អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > បើ​គ្មាន​គម្រោង​​ដើរ​លេងចូល​ឆ្នាំ​ខ្មែរ​នេះទេ អ្នក​អាច​អនុវត្ត​ចំណុច​ដែល​មាន​ប្រយោជន៍​ខាង​ក្រោម​នេះ​បាន

បើ​គ្មាន​គម្រោង​​ដើរ​លេងចូល​ឆ្នាំ​ខ្មែរ​នេះទេ អ្នក​អាច​អនុវត្ត​ចំណុច​ដែល​មាន​ប្រយោជន៍​ខាង​ក្រោម​នេះ​បាន

ប្រ​ភព៖​​ pexel.com

ចូល​ឆ្នាំ​​ប្រពៃណី​ជាតិ​ខ្មែរ​ កាន់​តែ​​ខិត​ជិត​មក​ដល់​ហើយ។ ​ប្រសិន​ជា​គ្មាន​គម្រោង​​ដើរ​លេង​ទេទៅ​ណាទេ អ្នក​ក៏​ពុំ​គួរ​ទុក​ពេលវេលា​ទំនេរ​​ចោល​​ អត់​ប្រយោជន៍​ដែរ។ ម៉្យាង​វិញ​ទៀត ប្រសិន​ជា​មិន​ធ្វើ​អ្វី​សោះ អ្នក​ច្បាស់​ជា​ធុញ​ជា​ពុំ​ខាន។ អ៊ីចឹង​ហើយ កុំ​ខ្ជះខ្ជាយ​ពេលវេលា​អស់​ប្រយោជន៍​អី។ នេះ​បើ​តាម​គេហទំព័រWikihow អ្នក​អាច​ធ្វើ​រឿង​​ដែល​មាន​ប្រយោជន៍​និង​មាន​ន័យ​សម្រាប់​ខ្លួន​ឯង​បាន​ដូច​ខាង​ក្រោម​៖

១) ស្រូប​យក​ខ្យល់​បរិសុទ្ធ៖ ត្រឹម​ដើរ​លេង​ជិត​ៗ ទៅ​លេង​សួនច្បារ​ឬ​មាត់​ទន្លេ​ក៏​ល្អ​ដែរ។ អ្នក​អាច​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​​។ ម៉្យាង​វិញ​ទៀត វា​​ជួយ​កាត់​បន្ថយ​ស្រ្តេស​ដែល​អ្នក​មាន​​រាល់​ថ្ងៃ។ លើស​ពី​នេះ វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ។

២) ធ្វើ​អ្វី​ដែល​អ្នក​ពុំ​ធ្លាប់​មាន​ឱកាស​ធ្វើ៖ ប្រសិន​អ្នក​ធ្លាប់​មាន​អ្វី​ដែល​ចង់​ធ្វើ ប៉ុន្តែ​គ្មាន​ពេល​ធ្វើ​ នោះ​អ្នក​អាច​ឆ្លៀត​ឱកាស​​ពេល​ទំនេរ​ចូល​ឆ្នាំ​នេះ​។ វា​អាច​ជា​​​ទៅ​​ពិសា​ម្ហូប​ដែល​អ្នក​ចង់​ញាំ​កន្លង​មក​ឬ​ក៏​ទៅ​ទស្សនា​កន្លែង​ដែល​អ្នក​ចង់​ទៅ។ល។

៣) ទៅ​ដើរ​លេង​ជា​មួយ​មិត្ត​៖ អ្នក​អាច​រក​មិត្ត​ជិតស្និទ្ធ​​ស្នាល​​ហើយ​ទៅ​ដើរ​លេង​ជា​មួយ​គ្នា​ សាកល្បង​អ្វី​ថ្មី​ជា​មួយ​គ្នា។ វា​មាន​ន័យ​សម្រាប់​ជីវិត។

៤) ពង្រីក​ចំណេះដឹង៖ ពេលវេលា​ឈប់​សម្រាក​គឺ​ជា​ឱកាស​​ដ៏​ល្អ​ដែល​អ្នក​អាច​រៀន​អ្វី​ថ្មី ពង្រីក​ចំណេះដឹង។ល។ កុំ​ទុក​ពេលវេលា​ចោល​អស់​ប្រយោជន៍។ រៀន​អ្វី​ថ្មី ចេះ​កាន់​តែ​ច្រើន​ ឱកាស​​ក្នុង​ជីវិត​ក៏​កាន់​តែ​ច្រើន​ផង​ដែរ។ វា​អាច​តបស្នង​នា​ថ្ងៃ​ខាង​មុខ។

៥) មាន​កម្មវិធី​ជួប​ជុំ៖ ប្រសិន​ជា​អ្នក​មិន​ទៅ​ណា​នោះ​ទេ អ្នក​ក៏​អាច​រៀប​ចំ​កម្មវិធី​នៅ​ផ្ទះ​របស់​អ្នក​ហើយ​អញ្ជើញ​មនុស្ស​ជិតស្និទ្ធ​មក​ចូលរួម​ផង​​ដែរ។ ជជែក​គ្នា​លេង បង្កើន​ទំនាក់ទំនង​ បង្កើត​ភាព​ស្និទ្ធស្នាល​ជា​មួយ​មនុស្ស​ដែល​សំខាន់​ក្នុង​ជីវិត៕

ដោយ៖ មុយយូ​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31