុល្លា​រអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ១៥៧​កន្លែង​។
7.“ WON FULL ENTERPRISECO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូលភ្លើង​លំអ​តែម​ផ្លាស្ទិក​ និង​សម្ភារៈ​វេចខ្ចប់​គ្រប់​ប្រភេទ​,ខេត្ត​ស្វាយរៀង​,មាន​ទុន​វិនិយោគ​ចំនួន​ ៤,៥លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ៣៤៣​កន្លែង​។
8.“ADVANCE TEAM (CAMBODIA)CO.,LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែក​ជើង​ខេត្ត​កណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤,៤៧លាន​ដុល្លារ​អាមេរិក​ និង​​អាច​បង្កើត​ការងារ​បាន​ចំនួន​ ១.៥៧៥​កន្លែង​ ។
9.“HYUNDIA MAO LEGACY CO.,LTD” គម្រោង​កសិ-ឧស្សាហកម្ម​តាម​រូប​ភាព​កិច្ច​សន្យា​-ផ្គត់ផ្គង់​កសិផល​”Contrace Farming” និង​បង្កើត​រោងចក្រ​វិច​ខ្ចប់-កែឆ្នៃ​ផ្លែឈើ​នាំ​ចេញ​ ខេត្ត​កំពង់ស្ពឺ​ ទុន​វិនិយោគ ​៥,១៣​លានដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការ​ងារ​បាន​ ១៧៥​កន្លែង​។
10.“SIEMON (CAMBODIA) AGRICULTURE COMPREHENSIVE DEVELOPMENTCO.,LTD”: គម្រោង​បង្កើត​ស្ថានីយ​ដាំឈើ​និង​សាងសង់​រោងចក្រ​កែ​ច្នៃ​ខេត្ត​ស្ទឹងត្រែង​មាន​ទុន​វិនិយោគ​ប្រមាណ ​៦០,៩៩​លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការ​ងារ​បាន​ចំនួន ​១.៤៨៨​កន្លែង
11.“INTERNATIONAL VCV INDUSTRY CO., LTD”: គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​តម្លើង​រថយន្ត រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤,០៧​លានដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ៨២០​កន្លែង​។
12.“CHINA GREAT CAUSE (CAMBODIA) INVESTMENT CO., LTD.”: គម្រោង​បង្កើត​កសិដ្ឋាន​ដាំដំណាំ​កសិ-ឧស្សាហកម្ម​(ដើមកៅស៊ូ)និង​សាងសង់​រោងចក្រ​កែច្នៃ ខេត្ត​ព្រះវិហារ​មាន​ទុន​វិនិយោគ​ប្រមាណ​ ៣២,៦១​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការ​ងារ​បាន​ចំនួន​ ១.៣២៥​​កន្លែង​។13.“LIANYUN (CAMBODIA) ECO-AGRICULTUREDEVELOPMENT CO., LTD.”: គម្រោង​បង្កើត​រោងម៉ាស៊ីន​កិនស្រូវ​និង​កែច្នៃ​អង្ករ​ ខេត្តកំពង់ធំ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤៣,៣១​លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ១.២០៣​កន្លែង​។
14.“JUSTEX MATERIAL CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​សាប៊ូ ថ្នាំ​បោះ​ពុម្ព និង​ថ្នាំ​ជ្រលក់​ពណ៌​ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ ​៣,៧៥​លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ១៥១​កន្លែង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​គិត​ត្រឹម​ពី​ខែ​មករា​ ដល់​ខែ​មីនា​ ទំហំ​ទឹក​ប្រាក់​​វិនិយោគ​ប្រមាណ ​៤៤៤​លាន​ដុលា្លរ​អាមេរិក​ ស្មើ​នឹង​ ​៣៥​គម្រោង​ត្រូវ​បានផ្ដល់​ជូន​នូវ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​​​ដោយ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែល​គម្រោង​ទាំង​នេះ ​បាន​ផ្ដល់​ការងារ​ប្រមាណ​ជា ​៣០ ៣៣៥​ កន្លែង​ដល់​ប្រពលរដ្ឋ​កម្ពុជា​៕

ដោយ​៖ ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30