អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ការលេងទូរស័ព្ទមុនពេលគេងមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់អ្នកធ្ងន់ធ្ងរ

ការលេងទូរស័ព្ទមុនពេលគេងមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់អ្នកធ្ងន់ធ្ងរ

ពន្លឺអេក្រង់ទូរស័ព្ទ កុំព្យូរទ័រ ឬក៏ថេបប្លែត (Tablet) មានភាពភ្លឺខ្លាំងដើម្បីឲ្យអ្នកអាចមើលឃើញនៅពេលថ្ងៃ ហើយនៅពេលយប់ពន្លឺ នេះមានភាពភ្លឺខ្លាំងមែនទែន ដោយវាប្រៀបដូចទៅនឹងបង្អួចដ៏តូចមួយដែលជះពន្លឺមកលើមុខរបស់អ្នកអីចឹង​ដែរ។ ខ្លួនប្រាណរបស់អ្នក ដើរតាមវដ្ដធម្មជាតិដែលអនុញ្ញាតិឲ្យអ្នកមានភាពភ្លឺស្វាងនាពេលថ្ងៃ និងជួយឲ្យអ្នកសម្រាកនៅពេលយប់។ ប៉ុន្តែប្រសិនបើអ្នកលេងទូរស័ព្ទមុនពេលអ្នកចូលគេង ខួរក្បាលរបស់អ្នកនឹងមានភាពភាន់ច្រលំ។ ពន្លឺរបស់អេក្រង់ទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកធ្វើឲ្យខួរក្បាលរបស់អ្នកគិតថាវាជាពេលដែលត្រូវឈប់ផលិតអ័រម៉ូនម្យាងឈ្មោះ Melatonin ដែលអ័រម៉ូនប្រភទនេះប្រាប់អ្នកពីពេលវេលាដែលអ្នកត្រូវគេង។ តាមរយៈ​​ការបំផ្លាញអ័រម៉ូន Melatoninនេះហើយ ពន្លឺអេក្រង់ទូរស័ព្ទ ឬកុំព្យូរទ័រ ធ្វើឲ្យអ្នកមានរបៀបគេងមិនប្រក្រតី និងធ្វើឲ្យអ្នកគេងមិនលក់ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បញ្ហាសុខភាពរបស់អ្នក។ បើតាមការចុះផ្សាយរបស់គេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក ក្រៅពីការប៉ះពាល់ដល់ដំណេករបស់អ្នក ពន្លឺរបស់អេក្រង់ទូរស័ព្ទធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្សែងៗទៀតនៃរាងកាយ ដូចខាងក្រោម៖

សូមអាន៖ ​ហេតុ​អ្វី​បាន​ជា​លោក​អ្នក​មិន​ត្រូវ​​​ឱ្យ​កូន​​ៗ​របស់​អ្នក​​លេងទូរស័ព្ទ​ ថេប​ប្លេត​ ឬ​ iPad?

១) ភ្នែក៖ ពន្លឺអេក្រង់ទូរស័ព្ទប៉ះពាល់ទៅដល់កែវភ្នែករបស់អ្នក ដោយអ្នកសំឡឹងទៅអេក្រង់ទូរស័ព្ទយូរពេកដែលបណ្ដាយឲ្យភ្នែករបស់អ្នកស្ងួត និងព្រឹល។
២) ខួរក្បាល៖ ការរំខានដល់ពេលគេងរបស់អ្នកធ្វើឲ្យមានផលប៉ះពាល់ដល់ខួរក្បាលផងដែរ ដូចជាអ្នកមិនអាចផ្ចង់អារម្មណ៍បានល្អ និងប៉ះពាល់ដល់ការចងចាំរបស់អ្នកផងដែរ។
៣) ក្រពះ៖ ពន្លឺអេក្រង់ទូរស័ព្ទអាចធ្វើឲ្យប៉ះពាល់អ័រម៉ូនដែលគ្រប់គ្រងការឃ្លានរបស់អ្នក និងធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺធាត់លើសទម្ងន់។
៤) មានការគេងពិបាក៖ ការគេងមិនគ្រប់គ្រាន់រយពេលយូរបណ្ដាលឲ្យកើតមាន Neurotoxin ដែលជាជាតិគីមីដែលបំផ្លាញសរសៃប្រសាទខួរក្បាលដែលនឹងធ្វើឲ្យអ្នកកាន់តែពិបាកក្នុងការគេងឲ្យបានស្កប់ស្កល់។
៥) ការរៀនសូត្រ៖ ការគេងមិនគ្រប់គ្រាន់ ឬមិនស្កប់ស្កល់ធ្វើឲ្យប៉ះពាល់ដល់ការរៀនសូត្ររបស់អ្នក។
៦) ជំងឺមហារីក៖ ភាពពាក់ព័ន្ធគ្នារវាងពន្លឺទូរស័ព្ទ និងការរំខាន់ដល់ការដំណេកធ្វើឲ្យកើនឡើងហានិភ័យដល់ក្រពេញប្រូស្តាត និងជំងឺមហារីកសុដន។
៧) ភាពតប់ប្រមល់៖ មនុស្សដែលមានកម្រិត Nelatonin ត្រូវបានបំផ្លាញ និងទម្លាប់របស់រាងកាយត្រូវប៉ះពាល់ដោយពន្លឺអេក្រង់ទូរស័ព្ទធ្វើឲ្យមានភាពតប់ប្រមល់។
៨) ការផ្ចង់អារម្មណ៍៖ ការសិក្សាស្រាវជ្រាវរកឃើញថា នៅពេលដែលអ្នកព្យាយាមផ្ដោតអារម្មណ៍ទៅលើរឿងអ្វីមួយ ការដាក់ទូរស័ព្ទក្បែរខ្លួនធ្វើឲ្យសមត្ថភាពគិតរបស់អ្នកធ្លាក់ចុះ និងបាត់បង់សមត្ថភាពក្នុងការផ្ចង់អារម្មណ៍៕

សូមអាន៖   ផលប៉ះពាល់នៃវិទ្យុសកម្មទូរស័ព្ទ និងរបៀបការពារសុវត្ថិភាពសម្រាប់ខ្លួនអ្នក

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930