អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > វិធី​ ១០​យ៉ាង​ ដើម្បីរៀនភាសាអង់គ្លេសឲ្យឆាប់ចេះ

វិធី​ ១០​យ៉ាង​ ដើម្បីរៀនភាសាអង់គ្លេសឲ្យឆាប់ចេះ

ភាសា​អង់គ្លេស​ គឺ​ជា​ចំណេះ​ដឹង​មួយ​សំខាន់​ណាស់​ក្នុង​ពេលបច្ចុប្បន្នមិន​ថា​សម្រាប់​ទំនាក់ទំនង​ក្នុង​អាជីពការងារ​ ឬ​ក្នុង​វិស័យ​ធុរកិច្ច។ បើអ្នកចេះភាសានេះបានច្បាស់លាស់ វានឹងងាយស្រួលសម្រាប់អ្នក ទាំងការសិក្សាស្រាវជ្រាវ ការបំពេញការងារ និង ក្នុងទំនាក់ទំនងប្រចាំថ្ងៃ ហើយ​ចំពោះ​អ្នក​បំពេញ​ការងារ​ឱ្យ​គេ​វិញ​ គឺ​អាច​​រីក​ចម្រើន​បាន​លឿន និង​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ខ្ពស់។ ខាងក្រោមនេះ ជាវិធីសាស្រ្ត ១០​យ៉ាង​ ដ៏មានប្រសិទ្ធភាពដែលអាចជួយអ្នក រៀនភាសាអង់គ្លេសឲ្យឆាច់ចេះក្នុងរយៈពេលដ៏ខ្លី៖

១.កំណត់គោលដៅ
ជាដំបូងអ្នកត្រូវកំណត់គោលដៅមួយឲ្យច្បាស់លាស់សម្រាប់ខ្លួនឯងក្នុងការរៀនភាសាអង់គ្លេសជាមុនសិន។ តើអ្នករៀនវាដើម្បីអ្វី? ហើយអ្នកនឹងយកវាមកប្រើនៅពេលណា?  គោលដៅទាំងនោះអាច ព្រោះតែអ្នកចង់បានការងារកាន់តែល្អ ចង់បានអាហារូបករណ៍ទៅសិក្សានៅបរទេស ឬចង់យកវាមកប្រើក្នុងការងាររបស់អ្នកជាដើម។ បន្ទាប់មកត្រូវសួរខ្លួនឯងថា ដើម្បីសម្រេចក្ដីបំណងទាំងនេះ អ្នកត្រូវចេះភាសាអង់គ្លេសកម្រិតណា?

២.ស្វែងរកវគ្គសិក្សាណាដែលត្រូវនឹងតម្រូវការរបស់អ្នក
វគ្គសិក្សាភាសាអង់គ្លេសមានច្រើនកម្រិត និង ច្រើនប្រភេទណាស់។ ដូច្នេះអ្នកត្រូវជ្រើសរើសវគ្គណាដែល​សក្ដិសម​នឹងអ្នក។ ឧទាហរណ៍៖ បើអ្នកជានិស្សិតផ្នែក សេដ្ឋកិច្ច ឬ ជំនួញ អ្នកគួរចូលរៀនសិក្សាភាសាអង់គ្លេសសម្រាប់ធុរកិច្ច ឬ សេដ្ឋកិច្ច។ ហើយបើអ្នកចង់ក្លាយជាគ្រូបង្រៀន អ្នកគួររៀន ថ្នាក់វេយ្យាករណ៍ ថ្នាក់សន្ទនា ឬ វីធីសាស្រ្តក្នុងការបង្រៀនជាដើម។

៣.ត្រូវមានទំនួលខុសត្រូវ
ពេលសិក្សាភាសាអង់គ្លេសចាំបាច់ណាស់ ដែលអ្នកត្រូវតែមានទំនួលខុសត្រូវចំពោះខ្លួនឯង។ បើអ្នកជាសិស្ស អ្នកត្រូវប្រាកដថា អ្នកធ្វើកិច្ចការដែលគ្រូដាក់ឲ្យ អ្នកបែងចែកពេលវេលាច្បាស់លាស់ក្នុងរៀនសូត្រ​  រំលឹកមេរៀនសារឡើងវិញ​ ឬ​អនុវត្តន៍​ការ​និយាយ​ជា​ដើម។

៤.អានកាន់តែច្រើនកាន់តែល្អ
មិន​ខុស​ពី​រៀន​ជំនាញ​​ផ្សេង​ទេ ​ទម្លាប់អានជាភាសាអង់គ្លេសជារឿងដ៏សំខាន់តែអ្នកត្រូវធ្វើ។ អ្នកអាចចាប់ផ្ដើមពីសៀវភៅដែលអ្នកចាប់អារម្មណ៍ និង អានទៅងាយយល់។ បន្ទាប់មកទម្លាប់ អានកាសែត ​​​​ទស្សនាវដ្ដី និង ប្រលោមលោក ដែលសរសេរជាភាសាអង់គ្លេសជាដើម។ ការអាននឹងជួយអ្នកឲ្យចេះពាក្យថ្មីៗ ក្បួនវេយ្យាករណ៏ និង ឃ្លាល្អៗជាដើម។

៥.មើលភាពយន្ដជាមួយ Subtitle
ការមើលភាពយន្តនិយាយភាសាអង់គ្លេស នឹងជួយអ្នកបង្កើនជំនាញក្នុងការស្ដាប់​ ប៉ុន្តែវានឹងពិបាកយល់ បើអ្នកទើបតែចាប់ផ្ដើម។ ដូចនេះអ្នកគួរប្រើ Subtitle ជំនួយដើម្បីងាយយល់អត្ថន័យ ។

៦.ស្ដាប់ភាសាអង់គ្លេសឲ្យបានច្រើន
បន្ទាប់ពីអ្នកស៊ាំនឹងភាពយន្តនិយាយភាសាអង់គ្លេស អ្នកត្រូប្ដូរមកស្ដាប់ភាសាអង់គ្លេសវិញ។ ឧទារណ៍៖ ការស្ដាប់វិទ្យុដែលផ្សាយជាភាសាអង់គ្លេស ស្ដាប់ចម្រៀងអង់គ្លេស ឬ មើលភាពយន្តដោយគ្មាន Subtitle ដាដើម។

៧.យកភាសាអង់គ្លេសមកប្រើនៅពេលដែលអ្នកកំពុងរៀន
កុំខ្លាចនឹងបង្កើតកំហុស។ កុំខ្មាសអៀននៅពេលអ្នកនិយាយភាសាអង់គ្លេសខុស ព្រោះវាមិនមែនជាភាសាកំណើតរបស់អ្នកឯណា! ការយកពាក្យ ឃ្លា ឬ មេរៀនដែលអ្នកទើបរៀនថ្មីៗ មកប្រើ នឹងជួយអ្នកចងចាំវាបានល្អ និង ពង្រីកចំណេះដឹងកាន់តែលឿន។

៨.អនុវត្តជាប្រចាំ
ការអនុវត្តន៍ជាចំណុចសំខាន់ជាងគេក្នុងការសិក្សាភាសាអង់គ្លេស។ អ្នកអាចអនុវត្តវាបាន តាមរយៈការនិយាយជាមួយជនជាតិបរទេស ការស្ដាប់ ការសរសេរ និង ការធ្វើលំហាត់ក្នុងសៀវភៅជាដើម។

៩.ប្រើប្រាស់ប្រភពចម្រុះដើម្បីរៀន
ចំណុចនេះមានន័យថា អ្នកមិនត្រូវរៀនតែតាមសៀវភៅពុម្ពមួយឬពីរក្បាល ឬតាមតែគ្រូបង្រៀនក្នុងថ្នាក់នោះទេ។ អ្នកត្រូវស្វែងរកសៀវភៅឬឯកសារឲ្យច្រើនដើម្បីរៀនសូត្រ ជាពិសេស​ប្រភពលើប្រពន្ធ័អ៊ីនធឺណេត ។

១០.អភិវឌ្ឍជំនាញទាំងបួនក្នុងពេលដំណាលគ្នា
កំហុសដ៏ធំរបស់អ្នករៀនភាសាអង់គ្លេសភាគច្រើន គឺពួកគេមិនបានអភិវឌ្ឍជំនាញទាំងបួនគឺ ជំនាញស្ដាប់ អាន សរសេរ និង និយាយ ព្រមគ្នានោះទេ។ ដូច្នេះអ្នកគួរតែគិតគួរអំពីបញ្ហានេះ។ នៅពេលរៀនមេរៀនមួយ អ្នកត្រូវដឹងថាចំណុចណានៃមេរៀនដែល បង្រៀនអ្នកឲ្យចេះ អាន ចេះស្ដាប់ ចេះនិយាយ និង ចេះសរសេរ ហើយសូមអនុវត្តវាទៅតាមវត្ថុបំណងនៃ​មេរៀននោះ៕

សូម​បញ្ជាក់​ថា​ ចំណុច​ទាំង​ ១០​យ៉ាង​ខាង​លើ​នេះ​ បាន​និង​កំពុង​អនុវត្ត​​ដោយ​មជ្ឈមណ្ឌល​​អប់រំ​ភាសាអង់គ្លេស​ ECE ស្ថិត​នៅ​អគារ​លេខ ១៥០ bc1 និង bc 2 ផ្លូវ​ ៥១៦ សង្កាត់​បឹកកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ព័ត៌មាន​បន្ថែម 023-6464-040 ឬ 096-6464-040៕

ដោយ៖ វាសនា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31